អត្ថបទពាណិជ្ជកម្ម
ស្មា​ត​ហ្វូ​ន 6 អ៊ិ​ង​Lumia 1320 មាន​តម្លៃ​ត្រឹម១៩៩ដុល្លារ
06, Feb 2015 , 11:46 am        
រូបភាព
ដោយ: ថ្មីៗ

ស្រប​ពេលដែល​ទិវា​នៃ​ក្តី​ស្រលាញ់ និង បុណ្យចូលឆ្នាំ​ចិន​រំកិល​ជិត​មកដល់ ប្រតិបត្តិការ​ក្រុមហ៊ុន Microsoft Devices បាន​ចូលរួម​ជាមួយ​អតិថិជន​នៅ​ទូទាំងប្រទេស​កម្ពុជា​ដែល​នឹង​កំពុង​ត្រៀមខ្លួន​អបអរសាទរ​ទិវា​ខាងលើ ដោយ​ផ្តល់ជូន​នូវ​តម្លៃ​ពិសេស​សម្រាប់ Lumia 1320 ត្រឹមតែ $199 និង Nokia X ត្រឹមតែ $80 ចាប់ពី​ថ្ងៃនេះ រហូត ដល់​ថ្ងៃទី 19 កុម្ភៈ ឬ​អស់ពី​ចំនួន​កំណត់​ក្នុង​កម្មវិធី​ប្រូ​ម៉ូ​សិន​តែប៉ុណ្ណោះ ។

Lumia 1320 មាន​អេក្រង់​ធំ 6 អ៊ីង ផ្តល់​ភាពងាយស្រួល​មិន​ត្រឹមតែ​ក្នុងការ​ប្រើប្រាស់​ឯកសារ Microsoft Office ដែល​បាន​ត្រូវ​តម្លើង​រួចជាស្រេច​ប៉ុណ្ណោះ​ទេ​គឺ​ថែមទាំង​ផ្តល់​បរិយាកាស​ល្អ​ក្នុង​ការមើល​រូបភាព​និង​វីដេអូ និង លេង XBox Gamesថែម​ទៀតផង។ ទន្ទឹមនឹងនេះ ស្មា​ត​ហ្វូ​ន​ដែល​ដំណើរការ​ដោយ Windows Phone 8.1 នេះ ថ្ម​កាន់​បាន​ប្រសើរ​ណាស់ ដូចជា​អាច​ចាក់​បទ​ចម្រៀង​បាន​រហូតដល់​ទៅ 100 (មួយរយ) ម៉ោង​ឯណោះ ។

រីឯ Nokia X វិញ មាន​ភាសា​ខ្មែរ រូបរាង​ស្អាត គុណភាព​ល្អ ហើយ​ថែមទាំង​អាច​ប្រើប្រាស់​កម្មវិធី Android និង​សេវាកម្ម មួយចំនួន ដែល​ក្នុងនោះ​រួមមាន Skype, OneDrive សម្រាប់​ផ្ទុក​ទិន្នន័យ​ក្នុង​ប្រព័ន្ធ​អន​ឡាញ និង​គណនី​អ៊ីមែល Outlook.com ។វា​ត្រូវបាន​ប្រកាស​ចេញលក់​នៅ​ប្រទេស​កម្ពុជា​កាលពី​ខែមិថុនា ឆ្នាំ2014 ក្នុងតម្លៃ $115 តែ​ថ្ងៃនេះ​ផ្តល់ជូន​តម្លៃ​ពិសេស​ជូន​អតិថិជន​ត្រឹមតែ $80 ។

សូមបញ្ជាក់ថា ទូរស័ព្ទ Lumia និង Nokia ផ្សេងទៀត​ដែល​ស្ថិតនៅក្នុង​បញ្ជី​លក់​ក្នុងតម្លៃ​ពិសេស​រហូតដល់​ថ្ងៃទី 19 កុម្ភៈ រួម មាន Lumia 525, Lumia 630, Lumia 925, Lumia 625, Lumia 530, Nokia XL និង Nokia Asha 503 ៕


អត្ថបទពាណិជ្ជកម្ម

© រក្សាសិទ្ធិដោយ thmeythmey.com