ជាតិ
សង្គមជាតិ
លោក ខៀវ កញ្ញា​រី​ទ្ធ៖ ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន​មាន​វិសាលភាព​ធំ
25, Feb 2015 , 8:30 am        
រូបភាព

 
ភ្នំពេញ៖  លោក ខៀវ កញ្ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​និយាយថា  សេចក្តីព្រាងច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន​ដែល​កំពុង​តាក់តែង​នឹងមាន​វិសាលភាព​ធំ​ជាង​ច្បាប់​មួយចំនួន​ផ្សេងទៀត។ ការធ្វើ​អត្ថាធិប្បាយ​របស់លោករ​ដ្ឋ​មន្ត្រី​កាលពី​ថ្ងៃ​ចន្ទ​កន្លងមក​នៅក្នុង​កិច្ចប្រជុំ​ក្រុមការងារ​តាក់តែង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន គឺជា​ការឆ្លើយតប​ទៅនឹង​ក្តីកង្វល់​របស់​អ្នកចូលរួម​មួយចំនួន​ដែល​លើកឡើងថា  សេចក្តីព្រាងច្បាប់​ស្តីពី​ឧក្រិដ្ឋកម្ម​អ៊ី​ធឺ​ណែ​ត និង​សេចក្តីព្រាងច្បាប់​ស្តីពី​ការសម្ងាត់​សន្តិសុខ​ជាតិ​អាច​រឹតត្បិត ឬ​ប៉ះពាល់​ដល់​សេចក្តីព្រាងច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន។



នៅក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ចន្ទ​កន្លងមកនេះ លោក ខៀវ កញ្ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានបញ្ជាក់​ជំហរ​យ៉ាងច្បាស់​នៅ​ចំពោះមុខ​អង្គការ​សង្គម​ស៊ីវិល​ក្នុងស្រុក អង្គការ​យូណេស្កូ និង​តំណាង​អង្គការសហប្រជាជាតិ​ថា ច្បាប់​នេះ(សេចក្តីព្រាងច្បាប់​ស្តី​សិទ្ធិ​ទទួល​ព័ត៌មាន)ត្រូវតែ​គ្របដណ្តប់​លើ​ច្បាប់​ដទៃទៀត។ លោក​រដ្ឋមន្ត្រី​បញ្ជាក់​យ៉ាង​ដូច្នេះ ដោយ​លោក​ចង់​បញ្ជាក់ថា ច្បាប់​នេះ មាន​វិសាលភាព និង​គ្របដណ្តប់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ឧក្រិដ្ឋកម្ម​អ៊ី​ធឺ​ណែ​ត និង​សេចក្តីព្រាងច្បាប់​ស្តីពី​ការសម្ងាត់​សន្តិសុខ​ជាតិ។

ការធ្វើ​អត្ថាធិប្បាយ​របស់លោករ​ដ្ឋ​មន្ត្រី​កាលពី​ថ្ងៃ​ចន្ទ​កន្លងមក​នៅក្នុង​កិច្ចប្រជុំ​ក្រុមការងារ​តាក់តែង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន គឺជា​ការឆ្លើយតប​ទៅនឹង​ក្តីកង្វល់​របស់​អ្នកចូលរួម​មួយចំនួន​ដែល​លើកឡើងថា  សេចក្តីព្រាងច្បាប់​ស្តីពី​ឧក្រិដ្ឋកម្ម​អ៊ី​ធឺ​ណែ​ត និង​សេចក្តីព្រាងច្បាប់​ស្តីពី​ការសម្ងាត់​សន្តិសុខ​ជាតិ​អាច​រឹតត្បិត ឬ​ប៉ះពាល់​ដល់​សេចក្តីព្រាងច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន។

លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា៖«ច្បាប់​នេះ​ធំ​ណាស់។ ច្បាប់​នេះ​គ្របដណ្តប់​លើ​ច្បាប់​ដទៃទៀត។ ច្បាប់​នេះ គឺ​បញ្ជាក់​ពី​សិទ្ធិ​ក្នុងការ​បញ្ចេញមតិ និង​សិទ្ធិ​ទទួលបាន​ព័ត៌មាន»។ តាម​គម្រោង​ច្បាប់​នេះ ត្រូវ​តាក់តែង និង​អនុម័ត​អោយបាន​ចប់សព្វគ្រប់​នៅមុន​ការបោះឆ្នោត​ឆ្នាំ២០១៨ខាងមុខនេះ។ លោក កញ្ញា​រី​ទ្ធ បាន​បញ្ជាក់ថា លោក​ត្រូវការ​ពេលវេលា​យូរ​ដើម្បី​តាក់តែង​ច្បាប់​នេះ​អោយ​ច្បាស់លាស់ និង​ត្រូវការ​ការចូលរួម​ពី​គ្រប់ភាគី​ទាំងអស់៕



© រក្សាសិទ្ធិដោយ thmeythmey.com