អត្ថបទពាណិជ្ជកម្ម
មិត្ត​ហ្វូ​ន​រៀបចំ​ស​ន្និសិទ​កាសែត​ដំបូង​គេ​បង្អស់​ជា​លក្ខណៈ​អន្តរជាតិ
05, Feb 2015 , 8:18 am        
រូបភាព
ដោយ: ថ្មីៗ
រាជធានី​ភ្នំពេញ ថ្ងៃទី ២ កុម្ភៈ ឆ្នាំ ២០១៥៖    មិត្ត​ហ្វូ​ន បានរៀបចំ​ស​ន្និសិទ​កាសែត​ជា លក្ខណៈ​អន្តរជាតិ ដំបូង​គេ​បង្អស់ ស្តីអំពី សេវាកម្ម​បន្ថែម VAS នៅ​សណ្ឋាគារ Sofitel។  ស​ន្និសិទ​កាសែត​នេះ បាន​ដំណើរការ​ប្រកបដោយ​ជោគជ័យ​ដោយមាន​អ្នកចូលរួម​ពី​បណ្តាល​ប្រតិបត្តិ​ករ ពី​ប្រទេសផ្សេងៗជាង ១០០ នាក់។ នេះ​គឺជា​លើកដំបូង​ហើយ​ដែល មាន​ប្រតិបត្តិ​ករ​ប្រព័ន្ធ​ទូរស័ព្ទ​ក្នុងប្រទេស​កម្ពុជា ដែល​រៀបចំ​ព្រឹត្តិការណ៍​ជា​លក្ខណៈ​អន្តរ ជាតិ​យ៉ាង​ដូច្នេះ ដើម្បី​ជជែក​ពិភាក្សា អំពី​ឳ​កាស​សហ​ប្រ​ត្តិ​ការ សំរាប់​ទីផ្សារ​សេវាកម្ម​បន្ថែម VAS។ ស​ន្និសិទ​កាសែត​នេះ បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ប្រ​ត្តិ​ប​ត្តិ​ករ​ដែល​កំពុងផ្តល់ សេវាកម្ម​នេះ​នៅលើ​ទីផ្សារ​ពិភពលោក ដែល​ប្រតិបត្តិ​ករ​ទាំងនោះ រួមមាន​ដូចជា នៅ​ប្រទេស ម៉ា​ឡេ​សី​ុ ឥណ្ឌា ភូមា វៀតណាម និង បណ្តាល​ប្រទេសផ្សេងៗទៀត។

មិត្ត​ហ្វូ​ន ត្រូវបានគេទទួលស្គាល់​ថា ជា​ប្រតិបត្តិ​ករ​ដែល​នាំមុខគេ​ក្នុងការ​ផ្តល់ជូន​នូវ​សេវាកម្ម​បន្ថែម ដែលមាន​រហូត​ទៅដល់​ប្រមាណ ៥០ សេវា​កម្មនេះ ដែល​ចំនួន​នេះ​គឹ​វា​ច្រើនជាង ៣ ដង បើ​ប្រៀបធៀប​ជាមួយ​អ្វីដែល​ប្រ​ត្ត​ប​ត្តិ​ករ ដទៃ​កំពុង​ផ្តល់ជូន។ សេវាកម្ម​បន្ថែម​ទាំងនេះ ត្រូវបាន​បង្កើតឡើង​ដើម្បី បំពេញ​តំរូវការ​បន្ថែម​របស់​អតិថិជន នៅក្នុង​ប្រទេស​កម្ពុជា និង ដើម្បី​នាំ​អិ​តិ​ជន​មិត្ត​ហ្វូ​ន  អោយ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​សេវា​បច្ចេកវិទ្យា​នាពេល​បច្ចុប្បន្ន ដូចជា សេវាកម្ម​តន្ត្រី សេវាកម្ម​ទស្សនា​ទរ​ទ​ស្សន៍ HD TV និង សេវាកម្ម​ជាច្រើន​ទៀត​ដែល​ផ្តល់នូវ​សារៈប្រយោជន៍​ស្តីពី សុខភាព និង ការអប់រំ ។ មិត្ត​ហ្វូ​ន ក៏បាន​ផ្តោត​សំ ខាន់​ជាពិសេស​ផងដែរ ទៅលើ​សេវាកម្ម 3G  ដែលជា​និន្នាការ​ថ្មី​មួយ​នៅក្នុង​ឧស្សាហកម្ម​ទូរ គមនាគមន៍​នៅក្នុង​ប្រទេស​កម្ពុជា។ សំរាប់​ឆ្នាំ ២០១៤ នេះ ប្រាក់ចំនូល​សរុប​រប​ស់ មិត្ត​ហ្វូ​ន បាន​កើនឡើង​ប្រមាណ ៣០ លាន​ដុល្លារ​អាមេរិក។ ចំនួន​នេះ គឺ ៣០% កើន​ឡើ​ន បើ ប្រៀបធៀប​ទៅនឹង​ប្រាក់ចំនូល​ឆ្នាំ ២០១៤។


© រក្សាសិទ្ធិដោយ thmeythmey.com