អត្ថបទពាណិជ្ជកម្ម
វិទ្យាស្ថាន​អន្តរជាតិ កម្ពុជា អាស៊ានដឹកនាំ​និស្សិត​ចុះ​កម្មសិក្សា នៅ​រោងចក្រ​ស្រា​បៀរ​កម្ពុជា
08, Jan 2015 , 11:21 am        
រូបភាព
ដោយ: ថ្មីៗ

រាជធានី​ភ្នំពេញ ៖ វិទ្យាស្ថាន​អន្តរជាតិ កម្ពុជា អាស៊ាន បាន​ដឹកនាំ​និស្សិត ដែល​កំពុង​សិក្សា​នៅក្នុង​វិទ្យាស្ថាន ទៅ​ទស្សនកិច្ច​សិក្សា​នៅ​ក្រុមហ៊ុន​ខ្មែរ​ប្រ៊ូ​វើ​រី ជា​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុ​ជា ដែលមាន​ទីតាំង​សង្កាត់​ទួល​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ កម្មវិធី​ទស្សនកិច្ច​របស់​និស្សិត​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា អាស៊ាន បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី០៦ មករា ២០១៥ ដោយមាន​និស្សិត​ចូលរួម​ប្រមាណ​ជា៨០នាក់ រួមទាំង​បុគ្គលិកសាស្ត្រាចារ្យ​ជាច្រើន​ផងដែរ ។

លោក ហេង វណ្ណ​ពុទ្ធ​បណ្ឌិត អ្នកគ្រប់គ្រង​ផ្នែក​និស្សិត​នៃ​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា អាស៊ាន និង​ជា​អ្នកដឹកនាំ ក្នុង​កម្មវិធី​ទស្សនកិច្ច​នេះ បានអោយដឹងថា ថ្វីត្បិតតែ​វិទ្យាស្ថាន​យើង​ទើបតែ​បើកថ្មីៗនេះ​ក៏ដោយ តែ​យើង​ក៏ត្រូវ​គិតពី​គុណ​ភាពជា​ចំបង ។


© រក្សាសិទ្ធិដោយ thmeythmey.com