ជាតិ
សេដ្ឋកិច្ច
ឆ្នាំ២០១៤ កម្ពុជា​នាំចូល​រថយន្ត​ថ្មី​និង​ជជុះ​ជិត ២ ម៉ឺន​គ្រឿង​ពី​សហរដ្ឋអាមេរិក
24, Feb 2015 , 1:41 pm        
រូបភាព
ដោយ: ថ្មីៗ

ក្នុង​រយៈពេល​ពេញ​មួយឆ្នាំ ២០១៤ ការ​នាំចូល​រថយន្ត​ថ្មី និង​ជជុះ ពី​សហរដ្ឋអាមេរិក​ម​ក​ក្នុងប្រទេស​កម្ពុជា គឺមាន​ការកើនឡើង ៦៩ ភាគរយ​ធៀប​ទៅនឹង​ការ​នាំចូល​រថយន្ត កាលពី​ឆ្នាំ២០១៣ ពោល​គឺមាន​ចំនួន​ជិត ២ ម៉ឺន​គ្រឿង។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ក្រុមហ៊ុន​ផ្ដល់​សេវា​ដឹកជញ្ជូន West Coast Shipping របស់​អាមេរិក។



បើតាម​របាយការណ៍រ​បស់​ក្រុមហ៊ុន​ខាងលើនេះ ក្នុង​ឆ្នាំ២០១៤ កម្ពុជា​បាន​នាំចូល​រថយន្ត​ថ្មី និង​ជជុះ​សរុប ១៩ ២៦៣ គ្រឿង​ពី​សហរដ្ឋអាមេរិក។ កំណើន​នៃ​ការ​នាំចូល​រថយន្ត​នេះ គឺ​ដោយសារតែ​ទីផ្សារ​នៃ​លក់​រថយន្ត​ទាំង ថ្មី និង​ប្រណីត ជាពិសេស​គឺ​រថយន្ត​ជជុះ មានការ​កើនឡើង​ខ្លាំង​ធៀប​នឹងឆ្នាំមុនៗ ។

West Coast Shipping ក៏បាន​បញ្ជាក់​នៅក្នុងរ​បាយ​ការណ៍​នោះ​ផងដែរ​ថា ថ្វីត្បិតតែ​ការនាំ​ចូល​មាន​កំណើន​ពិតមែន ក៏ប៉ុន្តែ​គេ​ក៏ត្រូវ​រង់ចាំ​មើល ការសម្រេចចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា​ថា តើ​រដ្ឋ​នឹង​បន្ត​អនុញ្ញាត​ឲ្យ​មានការ​នាំចូល​រថយន្ត ដោយ​គ្មាន​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន​ដើម​ឬក៏​ត្រូវ​ចាប់ផ្ដើម​ការពារ​អ្នកលក់​រថយន្ត ដែល​ទទួលបាន​សិទ្ធិ​ចែកចាយ​ស្របច្បាប់​ក្នុងប្រទេស និង​តម្រូវ​ឲ្យ​ប្រជាជន​ត្រូវ​ទិញ​រថយន្ត​ថ្មី ឬ​យ៉ាងណា​នោះទេ។

សូមបញ្ជាក់​ផងដែរ បើតាម​របាយការណ៍​ដ​ដែល​នោះ កម្ពុជា​ស្ថិត​ក្នុងចំណោម​ប្រទេស​ដែល​បាន​នាំចូល​រថយន្ត​ពី​អាមេរិក​ច្រើនជាងគេ​លំដាប់​ទី៦ បន្ទាប់ពី​ប្រទេស​អារ៉ាប់​រួម ចិន ហ្ស​ក​ហ្ស៊ី អាឡឺម៉ង់ និង​នី​ហ្សេ​រី​យ៉ា៕



© រក្សាសិទ្ធិដោយ thmeythmey.com