អន្តរជាតិ
បុរស​អា​ហ្ស​ង់​ទីន​ម្នាក់​បាន​ស្លាប់​ក្រោយពេល​រួមភេទ​ជាមួយ​ទីងមោង
08, Apr 2015 , 8:00 pm        
រូបភាព
ដោយ:

បុរស​គង្វាល​អា​ហ្ស​ង់​ទីន​ម្នាក់ ត្រូវបាន​គេ​រកឃើញថា​បាន​ស្លាប់​បន្ទាប់ពី​គាត់​បាន​រួមភេទ​ជាមួយ​ទីងមោង ដែល​លោក​ធ្វើ​វា​ឡើង​ដោយមាន​ពាក់​សក់ និង​មាន​បបូរមាត់​ដើម្បី​ទុក​រួមភេទ​ជាមួយ​នៅពេល​លោក​ត្រូវការ។បើ​យោងតាម​សារព័ត៌មាន The Daily Mirror ។



ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា ក្រោយពេល​អ្នកជិតខាង​បាន​រាយការណ៍ ថា​មាន​ក្លិនស្អុយ​មកពី​ផ្ទះ​របស់លោក Jose Albertoអាយុ ៥៨ ឆ្នាំ ក្រុមប៉ូលិស​បាន​ចុះ​ទៅដល់​កន្លែង និង​ប្រទះឃើញ​សាកសព​ស្អុយរលួយ នៅជាប់​ជាមួយនឹង​ទីងមោង​របស់គាត់។

លោក RodolfoMoureអ្នកនាំពាក្យ​ការិយាល័យ​របស់​រដ្ឋអាជ្ញា​បាន​និយាយថា ពេល​ចុះ​ទៅដល់​កន្លែងកើតហេតុ​លោក​ស្មានថា មានការ​សាកសព​ពីរ​នាក់​ប៉ុន្តែ​គឺមាន​សាកសព​តែ​ម្នាក់​ទេ ហើយ​មួយទៀត គឺជា​ទីងមោង ដែលមាន​ពាក់​សក់វែង និង​មាន​បបូរមាត់​ក្រហម​មួយ នៅជាប់​ជាមួយនឹង​សាកសព​បុរស​ដែល​បាន​ស្លាប់ ហើយ​លិង្គ​របស់គាត់​ត្រូវបាន​គេ​ឃើញ​ដាក់ចូល​ទៅក្នុង​ទីងមោង​នោះ​ជម្រៅ ៦ អ៊ី​ញ។

លោក Moureក៏បាន​ឲ្យ​ដឹងថា៖« យើង​សន្ម​ត់​ថា​បុរស​គង្វាល​ម្នាក់នេះ បាន​ស្លាប់​ក្នុងអំឡុងពេល​រួមភេទ​ជាមួយ​ទីងមោង។ឥឡូវនេះ​យើង​កំពុង​រង់ចាំ​លទ្ធផល​នៃ​ការពិនិត្យ​សាកសព»៕


© រក្សាសិទ្ធិដោយ thmeythmey.com