ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន​ផ្លូវដែក​ធំ​ទី ៦ របស់​ចិន​ស្វែងរក​លទ្ធភាព​សាងសង់​ផ្លូវដែក​នៅ​កម្ពុជា
02, Feb 2015 , 8:00 pm        
រូបភាព
ដោយ:

ក្រុមហ៊ុន​សាងសង់​ផ្លូវដែក​អន្តរជាតិ​របស់​ប្រទេស​ចិន​China Railway International គឺជា​សហគ្រាស​រដ្ឋ​ដ៏​ធំ​បំផុត​ទី​ប្រាំមួយ នៅ​ប្រទេស​ចិន​បានមក​ស្វែងរក​លទ្ធភាព និង​កំពុង​សំឡឹងមើល​សក្ដានុពល ក្នុងការ​សាងសង់​ផ្លូវដែក​នៅក្នុង​ប្រទេស​កម្ពុ​ជា។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងពាណិជ្ជកម្ម។



បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​នោះ ក្រុមហ៊ុន China Railway International ដែលមាន​បទពិសោធន៍​យ៉ាងច្រើន​លើ​ការ​សាង​សាង់​ផ្លូវដែក នៅក្នុង​ប្រទេស​ចិន និង​នៅក្នុង​ពិភពលោក​និង​មាន​ចំណែក​ទីផ្សារ​ភាគច្រើន លើ​វិស័យ​សាងសង់​ផ្លូវដែក មានបំណង​ស្វែងរក​លទ្ធភាព សាងសង់​ផ្លូវដែក​នៅ​កម្ពុជា​ដោយ​ឈរលើ​គោលការណ៍ កសាង ប្រតិបត្តិ ផ្ទេរ (BOT) ។

ក្នុងជំនួប​ជាមួយ​លោក Lu Bo ប្រធាន​ក្រុមហ៊ុន​ផ្លូវដែក​ចិន លោក ស៊ុន ចាន់ថុល បាន​សម្តែង​ការគាំទ្រ យ៉ាង​មុតមាំ​របស់ខ្លួន​ចំពោះ​ការវិនិយោគ​របស់​ចិន លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ នៅ​កម្ពុជា​ដោយ​ឈរលើ​គោលការណ៍ កសាង ប្រតិបត្តិ ផ្ទេរ (BOT)។ លោក​រដ្ឋមន្ត្រី​ក៏បាន​គូសបញ្ជាក់ថា ការសាងសង់​ផ្លូវដែក​នេះ នឹង​ជួយ​ដល់​ការបន្ធូរបន្ថយ​ថ្លៃដើម នៃ​ការដឹកជញ្ជូន​យ៉ាងច្រើន នៅក្នុង​ប្រទេស​កម្ពុជា។

លោក​រដ្ឋមន្ត្រី​ក៏បាន​ជំរុញ ឲ្យ​ក្រុមហ៊ុន​ដាក់សំណើ​គម្រោង​ទាក់ទង​នឹង​ផែនការ​សាងសង់​ផ្លូវដែក​នេះ ទៅ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដើម្បី​សុំ​ការពិនិត្យ​សម្រេច​ផងដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com