កីឡាអន្តរជាតិ
អន្តរជាតិ
ឈ្មោះ​របស់ Zlatan Ibrahimovic ក្លាយជា​វ៉ិ​ប​សាយ​រុករ​កមួយ
09, Apr 2015 , 12:00 am        
រូបភាព
ដោយ: ថ្មីៗ
វ៉ិ​ប​សាយ​ស្រាវជ្រាវ​មួយ បាន​ភ្ជាប់​ឈ្មោះ​របស់​ខ្សែប្រយុទ្ធ​ស៊ុយអែត Zlatan Ibrahimovic ដែល​កំពុង​លេង​ឲ្យ​ក្លិប​បារាំង Paris Saint Germain។ zlaaatan.com ត្រូវបាន​ដាក់​ឲ្យ​ដំណើរ​កាលពីពេលថ្មីៗនេះ ដោយ​ភ្នាក់ងារ​មួយ​ដែលមាន​ឈ្មោះថា SweetPop។



នៅលើ zlaaatan.com លោក-អ្នក វាយ​ពាក្យ​ស្រាវជ្រាវ​មួយណា​ក៏ដោយ វា​នឹង​លោត​ចូលក្នុង​វ៉ិ​ប​សាយ google ដោយ​ភ្ជាប់​ជាមួយ​ឈ្មោះ Zlatan។ ឧទាហរណ៍ បើ​លោក-អ្នក​វាយ​ពាក្យ Cambodia នៅលើ zlaaatan.com វាយ​នឹង​រត់​ចូល​ពាក្យ Cambodia Zlatan នៅលើ Google។

លោក Andreas Killander អ្នក​បំផុសគំនិត​នេះ​ឡើង បាន​បញ្ជាក់ថា លោក​មិនបាន​ទាក់ទង​ទៅ​ក្រុមហ៊ុន Google ឬ​សុំ​អនុញាត​ពី Zlatan Ibrahimovic នោះឡើយ ប៉ុន្តែ​លោក​មានជំនឿថា ខ្សែប្រយុទ្ធ​វ័យ៣២ឆ្នាំ​រូបនេះ នឹង​សប្បាយចិត្ត។

ក្រៅពី​ប្រអប់​សម្រាប់​ចុច​ពាក្យ​រុករក មាន​ប្រអប់​ពី​ទៀត​នៅ​ខាងក្រោម។ ចុច​លើ Zlatan Search វា​នឹង​រត់​ចូលទៅក្នុង google ដោយ​ភ្ជាប់​ជាមួយ​ឈ្មោះ Zlatan ហើយ​បើ​ចុច​លើ I’m Feeling Zlatan លោក-អ្នកនឹង​ឃើញ​ព័ត៌មាន​អំពី​កីឡាករ​ស៊ុយអែត​រូបនេះ នៅលើ wikipedia៕



© រក្សាសិទ្ធិដោយ thmeythmey.com