ជាតិ
សេដ្ឋកិច្ច
ឆ្នាំ២០១៤រដ្ឋ​ប្រមូល​ពន្ធ​បាន​ជាង១០០០លាន​ដុល្លារ​កើន១៧,៩៣ភាគរយ
13, Jan 2015 , 7:45 pm        
រូបភាព

នៅក្នុង​ឆ្នាំ២០១៤អគ្គនាយកដ្ឋាន​ពន្ធដា​រ​ប្រមូល​ចំណូល​ពន្ធ​ផ្ទៃក្នុង​បាន​ចំនួន៤២៥១១៦១លាន​រៀល ត្រូវជា១០៦២,៧៩លាន​ដុល្លារ​កើនឡើង១៧,៩៣ភាគរយ បើ​ធៀប​ទៅនឹង​ឆ្នាំ២០១។របាយការណ៍​នេះ ត្រូវបាន​បង្ហាញ​ឱ្យដឹង​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​ប្រចាំត្រីមាស​ទី៤និង​ប្រចាំឆ្នាំ២០១៤ ដែល​បានរៀបចំ​ធ្វើ​កាលពី​ថ្ងៃទី១២មករា​ឆ្នាំ២០១៥ ។



របាយការណ៍​ដដែល ក៏បាន​បង្ហាញ​ឱ្យដឹង​ដែរ​ថា នៅក្នុង​ខែធ្នូ​ឆ្នាំ២០១៤កន្លងទៅ នាយកដ្ឋាន​ពន្ធដារ​បា​ន​ប្រមូល​និង​បង់ប្រាក់​ពន្ធ​ចូល​ថវិការដ្ឋ​បាន​ចំនួន៤១៤៣១៥លាន​រៀល ត្រូវជា១០៣,៥៨លាន​ដុល្លារ កើនឡើង៣៦,៥៣ភាគរយ​ធៀប​នឹង​ចំណូល​ពន្ធ​កាលពី​ខែវិច្ឆិកា​ឆ្នាំ២០១៤និង​កើនឡើង១,៧៩ភាគរយ បើ​ធៀប​នឹង​ចំណូល​ពន្ធ​ប្រចាំ​ខែធ្នូ​ក្នុង​ឆ្នាំ២០១៣។

នៅក្នុង​កិច្ចប្រជុំ​នោះ​អគ្គនាយកដ្ឋាន​ពន្ធដារ​បានដាក់​ចេញ​នូវ​គោលការណ៍២ចំណុច​ដើម្បី​ប្រមូល​ចំណូល​ឱ្យ​គ្រប់​តាម​ផែនការ​ច្បាប់​និង​ដើម្បី​ធានាបាន​នូវ​ភាពជឿ​ទុកចិត្ត​ផ្នែក​ថវិកា​សម្រាប់​បម្រើ​កិច្ចការ​នយោបាយ​អាទិភាព​របស់​រាជរដ្ឋាភិបាល និង​ការកែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ព្រមទាំង​បង្កើន​ប្រសិទ្ធិភាព នៃ​ការផ្តល់​សេវាសាធារណៈ​នោះ​គឺ​ការពង្រឹង​រដ្ឋបាល​ចំណូល​ពន្ធដារ​និង​កំណែទម្រង់​គោលនយោបាយ​ពន្ធ៕




© រក្សាសិទ្ធិដោយ thmeythmey.com