ជាតិ
សេដ្ឋកិច្ច
រយៈពេល ៤ឆ្នាំ វិស័យ​អចលនវត្ថុ​របស់​កម្ពុ​ជា​កើនឡើង​ជាង ២៩ភាគរយ
31, Jan 2015 , 4:31 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ នៅ​អំឡុង​ឆ្នាំ២០១០ ដល់ ២០១៤កន្លងមកនេះ វិស័យ​សំណង់ និង​អចលនវត្ថុ​កម្ពុជា មានការ​កើនឡើង​ចំនួន ២៨,១០ភាគរយ។ នេះ​បើតាម​ការ​ឲ្យ​ដឹង លោកស្រី ងួន សុខា រដ្ឋលេខា ធិ​ការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។



ថ្លែង​ទៅកាន់​តំណាង​ក្រុមហ៊ុន​អចលនវត្ថុ​ជាង ៥០នាក់ ដែល​បាន​ចូលរួម​ក្នុង​ពិធី​បើក​មហា សន្និបាត​បូកសរុប​ការងារ និង​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ​របស់​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា នៅ​រសៀល​ថ្ងៃទី៣០ មករា​ម្សិលមិញ​នេះ រដ្ឋលេខាធិការ​ក្រសួង សេដ្ឋកិច្ច លោកស្រី ងួន សុខា បាន​ថ្លែងថា ក្នុងអំឡុង​ឆ្នាំ២០១០ ដល់ ២០១៤ កម្ពុជា​បាន​រក្សា កំណើន​ផលិត​ស​សរុប​ក្នុងស្រុក​ក្នុង​អត្រា ៧ភាគរយ ក្នុងនោះ​វិស័យ​សំណង់ និង​អចលនវត្ថុ កើនឡើង​ជាង ២៨,១០ភាគរយ។

លោកស្រី​បាន​បន្ត​ប្រាប់ថា មូលហេតុ​ដែល​នាំ​ឲ្យ​មាន​កំណើន​នេះ ដោយសារ​ថា កម្ពុជា​រក្សា បាន​នូវ​ស្ថិរភាព​នយោបាយ និង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច។ លោកស្រី​បាន​បន្ថែមថា ដើម្បី​ទាក់ ទាញ​វិនិយោគ​គិ​នប​រទេស​ឲ្យ​កាន់តែច្រើន​នោះ ក្រសួង​បាន​នឹង​កំពុង​បន្ត​ពង្រឹង​វឌ្ឍនភាព​នៃ ក្របខណ្ឌ​ច្បាប់ និង​បទ​ប្បញ្ញត្តិ​សម្រាប់​វិស័យ​ធុរកិច្ច និង​វិស័យ​ហិរញ្ញវត្ថុ​ផងដែរ។

បើតាម​រដ្ឋលេខាធិការ​ខាងលើ គិត​ត្រឹម​បំណាច់​ឆ្នាំ ២០១៤កន្លងមកនេះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានផ្តល់​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុមហ៊ុន​អចលនវត្ថុ​ជាង ១៥០ក្រុមហ៊ុន ក្នុងនោះ​រួមមាន ក្រុមហ៊ុន​សេវាកម្ម​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​មាន​ចំនួន ៩៥ក្រុមហ៊ុន និង​ក្រុមហ៊ុន អភិវឌ្ឍន៍​អចលនវត្ថុ​ចំនួន ៥៦ក្រុមហ៊ុន ដែល​ស្មើនឹង ៨៣ គម្រោង​ផងដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com