អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កូរ៉េខាងត្បូង​ចោទ​ជប៉ុន​ថា​ចង់​ឲ្យ​ប្រវត្តិសាស្ត្រ​ជូរចត់​កើតឡើង​ម្តងទៀត
07, Apr 2015 , 5:41 pm        
រូបភាព
ដោយ:

 
រដ្ឋាភិបាល​ទីក្រុង​សេ​អ៊ូ​ល​ថ្កោលទោស​ជប៉ុន​ពាក់​ព​ន្ធ័​នឹង​ការអនុញ្ញាត​ឲ្យ​បោះពុម្ពផ្សាយ​និង​ដាក់បញ្ចូល​សៀវភៅ​ដែល​ទាក់ទង​ភូមិសាស្ត្រ​ដែល​បាន​បកស្រាយ​ផ្ទុយ​ប្រវត្តិសាស្ត្រ​ស្តីពី​ការទាមទារ​តំបន់​ជម្លោះ​កោះ។បន្ថែម​ពីនេះ​កូរ៉េខាងត្បូង​បាន​ព្រមាន​អគ្គរាជទូត​ជប៉ុន​ថា​សកម្មភាព​នេះ​គឺជា​ការរៀបចំ​របស់​ជ​ប៉ុន​ដែលមាន​បំណង​ចង់​ឲ្យ​អាណានិគម​វិល​ត្រលប់​មកវិញ។



ម្សិលមិញ​នេះ​រដ្ឋាភិបាល​កូរ៉េខាងត្បូង​បាន​ប្រតិកម្ម​យ៉ាងខ្លាំង​ទៅនឹង​ការ​អនុ​ម័​យល់ព្រម​ដាក់បញ្ចូល​សៀវភៅ​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ​និង​ភូមិសាស្ត្រ​លើ​តំបន់​វិវាទ​រវាង​ប្រទេស​ទាំងពីរ​នៅក្នុង​កម្មវិធី​អប់រំ​ដែល​បានធ្វើការ​បកស្រាយ​ផ្ទុយ​ពី​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ។

នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​ដដែល​ក៏បាន​ចោទប្រកាន់​រដ្ឋាភិបាល​ជ​ប៉ុន​ថា​ការដាក់បញ្ចូល​សៀវភៅ​ដែល​ទាក់ទង​ទៅនឹង​តំបន់​ភូមិសាស្ត្រ​វិវាទ​គឺជា​ការបណ្តុះ​គំនិត​ក្មេងជំនាន់ក្រោយ​ដើម្បី​បន្ត​ការទាមទារ​និង​ប្រឆាំង​កូរ៉េខាងត្បូង​លើ​ការគ្រប់គ្រង​តំបន់​វិវាទ​បច្ចុប្បន្ន។ជាពិសេស​រដ្ឋាភិបាល​ជ​ប៉ុន​កំពុងតែ​ទាញ​អោយ​ប្រវត្តិសាស្ត្រ​វិល​ត្រលប់​មកវិញ។

យ៉ាងណាមិញ​រដ្ឋមន្ត្រីក្រសួង​អប់រំ​លោក​Hakubun Shimomura បាន​បញ្ជាក់ថា​សៀវភៅ​ដែល​បានដាក់​បង្រៀន​នៅ​ក្នង​កម្មវិធី​អប់រំ​គឺជា​ឯកសារយោង​ដ៏​សំខាន់​ដែល​បង្ហាញ​ពី​តំបន់​វិវាទ​គឺ​ស្ថិតក្រោម​អធិបតេយ្យ​របស់​ជប៉ុន។លោក​បាន​បន្ថែមទៀតថា​នេះ​គឺ​កា​ត្វ​កិច្ច​មួយ​ដែល​រដ្ឋាភិបាល​ត្រូវ​បង្រៀន​ដល់​ក្មេងជំនាន់ក្រោយ​ឲ្យ​បានដឹង​អំពី​អធិបតេយ្យ​របស់ខ្លួន។
គួរ​រម្លឹក​ផងដែរ​ជប៉ុន​ធ្លាប់បាន​កាន់កាប់​ឧបទ្វីប​កូរ៉េ​ចាប់ពី​ឆ្នាំ១៩១០រហូតដល់​ជប៉ុន​ចាញ់​សង្គ្រាមលោកលើកទី២ឆ្នាំ១៩៤។អ្វីដែល​គួរ​កត់​ស​សម្គាល់​នោះ​អំឡុងពេល​នៃ​ការគ្រប់គ្រង​ដោយ​ជប៉ុន​គឺជា​ប្រវត្តិសាស្ត្រ​ដ៏​ឈឺចាប់​មួយ​របស់​ប្រជាជាតិ​កូរ៉េ​ដែល​ត្រូវបាន​ទាហាន​ជប៉ុន​ធ្វើទុក្ខបុកម្នេញ​ចាប់បង្ខំ​ឲ្យ​ធ្វើការ​និង​ស្ត្រី​ត្រូវបាន​បង្ខំ​អោយ​បម្រើ​ជា​ទាសករ​ផ្លូវភេទ​ទៀតផង។

យ៉ាងណាក៏ដោយ​ក្រោយ​បញ្ចប់​អាណានិគម​ប្រទេស​ទាំងពីរ​នៅ​បន្ត​មាន​វិវាទ​ជាមួយគ្នា​ទៅលើ​ការគ្រប់គ្រង​តំបន់​ពីរ​រួមមាន​កោះ Dokdo បច្ចុប្បន្ន​នៅក្នុង​អធិបតេយ្យ​របស់​កូរ៉េខាងត្បូង​និង​កោះ Takeshima បច្ចុប្បន្ន​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ជប៉ុន។ដោយឡែក​ក្រៅពី​វិវាទ​ជាមួយនឹង​កូរ៉េខាងត្បូង​ជប៉ុន​ក៏មាន​បញ្ហា​លើ​ដែន​កោះ​ជាមួយ​ចិន​ផងដែរ​ជាពិសេស​នោះ​លើ​វិវាទ​ដែន​កោះ​សេន​កា​គូ៕
   


© រក្សាសិទ្ធិដោយ thmeythmey.com