ជាតិ
សេដ្ឋកិច្ច
រដ្ឋ​ប្រមូល​ចំណូល​ពន្ធដារ​បាន​ជាង៨៤លាន​ដុល្លារ​នៅក្នុង​ខែមករា
10, Feb 2015 , 8:30 pm        
រូបភាព

 
នៅក្នុង​ខែមករា​ឆ្នាំ២០១៥អគ្គនាយកដ្ឋាន​ពន្ធដា​រ​ប្រមូល​និង​បង់ពន្ធ​ចូល​ថវិកាជាតិ​បាន​ចំនួន៣៣៩.១៨៥លាន​រៀល​ស្មើ​ប្រមាណ៨៤,៨០លាន​ដុល្លារ​កើនឡើង២៧,២០ភាគរយ បើ​ធៀប​ទៅនឹង​ខែមករា​ឆ្នាំ២០១។នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​ប្រចាំ​ខែមករា ឆ្នាំ២០១៥កាលពី​ថ្ងៃទី០៩ខែកុម្ភៈ​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ។



សូមបញ្ជាក់ថា​កាលពី​ឆ្នាំ២០១៤កន្លងទៅ​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​ចំណូល​ពន្ធ​ផ្ទៃក្នុង​បាន​ចំនួន៤,២៥១,១៦១លាន​រៀល ត្រូវជា១,០៦២.៧៩លាន​ដុល្លារ​កើនឡើង១៧.៩៣ភាគរយ បើ​ធៀប​ទៅនឹង​ឆ្នាំ២០១៣ ។ ចំណែក​ចំណូល​ពន្ធដារ កាលពី​ខែធ្នូ​ឆ្នាំ២០១៤ កន្លងទៅ នាយកដ្ឋាន​ពន្ធដារ​ប្រមូល​និង​បង់ប្រាក់​ពន្ធ​ចូល​ថវិការដ្ឋ​បាន​ចំនួន៤១៤៣១៥លាន​រៀល ត្រូវជា១០៣,៥៨លាន​ដុល្លារ៕




© រក្សាសិទ្ធិដោយ thmeythmey.com