ជាតិ
សេដ្ឋកិច្ច
ទំហំពាណិជ្ជកម្មកម្ពុជា-បារាំងកើនដល់៥២១.៥៨លានដុល្លារក្នុងឆ្នាំ២០១៤
× នៅក្នុងឆ្នាំ២០១៤កន្លងទៅ ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជានិងបារាំងបានកើនឡើងដល់៤៦៥.៧លានអឺរ៉ូស្មើនឹងប្រមាណ៥២១.៥៨លានដុល្លារ។នេះបើតាមការបញ្ជាក់របស់ លោកJean-Claude Poimboeufឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា។
លោកបន្តថា ក្នុងនោះកម្ពុជានាំចូលទៅប្រទេសបារាំងមានចំនួន៣៩៦.៨លានអឺរ៉ូប្រមាណ៤៤៤.៨លានដុល្លារ កើនឡើង៣៣.១ភាគរយចំណែកឯផលិតរបស់បារាំងដែលបាននាំចូលមកកម្ពុជាមានចំនួន ៦៨.៩លានអឺរ៉ូប្រមាណ៧៧.១៦៨លានដុល្លារកើនឡើង១១.៥ភាគរយបើធៀបនឹងឆ្នាំ២០១៣។
ផលិតផលដែលកម្ពុជានាំចេញទៅប្រទេសបារាំងភាគច្រើនមានដូចជាវិស័យវាយនភ័ណ្ឌគឺសំលៀកបំពាក់ស្បែកជើងនិងចំណីអាហារ។រីឯផលិតផលដែលកម្ពុជានាំចូលពីប្រទេសបារាំងវិញ មានដូចជាយានយន្តគ្រឿងចក្របំរើឲ្យវិល័យឧស្សាហកម្មផលិតផលឱសថផលិតផលថែរក្សាសម្ពស្សនិងចំណីអាហារជាដើម។
លោកឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជាក៏បានឲ្យដឹងទៀតថាបច្ចុប្បន្នសហគ្រាសនិងក្រុមហ៊ុនព្រមទាំងភោជនីយដ្ឋានរបស់បារាំងប្រមាណ២៥០កំពុងវិនិយោគនៅកម្ពុជា។ក្រុមហ៊ុន និងសហគ្រាសទាំងនោះភាគច្រើនវិនិយោគលើវិស័យទេសចរណ៍សំណង់ចំរោះទឹកស្អាតថាមពលការផ្តល់ប្រឹក្សាផ្នែកច្បាប់ សាងសង់ស្ថាបត្យកម្មហេដ្ឋារចនាសម្ព័ន្ធកសិឧស្សាហកម្មសុខាភិបាលជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com