អន្តរជាតិ
ការស្រាវជ្រាវ៖ មនុស្ស​ដែល​គ្មាន​ការអប់រំ ក៏​អាចមាន​សុភមង្គល​ដូច​អ្នករៀន​បាន​ខ្ពស់​ដែរ
13, Apr 2015 , 3:00 pm        
រូបភាព
ដោយ:


លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​បាន​រកឃើញថា​ឱកាស​នៃ​ការទទួលបាន​សុភមង្គល នៅក្នុង​ជីវិត គឺមាន​ដូចគ្នា​ទាំង​អ្នក​ដែល​បាន​ទៅ​នៅ​មហាវិទ្យាល័យ​ឬ​មនុស្ស​ដែល​មិន​ធ្លាប់​បានទទួល​កម្រិត​នៃ​ការអប់រំ​ណាមួយ​នោះ។ នេះ​បើ​យោងតាម​ការសិក្សា​ស្រាវជ្រាវ​សុខភាព​ផ្លូវចិត្ត​ថ្មី​មួយ​ដែល​ចេញផ្សាយ​ដោយ​ទស្សនា​វ​ដ្តី​ចិត្តសាស្ត្រ​British Journal of Psychiatryនៅ​ចក្រភព​អង់គ្លេស។



បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុម​អ្នកស្រាវជ្រាវ មកពី​សាលា​វេជ្ជសាស្ត្រ Warwick បាន​បញ្ជាក់ថា គ្មាន​ភាព​ជាប់​ពាក់ព័ន្ធ​គ្នា​នោះទេ រវាង​កម្រិត​នៃ​ការអប់រំ​និង​សុភមង្គល​ផ្ទាល់ខ្លួន​របស់​មនុស្ស។

លោកស្រី​Sarah Stewart-Brown អ្នកដឹកនាំ​ការសិក្សា​នេះ​បាន​និយាយថា​ការរកឃើញ​ទាំងនេះ​គឺ​វា​ផ្ទុយទៅនឹង​លទ្ធផល​ដែល​បាន​រំពឹងថា​កត្តា​អប់រំ​មាន​ទំនាក់ទំនង​ជាមួយនឹង​បញ្ហា​ផ្លូវចិត្ត​របស់​មនុស្ស នៅក្នុង​សង្គម​សេដ្ឋកិច្ច​មួយ ប៉ុន្តែ​អ្វីដែល​ពួកគេ​រកឃើញ​នោះ មិនមែន​ដូច​អ្វីដែល​គេ​គិតទុក​នោះទេ។

ក្រុម​អ្នកស្រាវជ្រាវ​បានទទួល​ទិន្នន័យ​ពី​ការស្ទង់មតិ​សុខភាព​នៅក្នុង​ចក្រភព​អង់គ្លេស​ដែល​ត្រូវបាន​ធ្វើឡើង​ទៅលើ​មនុស្ស​ចំនួន ១៧ ០៣០ នាក់​ក្នុង​ឆ្នាំ២០១០0 និង​ឆ្នាំ ២០១១ ។លោកស្រី Stewart-Brown បានឱ្យដឹងថា​ការរកឃើញ​របស់គាត់​នេះ​គឺ​មានន័យថា​កត្តាសេដ្ឋកិច្ច​សង្គមកិច្ច និង​ការអប់រំ​គ្មាន​ឥទ្ធិពល​អ្វី​ទៅលើ​គោលបំណង​ដែល​មនុស្ស​ធ្វើ ដើម្បី​ទទួលបាន​សុភមង្គល​នោះទេ៕


© រក្សាសិទ្ធិដោយ thmeythmey.com