អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន LIBRA បណ្តុះបណ្តាល​ផ្នត់គំនិត​ភាពជា​បុគ្គលិក​ឆ្នើម​ក្នុង​ការងារ
06, Jan 2015 , 1:05 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ក្រុមហ៊ុន​សន្តិសុខ លី​ប្រា (Libra Private Security) បាន​បើក វគ្គប​ណ្តុះ​ផ្នត់គំនិត​ដល់ បុគ្គលិក​ជាង ៦០នាក់​របស់ខ្លួន។ វគ្គ​បណ្តុះបណ្តាល​នេះ មាន​គោលបំណង​ឲ្យ​ប្តូរ​ការគិត របស់​បុគ្គលិក​ឲ្យ​កា្ល​យ​ជា​បុគ្គលិក​ឆ្នើម និង​ជោគជ័យ​ក្នុង​អាជីព​ការងារ ក៏ដូចជា​ផ្តល់​សេវាកម្ម ដល់​អតិថិជន។ ការបណ្តុះបណ្តាល​នេះ​ធ្វើឡើង​នៅ​វិទ្យាស្ថាន​គុណភាព​ការងារ​កម្ពុជា រយៈពេល​ពីរ​ថ្ងៃ​គឺ នៅ​ថ្ងៃទី៦ និង៧ ខែមករា ឆ្នាំ២០១៥ ។

ក្រុមហ៊ុន​សន្តិសុខ លី​ប្រា ជា​ក្រុមហ៊ុន​ឯកជន​មួយ​ដែល​ផ្តល់នូវ​សេវាកម្ម សន្តិសុខ សុវត្ថិភាព និង​រក្សា​សណ្តាប់ធ្នាប់​ដល់​អតិថិជន។ នៅ​ថ្ងៃទី៦ ខែមករា​នេះ ក្រុមហ៊ុន​បានរៀបចំ​បាន​បណ្តុះ បណ្តាល​ដល់​បុគ្គលិក​សន្តិសុខ​ឲ្យ​មាន​ភាពជោគជ័យ​ក្នុង​អាជីព​ការងារ និង​ជីវិត​រស់នៅ​ប្រចាំ ថ្ងៃ ក៏ដូចជា​ដើម្បី​ធានា​ការផ្តល់សេវា​កម្មដ​ល់អ​តិ​ថិ​ជន​ឲ្យ​កាន់តែ​ប្រសើរ​ផងដែរ។
នៅក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ដែល​ប្រព្រឹត្តិ​ឡើង​ក្នុង​វិទ្យាស្ថាន​គុណភាព​ការងារ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី៦ មករា​នេះ អ្នកគ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន លី​ប្រា លោក ហេង ម៉េង​ហូ បាន ប្រាប់​ពី​គោលបំណង​នៃ​ការបណ្តុះបណ្តាល​ថា ក្រុមហ៊ុន លី​ប្រា ចង់​បណ្តុះ​ការបំផ្លាញ ប្តូ​ផ្នត់គំនិត​ដល់​បុគ្គលិក និង​ផ្តល់​ចំណេះ​ជំនាញ​មួយ​ច្បាស់លាស់ ដើម្បី​ទទួលបាន​ប្រសិទ្ធភាព ការងារ​ខ្ពស់។

លោក​បញ្ជាក់ថា៖«បុគ្គលិក​សន្តិសុខ លី​ប្រា នឹង​ក្លាយជា​មន្ត្រី​សន្តិសុខ​ជំនាញ ដែលមាន​គំនិត ឆ្លៀត​វ័យ​ក្នុង​ការងារ ការធ្វើ​បដិសណ្ឋារកិច្ច ទំនាក់ទំនង និង​ដោះស្រាយ​បញ្ហា​របស់​អតិថិជន។  ពួកគេ​មាន​ទំនួល​ខុសត្រូវ និង​គោរព​វិន័យ​ខ្ពស់​ក្នុង​អាជីព​ប្រកបដោយ​សេចក្តីថ្លៃថ្នូរ»។

វគ្គ​បណ្តុះបណ្តាល​ដើម្បី​ក្លាយខ្លួន​បុគ្គលិក​ឆ្នើម​បាន​កត់សំគាល់ថា បុគ្គលិក​ឆ្នើម​គឺជា​បុគ្គល ម្នាក់​ដែល​ស្រលាញ់​ការងារ​ដែល​ខ្លួន​កំពុង និង​ត្រូវ​ចាត់ទុក​ស្ថាប័ន​ជា​ប្រយោជន៍​រួម ដែលជា កន្លែង​សំខាន់​សម្រាប់​ការលូតលាស់​របស់ខ្លួន។

លោក អោម សេង បូរ៉ា ប្រធាន CEO Master Club និង​ជា​អ្នក​ឧទ្ទេសនាម​ក្នុង​វគ្គប​ណ្តុះ បណ្តាល​នោះ បាន​លើកឡើងថា ការបណ្តុះបណ្តាល​ផ្នត់គំនិត នឹង​ជួយ​ឲ្យ​បុគ្គលិក​សន្តិសុខ ទទួលបាន​នូវ​គំនិត​រក​ដំណោះស្រាយ​បញ្ហា​ប្រកបដោយ​ទំនួល​ខុសត្រូវ និង​ក្លាយជា​បុគ្គលិក ឆ្នើម​មួយរូប​ផងដែរ។

លោក បូរ៉ា បានចាត់ទុក​បុគ្គលិក​ឆ្នើម​យ៉ាង​ដូច្នេះ​ថា៖«គាត់​ត្រូវមាន​ក្តីសង្ឃឹម​ក្នុង​លូតលាស់ រីកចំរើន​របស់គាត់។ បុគ្គលិក​ឆ្នើម​ត្រូវមាន​គោលដៅ​មួយ​ច្បាស់លាស់ ធ្វើ​ការងារ​បានល្អ ប្រសើរ​ជាង​ការរំពឹងទុក។ បុគ្គលិក​ឆ្នើម​តែងតែ​ត្រូវបាន​ដំឡើង​តំណែង​ជា​បន្តបន្ទាប់ និង​ទទួល បាន​ប្រាក់​បៀរ​វត្ស​ខ្ពស់»៕



© រក្សាសិទ្ធិដោយ thmeythmey.com