អត្ថបទពាណិជ្ជកម្ម
តើ​អ្វី​ជា Samsung Galaxy បន្ទាប់?
26, Feb 2015 , 12:11 pm        
រូបភាព
ដោយ: ថ្មីៗ

បន្ទាប់ពី​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល​ដោយ​ការ​ឈ្នះ​បាន​ពានរង្វាន់​រហូតដល់​ទៅ 80 រង្វាន់ មិនបាន​ប៉ុន្មាន​ផង ក្រុមហ៊ុន Samsung ក៏​ធ្វើ​ឲ្យ​បណ្តាញសារព័ត៌មាន​អន្តរជាតិ និង​ក្នុងស្រុក​កក្រើក​ជាថ្មី​ម្តងទៀត តាមរយៈ​ខ្សែ​វីដេអូ​ផ្សាយពាណិជ្ជកម្ម​ដ៏​អាថ៌កំបាំង​បន្តបន្ទាប់​ដែល​បង្ហើប​ជាមួយ​សារ​មួយ​ឃ្លា​ថា​“I am the Next Galaxy” មានន័យ​ជា​ភាសា​ខ្មែរ​ថា «ខ្ញុំ​គឺជា Galaxy បន្ទាប់»។

ខ្សែ​វីដេអូ​ទាំងនេះ​ពិតជា​ធ្វើ​ឲ្យ​សាធារណៈជន​ទូទាំង​ពិភពលោក រួមទាំង​អ្នកប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​នៅ​កម្ពុជា​យើង​នេះ មាន​ភាព​ងឿងឆ្ងល់ និង​រង់ចាំ​យ៉ាង​អន្ទះសា ចង់ដឹង ចង់ឃើញ Samsung Galaxy បន្ទាប់​នេះ​ថា​ជា​ប្រភេទ​ទូ​ស័ព្ទ​អី្វ។

វីដេអូ​ដែល​ពោរពេញ​ទៅដោយ​ចម្ងល់​នេះ​ក៏ត្រូវ​បាន Post និង Share តៗគ្នា​នៅលើ​បណ្តាញ​សង្គម​ស្ទើរតែ​គ្រប់គ្នា។ មិន​ត្រឹមតែ​ប៉ុ​ណោះ្ណ គេ​ក៏​ឃើញ​មាន​វីដេអូ​នេះ​នៅលើ​ទំព័រ Facebook របស់​កំពូល​តារាចម្រៀង​ដ៏​ល្បី កញ្ញា ឱក សុគន្ធ​កញ្ញា និង​តារា​សម្តែង​ដ៏​លេចធ្លោ កញ្ញា មាន សុនី​តា ផងដែរ។

យើង​បានដឹង និង​ឃើញស្រាប់​ហើយ​ថា​រាល់​កំពូល​ឧបករណ៍​អេឡិចត្រូនិក​របស់ Samsung ចេញមកមួយៗពិតជា​ធ្វើ​ឲ្យ​ពិភពលោក​កក្រើក និង​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​លើ​រូបរាង​រចនា​យ៉ាង​ប្រណិត​ស្រស់ស្អាត ព្រមទាំង​មុខងារ​ប្រើប្រាស់​ប្រកបដោយ​គុណសម្បត្តិ​គ្មាន​ពីរ​សម្រាប់​ជា​ប្រយោជន៍ និង​ភាពងាយស្រួល​ដល់​អ្នកប្រើប្រាស់ ដូចជា កំពូល​ស្មា​ត​ហ្វូ​ន​Galaxy Note 4, ថេ​ប្លេ​ត​Samsung Galaxy Tab S  និងថ្មីៗនេះ​គឺ​ទូរស័ព្ទ​កាលី​ប​Samsung Galaxy A ដែល​កំពុង​ទទួលបាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​យុវវ័យ​ទាន់សម័យ។

Samsung Galaxy បន្ទាប់​នេះ​ប្រាកដជា​អស្ចារ្យ​ប៉ុន្តែ​យើង​ក៏​មិនដឹងថា​អស្ចារ្យ​កម្រិតណា​នោះដែរ។
មកដល់ពេលនេះ​មិនទាន់មាន​ប្រភពព័ត៌មាន​ណា​ចេញមក​អះអាង​អំពី​ថ្ងៃ​ដាក់​សម្ពោធ Samsung Galaxy បន្ទាប់​នេះ​ជា​ផ្លូវការ​នៅឡើយ​ទេ​តែបើ​តាម​ប្រភពព័ត៌មាន​មិន​ច្បាស់ការ បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន ត្រៀម​នឹង​បញ្ចេញ​ទូរស័ព្ទ ស៊េរី Galaxy E និង Galaxy J ។បណ្តា​អ្នកលេង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក មួយចំនួន​សង្ស័យថា វា​ជា Samsung Galaxy S6 ។

ហើយ​បើតាម​ព័ត​មាន​របស់​គេហទំព័រ www.cnet.comបាន​ឲ្យ​ដឹង​ដែរ​ថា Samsung Galaxy S6 នឹង​បង្ហាញខ្លួន​ជា​ផ្លូវការ​ក្នុង​សមាជ​ទូរស័ព្ទ​ពិភពលោក World Mobile Congressនៅ​ថ្ងៃទី១ ខែ មីនា សប្តាហ៍​ក្រោយ។ ដូច្នេះ​មានតែ​រង់ចាំ​មើល​ទាំងអស់គ្នា ថា​តើ​មាន​អី្វ​ភ្ញាក់ផ្អើល​ពី Samsung នៅ​ថ្ងៃទី១ ខែមីនា ឆាប់ៗខាងមុខនេះ។
អំណះអំណាង៖
Reference source: 
https://www.facebook.com/aok.sokunkanha
https://www.facebook.com/solidusmarketing
https://www.facebook.com/meansonyta

អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd
គឺជា​ក្រុមហ៊ុន​នាំមុខគេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិជ្ជា​ដោយ​ផ្តល់​លទ្ធភាពថ្មីៗជូន​មនុស្ស​គ្រប់រូប​គ្រប់​ទីកន្លែង។តាមរយៈ​ការបង្កើត​ថ្មី​និង​របកគំហើញ​ឥតឈប់ឈរ​យើង​កំពុងតែ​ផ្លាស់ប្តូរ​ឲ្យ​កាន់តែ​ប្រសើរឡើង​នូវ​ពិភព​ទូរទស្សន៍​ស្មា​ត​ហ្វូ​ន​កុំព្យូទ័រ​ផ្ទាល់ខ្លួន​កុំព្យូទ័រ​លើ​តុ​ម៉ាស៊ីនថតរូប​ឧបករណ៍​ផ្ទះបាយ​ម៉ាស៊ីនថតចម្លង​ប្រព័ន្ធ​⁣ LTE ឧបករណ៍​វេជ្ជសាស្ត្រ​ឧបករណ៍ផ្សេងៗប្រើ​ប្រព័ន្ធ​អគ្គិសនី​និង​ដំណោះស្រាយផ្សេងៗប្រើ​ប្រព័ន្ធ​LED។យើង​មាន​បុគ្គលិក​ចំនួន286.000 នាក់​នៅ​ទូទាំង 80 ប្រទេស​ដោយមាន​បរិមាណ​លក់​ប្រចាំឆ្នាំ​ចំនួន 216.7 ពាន់​លាន​ដុល្លារ​អាមេរិក។

ព័ត៌មាន​បន្ថែម​សូម​មើល​គេហទំព័រ www.samsung.com


© រក្សាសិទ្ធិដោយ thmeythmey.com