អត្ថបទពាណិជ្ជកម្ម
Facebook Now របស់ Smart ធ្វើអោយ​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​កាន់តែ​ងាយស្រួល​ជាង​មុន
06, Dec 2014 , 9:33 am        
រូបភាព
ដោយ: ថ្មីៗ


ក្រុមហ៊ុន Smart បានប្រកាស​ពី​ការចាប់ផ្តើម​នៃ​កម្មវិធី Facebook Now ដែល​ផ្តល់ជូន​អតិថិជន​របស់ខ្លួន​ក្នុងការ​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​អោយ​កាន់តែ​មាន​ភាព​ងាយ​ស្រូល​ជាមួយនឹង​គំរោង Facebook Unlimited ។ ការចុះឈ្មោះ​ប្រើ Facebook ដោយ​ប្រើ​លេខ​ទូរស័ព្ទ FacebookUSSD និង​លេង Facebookតាមរយៈ​ការផ្ញើរ​សារ។

កម្មវិធី​នេះ​អនុញ្ញាតឱ្យ​អតិថិជន Smart បង្កើត​គណនី Facebook មាន​ភាពងាយស្រួល​ជាង​មុន។Facebook ID នឹង​ត្រូវបាន​បង្កើត​ដោយ​ស្វ័យប្រវត្តិ​សម្រាប់​អតិថិជន​ប្រើ​លេខ​ទូរស័ព្ទ​របស់ Smart ។ អតិថិជន​គ្រាន់តែ​ជ្រើស​លេខ​សម្ងាត់​រួចហើយ update profile បន្ទាប់មក​អតិថិជន​អាច​រីករាយ​ជាមួយ​អត្ថប្រយោជន៍​បន្ថែម​រប​ស់ Facebook ។ ជាមួយនឹង​ដំណើរ​ទាំងពីរ​ជំហាន​ដ៏​សាមញ្ញ​នេះ កម្មវិធី Facebook Now ជួយ​អោយ​អតិថិជន​Smartអាច​ប្រើប្រាស់​បណ្តាញ​សង្គម​ជាមួយ​ភាពងាយស្រួល​ដែល​មិន​ធ្លាប់មាន​ពីមុនមក។

ជាមួយនិង​ការបង្កើត​កម្មវិធី Facebook Now របស់​ក្រុមហ៊ុន Smart បាន​ណែនាំ​ជម្រើស​គំរោង Facebook Unlimited ដែល​ផ្តល់ជូន​ជម្រើស​ជាច្រើន​ពី Smart ។ អតិថិជន Smart អាច​ទិញ​គំរោង Facebook Unlimitedឬ​ហៅថា​ហ្វេ​ស​ប៊ុ​ក​គ្មាន​ដែន​កំណត់​ដែល​ចំណាយ​ត្រឹមតែ5សេន​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ​ឬ 2ដុល្លារ​អាមេរិក​សម្រាប់​រយៈពេល​បី​ខែ។

សម្រាប់​អតិថិជន​ដែល​ទូរស័ព្ទ​របស់គាត់​មិនអាច​ភ្ជាប់​អ៊ីនធឺណិត​បាន អតិថិជន​នៅតែ​ប្រើ​សេវា Facebookតាមរយៈ Facebook USSD ពី​ក្រុមហ៊ុន Smart ដែល​ចំណាយ​ត្រឹមតែ0.30ដុ​លា្ល​សម្រាប់​អត្រា​ប្រចាំ​សប្តាហ៍ ។ Facebook USSD អនុញ្ញាតឱ្យ​អតិថិជន​ទទួលបាន​ព័ត៌មានថ្មីៗ សរសេរ​ជា​សារ បង្ហោះ​រូបភាព​នានា ជជែក​កម្សាន្ត​ជាមួយ​មិត្តភក្តិ និង​គ្រប់គ្រង​គណនី Facebook របស់ខ្លួន។ គន្លឹះ​ទាំងអស់នេះ នឹង​ស្ថិតនៅក្រោម​ម្រាមដៃ​របស់លោក​អ្នក ហើយ Smart ក៏មាន​ផ្តល់ជូន​ជម្រើស​ផ្សេងទៀត​ផងដែរ​តាមរយះ សេវា​ផ្ញើរ​សារ​ជា​អក្សរ​តាម​Facebookដែល​ចំណាយ​ត្រឹមតែ 1សេន​ក្នុង​មួយ​អត្ថបទ។ ជម្រើស​នេះ​ធ្វើឱ្យ អតិថិជន​Smart អាច​ចែករំលែក​សារថ្មីៗទៅកាន់​មិត្តភក្តិ។

លោក Thomas Hundt នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart សង្ឃឹម​យ៉ាង​ប្រាកដ លើ​គំនិត​ផ្តួចផ្តើម​ថ្មី​មួយ​នេះ ថា អាចជួយ​សម្រួល​ដល់​ការប្រើប្រាស់​សេវា​អ៊ីនធឺណិត​តាម​ទូរស័ព្ទដៃ​នៅក្នុង​ប្រទេស​កម្ពុជា។ លោក Hundt បាន​អធិប្បាយ​ថា សព្វថ្ងៃនេះ​យើង​ឃើញ​មានការ​ប្រើប្រាស់​ទូរ​សព្ទ័​ចល័ត​ជាង 100% ក្នុងប្រទេស​កម្ពុជា ទោះជា​យ៉ាងណា​ការប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត​តាម​ទូរ​សព្ទ័​ចល័ត​លើ​ប្រព​ន្ធ័​3Gនិង​4Gមានកំ​រិត​ទាប​ជាង ២០ ភាគរយ។

«ការវិនិយោគ​ដ​ធំ​តែម្នាក់ឯង​របស់​ក្រុមហ៊ុន Smart លើ​ការផ្លាស់ប្តូរ​ប្រព​ន្ធ័​អ៊ី​ន​ធើ​ណិ​ត​នៅ​ឆ្នាំ ២០១៤ បាន​ចំណាយ​រហូតដល់​ជាង ៥០លាន​ដុល្លា​អាមេរិក សម្រាប់​គម្រោង​អ៊ី​ន​ធើ​ណិ​ត​តាម​ទូរស័ព្ទ​ចល័ត​ដោយ​ផ្តោត​ជាពិសេស​ទៅលើ​ការពង្រីក​បណ្តាញ​គ្របដណ្តប់ 3Gក៏ដូចជា​សមត្ថភាព​បង្កើត​បណ្តាញ 4G LTE ដែលជា​បច្ចេកវិជ្ជា​ដំបូង​តែមួយគត់​នៅ​ប្រទេស​កម្ពុជា»។ នេះ​បើតាម​ការបញ្ជាក់ លោក Thomas Hundt នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart ។

កាន់តែច្បាស់​ទៅទៀត Smart នឹង​ក្លាយទៅជា​ផ្នែក​មួយ​នៃ​សហគមន៍ Facebook។ Facebook ជា​កត្តា​ចំបង​ដែល​ជំរុញ អោយមាន​ការប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត​តាមរយៈ​ទូរស័ព្ទដៃ​ហើយ​ក្រុមហ៊ុន Smart មានបំនង​ចង់​ធ្វើអោយមាន​ភាពងាយស្រួល​និង​ផ្តល់ជូន​នូវ​តំលៃ​សមរម្យ​ដល់​អតិថិជន។
Facebook Unlimitedគឺ​ល្អ​សម្រាប់​បង្ហោះ​រូបថត​លោកអ្នក​និង​មិត្តភក្តិ​របស់អ្នកផ្សេងៗទៀត។សូម​អរគុណ​ដល់​គំរោង Facebook Unlimitedរបស់​យើង​ដែល​អាចអោយ​លោកអ្នក​អាច​បង្ហោះ​រូបថត​ឥតឈប់ឈរ​គ្រប់​នាទី។

ដោយមាន​ការបើក​ដំណើរការ​បណ្តាញ 4G LTE ថ្មី​របស់​ក្រុមហ៊ុន Smart នៅក្នុង​ទីក្រុង​សៀមរាប  នាយក​ក្រុមហ៊ុន Smart បាន​បន្ត​ជម្រាប​លម្អិត​ពី​បណ្តាញ 4Gនាពេល​អនាគត​របស់​ក្រុមហ៊ុន Smartនៅ​កម្ពុជា។ លោក Hundt បាន​ថ្លែងថា ឆាប់ៗក្នុងពេល​ខាងមុខនេះ​បណ្តាញ 4G LTEរបស់​ក្រុមហ៊ុន Smart នឹង​មកដល់ ខេត្តបាត់ដំបង ខេត្ត​ព្រះសីហនុ និង​ខេត្តកំពង់ចាម ជាមួយ​ល្បឿន​កាន់តែ​លឿន​ជាង​មុន និង​តម្លៃ​សេវា​ទិន្នន័យ​ទាប។ ក្រុមហ៊ុន Smart នឹង​នាំ​ប្រជាជន​កម្ពុជា​ប្រមាណ​មួយ​លាន​នាក់​ថែមទៀត​ភ្ជាប់​ការទំនាក់ទំនង​ជាមួយ​ហ្វេ​ស​ប៊ុ​ក។ នេះ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការបង្កើត ជំនាន់​គ្រួសារ Smart៕
អំពី Smart

ក្រុមហ៊ុន Smart Axiata Co. , Ltd ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ចល័ត​ធំជាងគេ​ទី​ពីរ​របស់​ប្រទេស​កម្ពុជា​កំពុង​បម្រើ​អតិថិជន 6លាន​នាក់​ស្ថិតក្រោម Smart brand។ នៅក្នុង​ខែមករា​ឆ្នាំ 2014 ក្រុមហ៊ុន​Smartបាន​បើក​ដំណើរការ​បណ្តាញ 4G LTE របស់ខ្លួន​និង​ក្លាយជា​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត​លើកដំបូង​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​ផ្តល់​សេវា​4Gនេះ​ផងដែរ។ ក្រុមហ៊ុន Smart ក៏បានផ្តល់​នូវ​សេវា​អ៊ិន​ធឺ​ណិ​ត​តាម​ទូរស័ព្ទ​ចល័ត 2G, 2.5G, 3Gនិង 3.75G ដើម្បី​ទ្រទ្រង់​និង​សេវាកម្ម​អ៊ិន​ធឺ​ណិ​ត​ទូរស័ព្ទដៃ​ក៏ដូចជា​សេវា​Roamingអន្តរជាតិ​នៅ​ទូទាំង​ជាង 150 ប្រទេស។ បណ្តាញ​គ្របដណ្តប់​ទូទាំងប្រទេស​យ៉ាង​ទូលំទូលាយ​គឺអាច​រកបាន​នៅ​គ្រប់​ខេត្ត​ក្រុង​ចំនួន 25ក្នុងប្រទេស​កម្ពុជា។

កម្លាំង​ពលកម្ម​របស់​ក្រុមហ៊ុន​មាន​ជាង ៨០០នាក់​ដែល​រួមមាន​ទាំង​អ្នកជំនាញ​ក្នុងស្រុក​និង​បរទេស។ ក្រុមហ៊ុន Smart បាន​ប្តេជ្ញាចិត្ត​ដល់​អតិថិជន​បុគ្គលិក និង​ប្រជាជន​កម្ពុជា ផ្តល់នូវ​ការសន្យា​របស់ខ្លួន​ក្នុងការ​ធ្វើអោយ​ប្រសើរឡើង​នូវ​ជីវិត​របស់​ពួកគេ។ Smart ជីវិត​រស់​រវើក។

ព័ត៌មាន​លំអិត​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ
លោក តាំង សុគន្ធ​ពិ​សិទ្ធិ
ប្រធាន​ផ្នែក​ទំនាក់ទំនង​សាធារណៈ
Tel: +855 10 202 288
Email: [email protected]



(អត្ថបទ​ពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com