អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ISIS ហាម​សមាជិក​ក្រុម​ស្លៀកខោ​ខូវប៊យ​រឹប​រាង ជក់បារី និង​ស្ដាប់​ចម្រៀង​ក្នុង​ទូរ​សព្ទ
07, Apr 2015 , 8:00 pm        
រូបភាព
ដោយ:


ក្រុម​ភេរវកម្ម​រដ្ឋ​អ៊ីស្លាម ដែល​គេ​ស្គាល់​ថា ក្រុម ISISនោះ បានចេញ​ច្បាប់​ថ្មី​មួយ​នៅក្នុង​បន្ទាយ​របស់​ពួក​Raqqaដើម្បី​ហាមឃាត់​យុវជន​ដែលជា​សមាជិក​របស់​ក្រុម​ខ្លួន មិន​ឲ្យ​ស្លៀកខោ​ខូវប៊យ​រឹប​រាង​ជក់បារី​និង​ដាក់​កាស់​ស្ដាប់​ចម្រៀង​នៅលើ​ទូរ​សព្ទ​ដៃ​ជាដើម។ នេះ​បើ​យោងតាម​កាសែត new york post ។



កាសែត​បាន​រាយ​ការ​ថា បណ្ដាញ​អ្នកផ្ដល់​ព័ត៌មាន​ក្នុង​ទីក្រុង​ស៊ី​រី បាន​ឲ្យ​ដឹងថា ក្រុម ISIS ចាប់ផ្ដើម​យុទ្ធនាការ​ហាមឃាត់​នេះ​ទៅលើ​ក្រុម Raqqaដែលជា​ពួក​សកម្មប្រយុទ្ធ​សម្លាប់​មនុស្ស​ដោយ​សម្ងាត់​ទាំងអស់។ ច្បាប់​ថ្មី​នេះ​គឺ​នឹង​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​រយៈពេល​ម្ដង១០ថ្ងៃ​ប្រសិនបើ​ពួកគេ​មិន​ព្រម​គោរព​តាមច្បាប់​ថ្មី​នេះ។

បើតាម​ច្បាប់​ថ្មី​នេះ ក្នុងពេល​ស្ថិតនៅ​ជាប់ឃុំ​ក្នុង​ពន្ធនាគារ ពួកគេ​ត្រូវ​បង្ខំ​ឱ្យទទួល​ការរៀនសូត្រ​ពី​ច្បាប់​របស់​សាសនា​អ៊ីស្លាម​ហើយ​នៅពេលដែល​ពួកគេ​ជាប់គុក​គ្រប់​ចំនួន​ថ្ងៃ​ហើយ​នោះ ពួកគេ​ត្រូវតែ​ឆ្លងកាត់​ការប្រឡង ដើម្បី​វាយតម្លៃ​ពីអ្វី​ដែល​ពួកគេ​បាន​រៀន។ ចំពោះ​អ្នក​ដែល​បាន​ប្រឡង​ជាប់ នោះ​ពួកគេ​នឹង​ត្រូវបាន​ដោះលែង​ភ្លាម​ចំណែកឯ​អ្នក​ដែល​ប្រឡង​ធ្លាក់ ត្រូវ​បង់ប្រាក់​ពិន័យ​និង​បន្ត​នៅជាប់​ក្នុង​ពន្ធនាគារ​រហូតដល់​ពួកគេ​ប្រឡង​ជាប់។

ក្រុម​ឃាតករ​សម្ងាត់ Raqqaបាន​រាយការណ៍​ថា​បម្រាម​ថ្មី​និង​ការដាក់ទោស​នេះ ត្រូវបាន​គេ​អនុវត្ត​នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅ​នេះហើយ​ច្បាប់​ថ្មី​នេះ​ក៏​នឹងត្រូវ​អនុវត្ត​ផងដែរ ទៅលើ​អ្នក​មក​អធិដ្ឋាន​ក្នុង​វិហារ​អ៊ីស្លាម​យឺតយ៉ាវ៕


© រក្សាសិទ្ធិដោយ thmeythmey.com