ជាតិ
សេដ្ឋកិច្ច
អាជ្ញាធរ​រាជធានី​នឹង​ចាត់វិធានការ​លើ​ការប្រមូល​ពន្ធ នៅក្នុង​ឆ្នាំ២០១៥
23, Dec 2014 , 8:15 pm        
រូបភាព
ដោយ: ថ្មីៗ
ចាប់ពី​ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥ ខាងមុខនេះ ក្រុម​ត្រួតពិនិត្យ​ចម្រុះ​ដឹកនាំ​ដោយ​អគ្គនាយក ដ្ឋា​ន​ពន្ធដារ នឹង​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ពី​ការប្រកាស​បង់ពន្ធ​លើ​មធ្យោបាយ​ធ្វើដំណើរ​គ្រប់​ប្រភេទ នៅតាម​កំណត់​ផ្លូវ ទីតាំង​រោងចក្រ សហគ្រាស ទីសំចត​នានា ទាំង​ផ្លូវគោក និង​ផ្លូវទឹក ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ។



ការត្រួតពិនិត្យ​ការប្រកាស​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​នេះ ត្រូវ បាន​សាលា​រាជធានី​ភ្នំពេញ ប្រកាសប្រាប់​ជា​សាធារណៈ​ថា នេះ​គឺ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ ការគ្រប់គ្រង និង​ប្រមូល​ពន្ធ​ឲ្យ​បាន​កាន់តែ​ល្អប្រសើរ​ជាង​មុន។

បើតាម​សាលា​រាជធានី ការប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានយន្ត​គ្រប់​ប្រភេទ ដែល​បាន​អនុវត្ត​ពីថ្ងៃ​ទី០៨ ខែឧសភា ដល់ទី៣១ ខែធ្នូ ឆ្នាំ២០១៤កន្លងមកនេះ ម្ចាស់​យាន យន្ត​ជាង ៥០ភាគរយ បានប្រកាស​បង់ពន្ធ ប៉ុន្តែ​ម្ចាស់​យានយន្ត​ជាង ៤០ភាគរយ​ទៀត​មិន ទាន់​បានមក​ប្រកាស​ពន្ធ​នៅឡើយ៕ 


© រក្សាសិទ្ធិដោយ thmeythmey.com