អន្តរជាតិ
រដ្ឋអាជ្ញា​កូរ៉េ​សុំ​ឲ្យ​កាត់ទោស​ប្រហារជីវិត​អ្នកបើក​នាវា​លិច​ព្រោះ​ឆ្វេស​ប្រហែស
09, Apr 2015 , 11:51 am        
រូបភាព
ដោយ:
 
រដ្ឋអាជ្ញា​កូរ៉េខាងត្បូង​បាន​ទទូច​ស្នើសុំ​ឲ្យ​តុលា​រការ​ឧទ្ធរណ៍​កាត់ទោស​ប្រហារ​ជិវិត​អ្នកទោស​ដែលជា​អ្នកបើក​នាវា​លិច​កាលពី​ឆ្នាំមុន​ដែល​បាន​បណ្តាលអោយ​និស្សិត​និង​អ្នកដំណើរ​សរុប​ជាង៤០០នាក់​បាន​ស្លាប់​និង​បាត់​ខ្លួន​ផង។


លោក មុំ ពិ​ទួ​រ្យ លម្អិត​ព័ត៌មាន​នេះ




ម្សិលមិញ​នេះ រដ្ឋអាជ្ញា​កូរ៉េខាងត្បូង​បាន​ទ​ទួ​ច​ស្នើសុំ​ទៅកាន់​តុលាការ​ឧទ្ធរណ៍​សារជាថ្មី​ដើម្បី​សម្រេច​កាត់ទោស​ប្រហារ​ជិវិត​អ្នកទោស​ដែលជា​អ្នកបើក​នាវា​លិច​កាលពី​ឆ្នាំមុន​ដែល​បណ្តាល​ឲ្យ​ជនរងគ្រោះ៤៧៦នាក់​ដែល​ភាគច្រើន​ជា​សិស្ស​និស្សិត​បាន​ស្លាប់​និង​បាត់​ខ្លួន។

នៅក្នុង​ឆ្នាំ២០១៤ក្រោយពី​ការកើត​ហេតុ​តុលាការ​កូរ៉េខាងត្បូង​បានសម្រេច​កាត់ទោស​លោក​Lee Jun-Seokនិង​ជំនួយការ​របស់លោក​ទាំ​ង១៤នាក់​ដែល​បាន​រួច​ផុតពី​ការ​សា្ល​ប់​ឲ្យ​ជាប់ពន្ធ​ធនាគារ​រយៈពេល​ពី៥ឆ្នាំទៅ៣៦ឆ្នាំ​ដោយ​យោងតាម​ការទទួល​ខុសត្រូវ​របស់​ពួកគេ​ពីបទ​ឃាតកម្ម​ដោយ​ការធ្វេសប្រហែស។

យ៉ាងណាមិញ​សេចក្តីសម្រេច​នេះ​មិនបាន​ឆ្លើយតប​នឹង​ការទាមទារ​របស់​រដ្ឋ​អាជ្ញា​និង​ទោសកំហុស​ដែល​នាវិក​បាន​ប្រព្រឹត្ត​ឡើយ។ ជាមួយគ្នានេះ​រដ្ឋអាជ្ញា​បាន​ទ​ទួ​ច​សារជាថ្មី​ម្តងទៀត​ទៅកាន់​តុលាការ​ឧទ្ធរណ៍​និង​តុលាការ​កំពូល​ធ្វើការ​ពិចារណា​ឡើងវិញ​លើ​បទល្មើស​និង​ទោស​ដែល​បានធ្វើ​កន្លងមក។ ក្នុងនោះ​លោក​បាន​បញ្ជាក់ថា​នាវិក​លី​ជុន​ស៊ុ​ក​គួរតែ​ត្រូវបាន​កាត់ទោស​ប្រហារជីវិត ព្រោះតែ​ការ​គេចខ្លួន​ពី​ការសង្គ្រោះ​ជនរងគ្រោះ​ទាំងអស់។

មានមតិ​រិះគន់​ជាច្រើន​ចាត់ទុកថា​ជាការ​បង្កឡើង​ដោយ​សកម្មភាព​មនុស្ស​ពោល​គឺជា​ភាព​អសមត្ថភាព​ក្នុងការ​គ្រប់គ្រង​របស់​នាវិក​និង​ភាព​ធូររលុង​ក្នុង​ការចេញ​បទបញ្ជា​របស់​រដ្ឋាភិបាល​ផងដែរ។

ទាក់ទិន​នឹង​ឧបទ្ទវហេតុ​នេះដែរ រដ្ឋាភិបាល​បានសម្រេច​ចេញ នូវ​ដំណោះស្រាយ​លើកដំបូង ជូន​ក្រុមគ្រួសារ​ជនរងគ្រោះ​ទាំងអស់ ដែល​សំណង​នោះ​នឹងត្រូវ ផ្តល់​ឲ្យ​ដោយយោង​តាម​អាយុ​របស់​ជនរងគ្រោះ​ម្នាក់។ ជាមួយគ្នា​ដែរ សម្រាប់​ជនរងគ្រោះ ដែលជា​គ្រូ​ទាំង១១នាក់ នឹងត្រូវ​ទទួលបាន​សំណង​ក្នុង១នាក់ ប្រមាណ ៧០ម៉ឺន​ដុល្លា​សហរដ្ឋអាមេរិក។ រីឯ ជនរងគ្រោះ​ដែលជា​និស្សិត នឹងត្រូវ​ទទួលបាន ៣៨ម៉ឺន​ដុល្លារ​ក្នុង​ម្នាក់។

យ៉ាងណាក៏ដោយ សំណង​នេះ​មិនបាន​ធ្វើ​ឲ្យ​ក្រុមគ្រួសារ​ជនរងគ្រោះ​ស្ងប់ចិត្ត​នោះទេ។ ផ្ទុយ ទៅវិញ ពួកគេ​បាន​ប្រឆាំង​ទៅលើ​សេចក្តីប្រកាស​នោះ ហើយ​ចោទប្រកាន់​រដ្ឋាភិបាល ថា​កំពុងតែ​ព្យាយាម​បង្វែរ​រឿង ដែល​ក្រុមគ្រួសារ​ជនរងគ្រោះ​បានទាមទារ​ឲ្យ​ការស៊ើបអង្កេត ដោយ​ឯករាជ្យ និង ត្រឹមត្រូវ ដើម្បី​រក​មូលហេតុ​ពិតប្រាកដ​នៃ​ឧបទ្ទវហេតុ​នោះ៕


© រក្សាសិទ្ធិដោយ thmeythmey.com