ជាតិ
សេដ្ឋកិច្ច
​រ​ដ្ឋ​​​កា​ត់​​​ព​ន្ធ​​​ពី​៥​ ​ទៅ​២​០​ភា​គ​រ​យ​​​ស​ម្រា​ប់​​​អ្ន​ក​​​ដែ​ល​មា​ន​​​បៀវ​ត្ស​​​ចា​ប់​ពី​៨​០​ម៉ឺ​ន​​​រៀ​ល​​​ឡើ​ង​ទៅ​​
08, Jan 2015 , 10:54 am        
រូបភាព
លោក គង់ វិបុល អគ្គ​នាយក​ពន្ធដារ
លោក គង់ វិបុល អគ្គ​នាយក​ពន្ធដារ
ដោយ:
លោក គង់ វិបុល ប្រតិភូ​រដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៥ បានចេញ​សេចក្តីជូនដំណឹង​មួយ​ស្តីពី​ការអនុវត្ត​បទ​ប្បញ្ញត្តិ​ស្តីពី​ពន្ធលើប្រាក់បៀវត្ស​ដែល​បាន​កែប្រែ​សម្រាប់​ឆ្នាំ២០១៥ ។



យោងតាម​មាត្រា៤៧ថ្មី នៃ​ច្បាប់​ស្តីពី​សារពើពន្ធ និយោជិត​និវាស​ន​ជន (Real Person Resident) ពោលគឺ​សំដៅលើ​បុគ្គល​មាន​ចំណូល​ទាំង​ក្នុង និង​ក្រៅប្រទេស ត្រូវ​បង់ប្រាក់​ពន្ធ​ប្រចាំខែ និង​ត្រូវ​កាត់​ទុក​ដោយ​និយោជក​តាម​អាត្រា​កំណើន​តាម​ថ្នាក់។

ប្រាក់​ពន្ធលើប្រាក់បៀវត្ស​ដែល​និយោជិត​និវាស​ន​ជន ត្រូវ​បង់​ប្រចាំខែ និង​ត្រូវ​កាត់ ទុក​ដោយ​និយោជក​តាម​អត្រាកំណើន ដូចតទៅ ចាប់ពី ០ រៀល ដល់ ៨សែន (មិន​ជាប់ពន្ធ)  ពី ៨សែន​រៀល ដល់ ១លាន២សែន៥ពាន់ (ជាប់ពន្ធ ៥ភាគរយ) ចាប់ពី ១លាន២សែន៥ពាន់ ដល់ ៨លាន៥សែន (១០ភាគរយ) ចាប់ពី ៨លាន៥សែន ដល់ ១២លាន៥សែន (១៥ភាគរយ) និង​លើសពី ១២លាន៥សែន (២០ភាគរយ)។

កន្លងមក ប្រាក់បៀវត្ស​ដែល​ត្រូវ​ជាប់ពន្ធ​មាន​ចំនួន​ចាប់ពី ៥សែន​រៀល ក្នុង​អត្រាពន្ធ ៥ ភាគរយ​ឡើងទៅ៕


© រក្សាសិទ្ធិដោយ thmeythmey.com