អត្ថបទពាណិជ្ជកម្ម
​ដំ​ណើ​រ​ទ​ស្ស​ន​កិ​ច្ច​សិ​ក្សា​ទៅ​កា​ន់​រោ​ង​ច​ក្រ​ផ​លិ​ត​ទឹ​ក​សុ​ទ្ធ​រ៉ែ​ធ​ម្ម​ជា​តិ​ ​អូ​ ​គូ​លែ​ន​​
10, Feb 2015 , 4:10 pm        
រូបភាព
ដោយ: ថ្មីៗ
ដំណើរ​ទស្សនកិច្ច​សិក្សា​និង​ការប្រគល់​ពានរង្វាន់​លើ​ការប្រកួតប្រជែង​រចនា​រូបភាពរបស់​រោងចក្រ​ផលិត​ទឹករ៉ែ​ធម្មជាតិ​អូ​គូលែននិស្សិត​ដែលជា​អ្នក​រចនា​រូបភាព​ដ៏​មានទេពកោសល្យ​ប្រមាណ​ជាង៦០នាក់​មកពី​សកលវិទ្យា​ល័យ​ធំ​ជាង១០ក្នុង​រាជធានី​ភ្នំពេញ​ដែល​បាន​ចូលរួម​សិក្ខាសាលា​ស្ដីពី“អត្ថប្រយោជន៍​នៃ​ទឹករ៉ែ​ធម្មជាតិ​សំរាប់​សុខភាព​អ្នក”ដែល​បាន​ប្រារព្ធ​ធ្វើឡើង​កាលពី​ថ្ងៃទី០៥ខែធ្នូ​ឆ្នាំ២០១៤កន្លងទៅ​ដែល​បានរៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន​ទឹករ៉ែ​ធម្មជាតិ​គូ​ឡា​រ៉ា​វ៉​ត​ធើរ(KULARAWATER)បានធ្វើ​ដំណើរ​មក​ទស្ស​ន​កិច្ច​សិក្សា​នៅក្នុង​រោងចក្រ​ផលិត​ទឹករ៉ែ​ធម្មជាតិ​អូ​គូលែន​ដែលជា​ទឹករ៉ែ​ធម្មជាតិ​ដំបូងបង្អស់​និង​ធំជាងគេ​នៅ​កម្ពុជា​ដែលមាន​ទីតាំង​ស្ថិតនៅ​ជាប់ជើង​ភ្នំ​គូលែន ក្នុងភូមិ​ត្បែង​ខាងកើត ស្រុក​បន្ទាយស្រី ខេត្តសៀមរាប កាលពី​រសៀល​ថ្ងៃទី០៧ខែកុម្ភៈ​ឆ្នាំ២០១៥បន្ទាប់ពី​បញ្ចប់​ការ​ប្រ​គួ​ត​ប្រជែង​រចនា​ផ្ទាំង​ផ្សព្វផ្សាយ​ក្រោម​ប្រធានបទ “អត្ថប្រយោជន៍​ទឹករ៉ែ​ធម្មជាតិ និង សុខ ភាព​របស់​អ្នក”  ។

លោកស្រី នៅ  សុខ​ហ៊ាង ប្រធាន​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន​គូ​ឡា​រ៉ា​វ៉​ត​ធើរ​និង​ជា​អ្នកដឹកនាំ​និស្សិត​មក​ទស្សនកិច្ច​សិក្សា​នាពេល​នោះបាន​មានប្រសាសន៍​អោយដឹងថា​គោលបំណងសំខាន់ៗនៃ​ដំណើរ​ទស្សនកិច្ច​នេះ​គឺ​ចង​ផ្សព្វផ្សាយ​នូវ​ចំនេះដឹង​ជា​សាធារណៈ​អំពី​អត្ថ​ប្រ​យោ​ជ​ន័​គុណភាព​ដំណើរការ​ផលិត​និង​ការគ្រប់គ្រង​ទឹករ៉ែ​ធម្មជាតិ​លំដាប់​អន្តរជាតិ​ទី១របស់​កម្ពុជា​ឮ​និង​ជាពិសេស​ដើម្បី​ជុំ​រុញអោយ​យុវវ័យ​ទទួលបាន​នូវ​ព័ត៌មាន​និង​អត្ថប្រយោជន៍​ក្នុងការ​ពិសារ​ទឹករ៉ែ​ធម្មជាតិ​សំរាប់​សុខភាព​ក៍​ដូចជា ការស្វែងយល់​ពី​សង្វាក់​ផលិតកម្ម បច្ចេកទេស​ក្នុងការ​វិច​ខ្ចប់ ការត្រួតពិនិត្យ​គុណភាព​ការគ្រប់គ្រង​អា​ជី​កម្ម​និង​ការចូលរួម​សកម្មភាព​កីឡា​ជិះ​កង់​ដើម្បី​កាត់បន្ថយ​ផ្សែង​ពុល និង  ការ​ទស្សនា​បរិវេណ​តំបន់​ប្រវត្តិសាស្ត្រ​អង្គរ​ព្រមទាំង​សកម្មភាពពិសេសៗដ៏ទៃទៀត​ផងដែរ។

នៅក្នុង​ពិធី​ប្រគល់​ពានរង្វាន់​ជ័យលាភី និង​លិខិត​សរសើរ លើ​ការ ប្រកួតប្រជែង​រចនា​រូបភាព ក្រោម​ប្រធានបទ​ចំនួន៤ ដល់​និស្សិត​ដែលជា​អ្នក​រចនា​រូបភាព​ដ៏​មាន​ទេពកោសល្យ នា​រាត្រី​នោះ​នៅ​សណ្ឋាគារ​អ៊ី​ម​ព្រេ​ស​អង្គរ លោក​បណ្ឌិត  ហ្សា​កស៍ ម៉ា​ស៊ី​ល (Jacques Marcille )  នាយក​គ្រប់គ្រង ក្រុមហ៊ុន គូ​ឡា​រ៉ា វ៉​ត​ធើរ ដែល​ផលិត​ទឹករ៉ែ​ធម្មជាតិ អូ គូលែន បាន​មានប្រសាសន៍​អោយដឹងថាអូ គូលែន គឺជា​ទឹក​ពិសា​រ៉ែ​ធម្មជាតិ តែមួយគត់​នៅ​ប្រទេស​កម្ពុជា ដែលមាន​គុណភាព​ខ្ពស់ និង​ចូលរួម​ក្នុង​ការជួយ​កាត់បន្ថយ​ចំណាយ​ប្រចាំថ្ងៃ​របស់​ប្រជា​ពលរ​ដ្ធ​ដើម្បី​ទទួលបាន​អត្ថប្រយោជន៍ ចំពោះ​សុខភាព។

លោក​បណ្ឌិត  ហ្សា​កស៍ ម៉ា​ស៊ី​ល ក៍បាន​បញ្ចាក់​ផង​ដែលថា រោងចក្រ​ផលិត​ទឹករ៉ែ​ធម្មជាតិ អូ គូលែន គឺ​ផលិត​នៅ​ប្រភពទឹក​ផ្ទាល់ ក្រោម​ស្តង់ដារ​អន្តរជាតិ និង​បច្ចេកទេស​មកពី​អឺរ៉ុប​ហើយ​ជា​ប្រភពទឹក​ពុំ​ធ្លាប់មាន​ការប៉ះពាល់​ដោយ​មនុស្ស​និង រក្សាទុក​យ៉ាង ល្អ​បំផុត ដោយ​ធម្មជាតិ ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ត្បែង​កើត ស្រុក​បន្ទាយស្រី ខេត្តសៀមរាប  គឺ​ស្ថិតនៅលើ​ប្រភព​ជល​សិលា​ដ៏​ជ្រៅ នា​ជើងភ្នំ​គូលែន​ផ្ទាល់  បង្ហាញ​អំពី​ការធ្វើ​ខនិជកម្ម​ដ៏​ល្អប្រសើរ  ។ ហើយ​ការផលិត​ទឹកអូ គូលែន គឺ​ពុំមាន​ការធ្វើ​ប្រព្រឹត្តិកម្ម​សារធាតុ​គីមី​នោះឡើយ ដើម្បី​រក្សា​រសជាតិ​ដ៏​ល្អ និង​ផលប្រយោជន៍​ផ្នែក​សុខភាព​មនុស្សជាតិ​គ្រប់​ក្រុមគ្រួសារ ។

ចំពោះ​ម្ចាស់​ពានរង្វាន់​ទាំង៤ក្រុម រួមមាន​ពានរង្វាន់រ​ច​នា​រូបភាព​គឺ​ឆ្លុះ​បង្ហាញ​អំពី​អត្ថប្រយោជន៍​នៃ​ការប្រើប្រាស់​ទឹករ៉ែ​ធម្មជាតិ​ទៅនឹង សុខភាព របស់​ទារក  ប្រធានបទ​ទី២ គឺ​អត្ថប្រយោជន៍​នៃ​ទឹករ៉ែ​ធម្មជាតិ​នឹង​សុខភាព​របស់​មាតា  ប្រធានបទ​ទី៣ទឹករ៉ែ​ធម្មជាតិ​នឹង​សុខភាព​មនុស្ស​ចាស់​និង​ប្រធានបទ​ទី៤ ទំនាក់ទំនង​រវាង​ការប្រើប្រាស់ ទឹករ៉ែ​ធម្មជាតិ​ទៅនឹង​សុខភាព​របស់​អ្នកលេង​កីឡា។ជាមួយគ្នា​នោះ​លិខិត​សរសើរ​លើកទឹកចិត្ត​ទៅ លើ ភាព​ច្នៃប្រឌិត​ត្រូវបាន​ប្រគល់ជូន​ចំនួន២ក្រុម​ផ្សេងទៀត​ដែលមាន​ស្នាដៃ​រចនា​រូបភាព ទាក់ទាញ​ការ ចង់​មើល​បំផុត ។ ជាមួយគ្នា​នោះ​ផងដែរ ក្រុមនិស្សិត​ទាំងអស់​ក៍បាន​ចូលរួម​សកម្មភាព​កីឡា​ជិះ​កង់​ដើម្បី​កាត់បន្ថយ​ផ្សែង​ពុល និង  ការ​ទស្សនា​បរិវេណ​តំបន់​ប្រវត្តិសាស្ត្រ​អង្គរវត្ត ព្រមទាំង​សកម្មភាពពិសេសៗដ៏ទៃទៀត​ផងដែរ ៕




© រក្សាសិទ្ធិដោយ thmeythmey.com