អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Samsung ណែនាំ​ផលិតផល​ម៉ាស៊ីន​បោកគក់ និង​ម៉ាស៊ីន​បូម​ធូលី
12, Feb 2015 , 2:51 pm        
រូបភាព
ដោយ: ថ្មីៗ
ឧបករណ៍ប្រើប្រាស់​ក្នុងផ្ទះ​របស់​អាមេរិក​បាន​នាំមក​នូវ​ការច្នៃប្រឌិត​និង​ការអនុវត្តដើម្បី​បំពេញតម្រូវការ​ការថែទាំ​ផ្ទះ

ក្រុមហ៊ុន Samsung Electronics ដែលជា​ក្រុមហ៊ុន​ទទួលបាន​ចំណាត់ថ្នាក់​លេខ​មួយផ្នែក​គំនិត​ច្នៃប្រឌិត​លើ​ឧបករណ៍ ប្រើប្រាស់​ក្នុង​គេហដ្ឋាន បានដាក់​បង្ហាញ​បច្ចេកវិជ្ជា​ទំនើប​ប្លែក​ផ្សេងទៀត​ទៅលើ​ម៉ាស៊ីន​បោក​សម្លៀកបំពាក់ និង​មនុស្ស យន្ត​បូម​ធូលី ក្នុង​ពិ​ព័រ​ណ៌​ផលិតផល​អន្តរជាតិ CES 2015។ ឧបករណ៍​ទាំង 2 នេះ ត្រូវបាន​រចនា​ឡើង​ដើម្បី​លើកកម្ពស់ បទពិសោធន៍​ផ្នែក​គេហដ្ឋាន​ដើម្បី​ជីវិត​រស់នៅ​ឲ្យ​កាន់តែ​ប្រសើរឡើង​សម្រាប់​អតិថិជន ដែល​ផ្តោតលើ​ភាពងាយស្រួល និង​ប្រសិទ្ធភាព​លើ​ការងារ​ផ្ទះសម្បែង។ ក្រៅពីនេះ ឧបករណ៍​ទាំងនេះ​មាន​សមត្ថភាព​ខ្ពស់ ជាមួយនឹង​ការ​រចនា​រូបរាង យ៉ាង​ស្រស់ស្អាត ដោយ​រួមផ្សំ​ជាមួយ​តួនាទី​ជាច្រើន​ទៀតផង​ដែរ។

ឆ្លងតាម​សម្តី​របស់លោក John Herrington អនុប្រធាន​ជាន់ខ្ពស់ និង​ជានា​យក​គ្រប់គ្រង​ទូទៅ​ផ្នែក​សម្ភារៈប្រើប្រាស់ គេហដ្ឋាន​របស់​ក្រុមហ៊ុន Samsung Electronicsអាមេរិក​បាន​និយាយថា "ក្នុងពេល​បច្ចុប្បន្ន គ្រួសារ​ភាគច្រើន​តែងតែ​រអ៊ូរ​អំពី បញ្ហា​រវល់​កាន់តែខ្លាំង ហើយ​ពួកគាត់​ចង់បាន​ដំណោះស្រាយ​ងាយស្រួល​លើ​បញ្ហា​បោក​សម្លៀកបំពាក់ និង​សម្អាត​គេហដ្ឋាន។ ពួកគេ​កំពុងតែ​ស្វែង​ដំណោះស្រាយ​ដ៏​ប្រសើរ​ដែល​អាចជួយ​សម្អាត​ផ្ទះ​បាន​យ៉ាង​មាន​ប្រសិទ្ធិភាព ដូច្នេះ​ពួកគេ​អាចមាន​ពេល វេលា​ដើម្បី​ធ្វើ​អ្វី​ផ្សេង"។ លោក​ក៏បាន​ប​ន្តែ​ម​ទៀតថា "ម៉ាស៊ីន​បោក​សម្លៀកបំបាក់ និង​ម៉ាស៊ីន​បូម​ធូលី ប្រកបទៅដោយ បច្ចេកវិជ្ជា​ច្នៃប្រឌិត​ខ្ពស់ និង​រូបរាង​រចនា​ទាន់សម័យ​ស្រស់ស្អាត។ គ្រប់​ឧបករណ៍ប្រើប្រាស់​ក្នុងផ្ទះ​របស់​ក្រុមហ៊ុន Samsung ផ្អែកលើ​ការរួមបញ្ចូល​ដ៏​ល្អ​លើ - ភាពសាមញ្ញ  សមត្ថភាព បច្ចេកវិជ្ជា និង​ការបង្កើត​ថ្មី"។

ម៉ាស៊ីន​បោក​សម្លៀកបំពាក់​បច្ចេក​វិជ្ជា​ច្នៃប្រឌិត​ថ្មី
តាម​ការសិក្សា​ស្រាវជ្រាវ​បាន​បង្ហាញថា បញ្ហា​ដ៏​គួរ​ឲ្យ​ធុន​ទ្រាន់​បំផុត​នោះ​នៅពេល​បោក​សម្លៀកបំពាក់ គឺ​ការបោក​ជម្រះ និង​ការលាង​សម្អាត​ជាមុន។ គេ​ហេ​ដ្ឋា​ន​ភាគច្រើន​មិនមាន​ឡា​បូ​នៅក្នុង​បន្ទប់​បោក​សម្លៀកបំពាក់ ដែល​តម្រូវ​ឲ្យ​លោកអ្នក​ត្រូវ ធ្វើ​ការបោក​ជម្រះ និង​លាង​សម្អាត​នៅ​កន្លែង​ផ្សេង​មុននឹង​យក​សម្លៀកបំពាក់​ទាំងនោះ​ដាក់​ក្នុង​ម៉ាស៊ីន។
.
ការច្នៃប្រឌិត​ថ្មី​របស់​ម៉ាស៊ីន​បោក​សម្លៀកបំពាក់ Samsung ភ្ជាប់​មកជា​មួយ Load Washer  សម្រាប់​ដំណោះស្រាយ​នេះ ជាមួយនឹង​លក្ខណៈពិសេស​ដ៏​សាមញ្ញ​នោះ គឺ  activewashTM ។ លក្ខណៈ​ដ៏​អស្ចារ្យ​របស់​ម៉ាស៊ីន​សម្លៀកបំពាក់ activewashTM នេះ​ភ្ជាប់​មក​នូវ ឡា​បូ ជាមួយនឹង​កាំរស្មី​ទឹក និង​ការបោក​សម្អាត​ផ្នែក​ខាងលើ។

លក្ខណ​ភាពងាយស្រួល​ពី ឡា​បូ នេះ គឺ​ផ្តល់​កន្លែង​ដោយឡែក​សម្រាប់ធ្វើ​ការបោក​ជម្រះ​ស្នាម​ប្រឡាក់​ខ្លាំង ដូចជា​ខោអាវ​កីឡា ឬ​សម្លៀកបំពាក់​ដោយ​ដៃ​ដូចជា​អាវរ​ងារ​ជាដើម។ បន្ទាប់ពី​ពេលធ្វើ​ការបោក​ជម្រះ​រួចរាល់​ហើយ ការបោក​សម្អាត និង​ទឹក​ត្រូវ បាន​បាញ់​ចូលទៅក្នុង​ម៉ាស៊ីន​យ៉ាង​ងាយស្រួល។

លក្ខណៈពិសេស​ទាំងអស់​នេះ ជា​ដំណោះស្រាយ​ដែល​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​ដោះស្រាយ​ការលាង​សម្អាត​នៅក្នុង​ការបោក​គក់​ជំនួស​ឲ្យ​ស្នាម​ប្រឡាក់​រីក​រាលដាល​កាន់​ច្រើនឡើង​នៅ​ផ្ទៃផ្សេងៗ ចៀសវាង​ភាព​គគ្រិច និង​សន្សំសំចៃ​ថាមពល​បាន​ច្រើន។

ប​ចេ្ច​ក​វិទ្យា activewash™ របស់​ម៉ាស៊ីន​បោកគក់​ក៏បាន​បង្កើនល្បឿន​ដំណើរ​ការលាង​សម្អាត​ជាមួយនឹង​បច្ចេកវិជ្ជា SuperSpeed របស់ខ្លួន។ ជាមួយនេះ អ្នកប្រើប្រាស់​អាច​បោក​សម្អាត​ធម្មតា​នៃ​ការ​បោកគក់​រយៈពេល activewashTM គឺជា​កម្មវិធី​ដំណើរការ​ថ្មី​បំផុត​របស់​ក្រុមហ៊ុន Samsung ក្នុង​ផ្តល់​អត្ថប្រយោជន៍​នៃ​បច្ចេកវិជ្ជា​សន្សំសំចៃ​ពេលវេលា​ខ្លី 36 នាទី។

ម៉ាស៊ីន​បូម​ធូលី​មនុស្ស​យន្ត​នៅក្នុង​សម័យថ្មី
អស់​រយៈពេល​ជាច្រើន​ឆ្នាំ, ម៉ាស៊ីន​បូម​ធូលី​មនុស្ស​យន្ត ត្រូវបាន​សន្យាថា​នឹងធ្វើ​ការផ្លាស់ប្តូរ​ការសម្អាត​ឲ្យ​កាន់តែ​ប្រសើរ ប៉ុន្តែ​ជាក់ស្តែង​ម៉ាស៊ីន​បូម​ធូលី​បែប​បុរាណ​មិនបាន​បូម​ធូលី​នៅលើ​កម្រាលព្រំ​ឲ្យ​បាន​ស្អាត។ ដោយហេតុ​នេះហើយ​បានជា​យើង​និយាយ​អំពី​ការផ្លាស់ប្តូរ​កាន់តែ​ប្រសើរ​ជាមួយនឹង Samsung POWERbot VR9000 ថ្មី។ ម៉ាស៊ីន​បូម​ធូលី​មនុស្ស​យន្ត​ដ៏​មាន​អានុភាព​នេះ​ជាការ​រចនា​ឡើង​ដោយ​បច្ចេកវិជ្ជា​ឈានមុខ​គេ និង​លក្ខណៈពិសេស​របស់​វា​ជួយ​ធ្វើការ​ធ្ងន់​សម្រាប់​ក្រុមគ្រួសារ​ដែល​មមាញឹក​ការងារ​ខាងក្រៅ, ពី​កម្រាលព្រំ​ឈើ។

ការលាង​សម្អាត​របស់​វា គឺ​មិន​ធ្លាប់មាន​ពីមុន​មកជា​ម៉ាស៊ីន​បូម​ធូលី​មនុស្ស​យន្ត​ទេ។ នេះ​ជា​ប្រភេទ Digital Inverter Motor Inverter មាន​លក្ខណៈពិសេស​កម្រិត​នៃ​ការ​បឺត​ធូលី​រហូតដល់​ទៅ 60 ដង​ច្រើនជាង ជាង​ម៉ាស៊ីន​បូម​ធូលី​មនុស្ស​យន្ត​សាមញ្ញ​សម្រាប់​ការ​ស្រូប​ធូលី​និង​កំទេចកំទី​ផ្សេងទៀត​នៅលើ​កម្រាលព្រំ។

ម៉ាស៊ីន​បូម​ធូលី POWERbot VR9000 ក៏មាន​លក្ខណៈពិសេស​ច្នៃប្រឌិត​ថ្មី​ល្អ​ប្លែក​គេ​ដែល​ផ្តល់នូវ​ចលនា​បត់បែន​បាន​យ៉ាង​ល្អ​ពិសេស។ មិន​ដូច​ម៉ាស៊ីន​បូម​ធូលី​មនុស្ស​យន្ត​ជាច្រើន​ផ្សេងទៀត កម្ពស់​នៃ​ការបំពេញ​ការងារ FullView SensorTM ស្រូបយក​ធូលីតូចៗនៅ​គ្រប់​ទីកន្លែង។ Easy PassTM Wheels អនុញ្ញាត​ឲ្យ​ម៉ាស៊ីន​បូម​ធូលី​អាច​ផ្លាស់​ទី​នៅ​ជុំវិញ​ផ្ទះ​ជាមួយ​ភាពងាយស្រួល​និង​ការត្រួតពិនិត្យ។ Point Cleaning Technology អនុញ្ញាត​ឲ្យ​អ្នក​ដើម្បី​បញ្ជា​ម៉ាស៊ីន​បូម​ធូលី​ជាមួយនឹង​ការ​ចុច​បញ្ជា​ពី​ចម្ងាយ។

នៅពេលដែល​បានបញ្ចប់​ការសម្អាត ឬ​ថ្ម​មាន​ចុះខ្សោយ  POWERbot VR9000 នឹង​បញ្ជា​ដោយ​ខ្លួន​របស់​វា​ផ្ទាល់ ឲ្យ​ដើរ​ត្រឡប់​ទៅកាន់​ទីតាំង​សាក​ថ្ម​ដោយ​ខ្លួនឯង​ផ្ទាល់។

អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd
គឺជា​ក្រុមហ៊ុន​នាំមុខគេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិជ្ជា​ដោយ​ផ្តល់​លទ្ធភាពថ្មីៗជូន​មនុស្ស​គ្រប់រូប​គ្រប់​ទីកន្លែង ។ តាមរយៈ​ការបង្កើត​ថ្មី និង​របកគំហើញ​ឥតឈប់ឈរ យើង​កំពុងតែ​ផ្លាស់ប្តូរ​ឲ្យ​កាន់តែ​ប្រសើរឡើង​នូវ​ពិភព ទូរទស្សន៍ ស្មា​ត​ហ្វូ​ន កុំព្យូទ័រ​ផ្ទាល់ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីនថតរូប ឧបករណ៍​ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ដំណោះស្រាយផ្សេងៗប្រើ​ប្រព័ន្ធ  LED។ យើង​មាន​បុគ្គលិក​ចំនួន 286.000 នាក់ នៅ​ទូទាំង 80 ប្រទេស ដោយមាន​បរិមាណ​លក់​ប្រចាំឆ្នាំ ចំនួន 216.7 ពាន់​លាន​ដុល្លារ​អាមេរិក។

ព័ត៌មាន​បន្ថែម សូម​មើល​គេហទំព័រ www.samsung.com


© រក្សាសិទ្ធិដោយ thmeythmey.com