ជាតិ
សេដ្ឋកិច្ច
កម្ពុជា​នាំចេញ​អង្ករ​បាន​ជាង៣៥ពាន់​តោន​ក្នុង​ខែមករា​ឆ្នាំ២០១៥
06, Feb 2015 , 7:00 pm        
រូបភាព
ក្នុង​រយៈពេល១ខែ​ដើមឆ្នាំ២០១៥នេះ កម្ពុជា​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​បាន​ចំនួន៣៥,៩២១តោន កើនឡើង​ចំនួន១៤,៣៨៥តោន បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ២០១៤ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​ជាតិ​AKP

សារព័ត៌មាន​ជាតិ​AKP បាន​ដកស្រង់​របាយការណ៍រ​បស់​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ​សម្រាប់​បំពេញបែបបទ​នាំចេញ​អង្ក​រថា​អង្ករ​ដែល​នាំចេញ​ទាំងនោះ រួមមាន​អង្ករ​ក្រអូប​នាង​ម្លិះ​អង្ករ​ក្រអូប​សូ​មាលី​អង្ករ​ក្រអូប​សរីរាង្គ​និង​អង្ករ​ក្រអូប​ភ្លឺ​បាន​ចំនួន២១,៣០១តោន​អង្ករ​ចម្រុះ​គ្រាប់​វែង​និង​អង្ក​រស​ប្រណិត​បាន ចំនួន១៣,៣១២តោន​និង​អង្ករ​ចំហុយ​គ្រាប់​វែង​ចំនួន១,៣០៨តោន។ របាយការណ៍​ដដែល​បានបញ្ជាក់​ទៀតថា​ទីផ្សារ​ដែល​កម្ពុជា​បាន​នាំទៅ​រួមមាន​ទីផ្សារ​សមាជិក​ស​ហគ​មន៍​អ៊ឺរ៉ុប​មាន​ចំនួន១៦ប្រទេស​សមាជិក​អាស៊ាន​ចំនួន២ប្រទេស និង​បណ្តា​ប្រទេសផ្សេងៗទៀត​ចំនួន៩ប្រទេស។ចំណែកឯ​ក្រុមហ៊ុន​ដែល​នាំ​អង្ករ​ចេញ​មាន​ចំនួន៤៧ក្រុមហ៊ុន។ តាម​គម្រោង​រាជរដ្ឋាភិបាល​កម្ពុជា នឹង​សម្រេច​ឲ្យ​បាន​នូវ​ការនាំចេញ​អង្ករ​ឱ្យបាន១លាន​តោន​នៅក្នុង​ឆ្នាំ២០១៥នេះ​ដែល​នឹង​ផ្តល់នូវ​កំណើន​ផលទុន​សរុប​ជាតិ​ឲ្យ​កាន់តែ​ធំ​ថែមទៀត និង​រួម​ផ្តល់​ចំណូល​កាន់តែ​ខ្ពស់​ដល់​ប្រជាជន​ខ្មែរ។វិស័យ​ស្រូវ អង្ករ​ជា​គន្លឹះ​មួយ​យ៉ាងសំខាន់​សម្រាប់​កាត់បន្ថយ​ភាពក្រីក្រ​ឲ្យ​កាន់តែ​លឿន​ថែមទៀត។ សូមបញ្ជាក់ថា​កាលពី​ឆ្នាំ២០១៤កន្លងទៅ​កម្ពុជា​បាន​នាំ​អង្ករ​ចេញទៅ​កាន់​ទីផ្សារ​អន្តរជាតិ​បាន​ចំនួន៣៨៧,០៦១តោន៕  

© រក្សាសិទ្ធិដោយ thmeythmey.com