អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ម៉ាឡេស៊ី៖ ភេរវជន​នឹងត្រូវ​ជាប់ទោស​ពន្ធនាគា​រ​ដោយ​មិន​ឆ្លង​តុលាការ
09, Apr 2015 , 3:22 pm        
រូបភាព
ដោយ:

 
សភា​ម៉ាឡេស៊ី​បានអនុម័ត​សេច​ក្តី្ព​ព្រាង​ច្បាប់​ប្រឆាំង​ទៅនឹង​អំពើ​ភេរវកម្ម​ជា​ប្រវត្តិសាស្ត្រ​របស់​ម៉ាឡេស៊ី។យ៉ាងណាមិញ​ច្បាប់​នេះ​មិន​មានការ​សាទរ​ពី​សំណាក់​សង្គម​ស៊ីវិល​និង​បណ្តា​អ្នកច្បាប់​មួយចំនួន​នោះទេ​ព្រោះ​វា​បានដាក់​បញ្ចូល​នូវ​បញ្ញត្តិ​មួយចំនួន​ដែល​បំពាន​ទៅនឹង​សិទ្ធិមនុស្ស​និង​អំណាចតុលាការ។



ក្រោយពី​បញ្ចប់​នូវ​ការជជែក​យ៉ាង​តឹងសរសៃក​ដាក់គ្នា​អស់​រយៈពេល​ជិត១២ម៉ោង​សភា​បាន​ម៉ាឡេស៊ី​បានសម្រេច​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ប្រឆាំង​ទៅនឹង​អំពើ​ភេរវកម្ម​ទោះបីជា​ច្បាប់​នេះ​ត្រូវបាន​ទទួលរង​នូវ​ការរិះគន់​ពី​សំណាក់​សង្គម​ស៊ីវិល​យ៉ាងណាក៏ដោយ។

ការកើនឡើង​នៃ​ចលនា​ផ្តាច់ខ្លួន​របស់​ក្រុម​ភេ​វ​វករ​បាន​ក្លាយជា​បញ្ហា​ក្តៅ​ក្នុងការ​គំរាមកំហែង​ដល់​សន្តិសុខ និង​សណ្តាប់ធ្នាប់​របស់​ម៉ាឡេស៊ី។ក្នុងនោះ​ដើម្បី​ទប់ស្កាត់​អំពើ​ភេរវកម្ម​នេះ​រដ្ឋាភិបាល​ម៉ាឡេស៊ី​បានធ្វើ​សេចក្តីព្រាងច្បាប់​ស្តី​ការការពារ​និង​ប្រឆាំង​អំពើ​ភេរវកម្ម​ហើយ​បាន​លើក​យកទៅ​ពិភាក្សា​នៅក្នុង​សភា​តាំងពី​សបា្តហ៍​មុន​មកម្ល៉េះ។ក៏ប៉ុន្តែ​សេចក្តីព្រាងច្បាប់​នេះ​មិនត្រូវ​បានអនុម័ត​ភា្លមៗនោះទេ​ព្រោះ​មាន​ចំនុច​ចម្រូងចម្រាស់​ជាច្រើន​ដែល​ត្រូវ​ពិភាក្សា​បន្ថែម​មុននឹង​អនុម័ត។

យ៉ាងណាក៏ដោយ​ក្រោយពី​ការពិភាក្សា​មិន​ឈប់​រយៈពេល១២ម៉ោង​ព្រម​ជាមួយនឹង​ការពន្យល់​បកស្រាយ​ដោយ​ភាគី​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ណា​ជិប​រ៉ា​ហ្សា​ក់ សភា​ម៉ាឡេស៊ី​បានសម្រេច​អនុម័ត​សេចក្តីព្រាងច្បាប់​នេះ​ដោយ​ជោគជ័យ។

ទាក់ទិន​នឹង​ច្បាប់​នេះដែរ​សង្គម​ស៊ីវិល​បាន​រិះគន់​យ៉ាងខ្លាំង​ទៅលើ​បទបញ្ញត្តិ​មួយចំនួន​ដែល​បានផ្តល់​អាទិភាព​ដល់​រដ្ឋាភិបាល​ក្នុងការ​ចាប់ខ្លួន​ជនសង្ស័យ​ដោយ​មិនចាំបាច់​មាន​ដីកា​របស់​តុលាការ​ហើយ​មិនបាន​ទុក​លទ្ធភាព​ដល់​ជន​នោះ​ដើម្បី​តស៊ូ​តាមផ្លូវ​តុលាការ។ជាមួយគ្នានេះដែរ​ក្រុមប្រឹក្សា​ច្បាប់​ម៉ាឡេស៊ី​ក៏បាន​ចាត់ទុក​ច្បាប់​នេះ​ថា​ជាការ​បំពាន​ទៅនឹង​ធម្មជាតិ​នៃ​ច្បាប់​ព្រោះ​ដោយ​យោងតាម​បទបញ្ញត្តិ​នោះ អ្នក​ដែល​ប្រព្រឹត្ត​សកម្មភាព​ទាក់ទង​នឹង​ភេរវកម្ម​ត្រូវ​ជាប់ទោស​ពន្ធ​ធនាគា​រយៈពេល២ឆ្នាំ ដោយ​ពុំ​ចាំបាច់​ឆ្លងកាត់​នីតិវិធីតុលាការ​នោះទេ។

ទោះបីជា​សកម្មភាព​នយោបាយ​និង​សាសនា​មិន​ត្រូវបាន​បញ្ចូល​នៅក្នុង​ច្បាប់​នេះ​ក៏ដោយ​សភា​បក្សប្រឆាំង​ក៏បាន​សម្តែង​ការព្រួយបារម្ភ​ដោយ​ខ្លាចក្រែង​រដ្ឋាភិបាល​នឹង​យក​ច្បាប់​នេះ​ដើម្បី​ប្រឆាំងនឹង​ពួកគេ​ផងដែរ។

គួរ​រម្លឹក​ផងដែរ​នៅក្នុង​រយៈពេល​ចុងក្រោយ​នេះ​ម៉ាឡេស៊ី​ទទួលរង​នូវ​ការ​កំរាម​កំហែង​ពី​ក្រុម​ភេ​វករ​តាមរយៈ​ការ​បំផ្ទុះ​គ្រាប់បែក​ជាពិសេស​នោះ​នៅក្នុង​រាជធានី​កូ​ឡា​ឡាំ​ពួរ​តែម្តង។ហើយ​អ្វីដែល​គួរកត់សម្គាល់​នោះ​នៅ​ថ្ងៃ​ដែល​សភា​បានអនុម័ត​លើ​សេចក្តីព្រាងច្បាប់​មាន​ជនសង្ស័យ​មួយក្រុម​បាន​ព្យាយាម​សំរុកចូល​ទី​ស្នាក់​ប៉ូលីស​និង​ទាហាន​ដែល​នៅ​ខាងក្រៅ​នៃ​វិមាន​រដ្ឋសភា​ម៉ាឡេស៊ី​ដើម្បី​ប្រឆាំង​ទៅនឹង​ការអនុម័ត​ច្បាប់​នេះ​ផងដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com