អត្ថបទពាណិជ្ជកម្ម
កម្មសិក្សា​និស្សិត Harvard Business Schoolចាប់ផ្តើម​ថ្ងៃនេះ​នៅ​ផាក​កាហ្វេ
06, Jan 2015 , 11:57 am        
រូបភាព
ដោយ: ថ្មីៗ

និស្សិត​នៃ​សាលា Harvard Business School បានចាប់ផ្តើម​ចុះ​ធ្វើ​កម្មសិក្សា​របស់ខ្លួន​ហើយ​នៅ​ព្រឹក​ថ្ងៃទី ៦ ខែមករា​នេះ នៅ​ទីស្នាក់ការ​កណ្តាល​ក្រុមហ៊ុន​ផាក​កាហ្វេ​ដែលជា​ក្រុមហ៊ុន​សាខា​មួយ​របស់​ក្រុមហ៊ុន​VtrustGroup ។

ក្រុមនិស្សិត​ដែលមាន​គ្នា​ទាំងអស់ 6 នាក់ បានធ្វើការ​ជួបប្រជុំ និង​សំណេះសំណាល​គ្នា​ជាមួយ​ថ្នាក់ដឹកនាំ​របស់​ផាក​កាហ្វេ ដែលជា​ដៃ​សកល​ផ្នែក FIELDរបស់ខ្លួន  នៅ​ថ្ងៃ​ដំបូង​នេះ ដើម្បី​ជាការ​ស្គាល់គ្នា និង​ទទួល​ការណែនាំ ក៍​ដូចជា​ការបង្ហាញ​ខ្លះ​ពី​ដំណើរការ និង​ប្រតិបត្តិការផ្សេងៗរបស់​អាជីវកម្ម​ភោជនីយដ្ឋាន ផាក​កាហ្វេ។

© រក្សាសិទ្ធិដោយ thmeythmey.com