ជាតិ
សេដ្ឋកិច្ច
កម្ពុ​ជាមាន​ឱនភាព​ជញ្ជីងពាណិជ្ជកម្ម ២,៧ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ២០១៤
06, Jan 2015 , 7:59 am        
រូបភាព
ដោយ:
ប្រទេស​កម្ពុជា នៅតែ​បន្ត​មាន​ឱនភាព​នៃ​ជញ្ជីង​ពាណិជ្ជ ដែល​បណ្ដាលមកពី​ការ​នាំចូល​ច្រើនជាង​ការនាំចេញ សម្រាប់​ឆ្នាំ២០១៤ នេះ ដែលមាន​ទំហំ​គិត​ជា​ទឹកប្រាក់​ប្រមាណ​ជា ២,៧ ពាន់​លាន​ដុល្លារ។ នេះ​បើ​យោងតាម​របាយការណ៍ ប្រចាំឆ្នាំ​របស់​ក្រសួងពាណិជ្ជកម្ម។



បើតាម​របាយការណ៍​ដ​ដែល​នោះ ក្នុង​ឆ្នាំ២០១៤ កម្ពុជា​បាន​នាំចេញ​ទំនិញ​គិត​ជា​ទឹកប្រាក់​ប្រមាណ​ជា ៧,៦៩ ពាន់​លាន​ដុល្លារ ខណៈពេលដែល​ការនាំ​ចូល​មាន​ទំហំ​ប្រមាណ​ជា ១០,៤៣ ពាន់​លាន​ដុល្លារ។

ក្រសួងពាណិជ្ជកម្ម​ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា ក្នុង​ឆ្នាំ២០១៤ ទំហំ​នៃ​ការធ្វើ​ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់​កម្ពុជា គឺមាន​ចំនួន ១៨,១ ពាន់​លាន​ដុល្លារ ដែល​បាន​កើនឡើង ១៣,៨ ភាគរយ​ធៀប​ទៅនឹង​ឆ្នាំ២០១៣ ដែល​ទំហំ​ពាណិជ្ជកម្ម​កម្ពុ​ជាមាន​ចំនួន ១៥,៩ ពាន់​លាន​ដុល្លារ។

ផលិតផលសំខាន់ៗដែល​កម្ពុជា​នាំចេញ​គឺ មាន ៨០ ភាគរយ​ជា​សម្លៀកបំពាក់ និង​ស្បែកជើង វាយ​ន​ភណ្ឌ ក្រៅពីនោះ​គឺជា​ផលិតផល​កសិកម្ម។ ដោយឡែក​ផលិតផលសំខាន់ៗដែល​កម្ពុជា​បាន​នាំចូល គឺ​រួមមាន វត្ថុធាតុដើម និង​សម្ភារៈ​បម្រើ​ឲ្យ​ការផលិត​សម្លៀកបំពាក់ ប្រេង សម្ភារ​សំណង់​រថយន្ត​ម៉ូតូ​អាហារ​ភេសជ្ជៈ​ឱសថ​និង​គ្រឿងសំអាង​ជាដើម។

ដៃគូ​ពាណិជ្ជកម្ម​សំខាន់​របស់​កម្ពុជា គឺមាន សហភាព​អឺរ៉ុប សហរដ្ឋអាមេរិក ចិន​កូរ៉េខាងត្បូង​ជប៉ុន​ថៃ​វៀតណាម​សិង្ហ​បុរី​និង​ម៉ាឡេស៊ី​ជាដើម៕


© រក្សាសិទ្ធិដោយ thmeythmey.com