អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រមុខ​ការពារជាតិ​អាមេរិក​រីករាយ ដែល​កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​ស្វាគមន៍​លោក
10, Apr 2015 , 7:45 pm        
រូបភាព
ដោយ:
 
កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​លពីរ​គ្រាប់​ទៅលើ​អាកាស​នៅ​ភាគ​ខាងលិច​នៃ​ឈូង​សមុទ្រ​ប្រទេស​ខ្លួន​ស្រប​ពេលដែល​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​អាមេរិក​កំពុង​បំពេញបេសកកម្ម​ខ្លួន​នៅក្នុង​តំបន់​អាស៊ី​បូព៌ា។វត្តមាន​របស់​មន្ត្រីជាន់ខ្ពស់​ការពារ​អាមេរិក​នេះ​នឹងធ្វើ​ឲ្យ​មានការ​តំឡើង​សាច់ដុំ​ដាក់គ្នា​និង​ភាព​តានតឹង​កាន់តែខ្លាំង​នៅក្នុង​ឧបទ្វីប​កូរ៉េ។ ប៉ុន្តែ​ប្រមុខ​ការពារជាតិ​អាមេរិក​និយាយ​បែប​លេងសើច​ថា លោក​រីករាយ បើ​គីម​ជុង​អ៊ុន​បាញ់​មី​ស៊ី​ល​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់​លោក។



ម្សិលមិញ​នេះ​រដ្ឋាភិបាល​រ៉េ​ខាងត្បូង​បាន​បញ្ជាក់ថា​ក្រុង​ព្យុងយ៉ាង​បាន​បាញ់​មី​ស៊ី​ល​ខ្នាតតូច​ពីរ​គ្រាប់​ទៅលើ​លំហ​អាកាស​នៅ​ឆ្នេរ​ភាគ​ខាងលិច​នៃ​ប្រទេស។ហើយ​ការបាញ់​នេះ​គឺ​ស្រប​ពេលដែល​រដ្ឋមន្ត្រី​ការពារជាតិ​សហរដ្ឋអាមេរិក​កំពុង​បំពេញបេសកកម្ម​នៅក្នុង​ប្រទេស​ជប៉ុន​និង​ត្រៀម​បន្តទៅ​កាន់​កូរ៉េខាងត្បូង។

បើ​យោងតាម​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង​លោក Kim Min-seok កាលពី​ថ្ងៃ​អង្គារ​កន្លងទៅនេះ​កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​រយៈ​ចំងាយ​ខ្លី​ពីរ​ដើម​នៅ​ឆ្នេរ​ខាងលិច​ប្រទេស​កូ​រ៉​ខាងជើង​ដែល​ការបាញ់​គឺ​បាន​បន្ត​ក្រោយពី​កូរ៉េខាងជើង​បាន​បាញ់​គ្រាប់​មី​ស៊ី​ល​បួន​គ្រាប់​ម្តង​រួចទៅហើយ​កាលពី​ថ្ងៃ​សុក្រ​សបា្តហ៍​មុននេះ។

អ្វី​គួរកត់សម្គាល់​នោះ​ការបាញ់​គ្រាប់​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​ជា​បន្តបន្ទាប់​នេះ​ហាក់ដូច​ជាការ​សា្វគ​មន៍​និង​បង្ហាញ​សាច់ដុំ​ទៅកាន់​ប្រមុខ​ការពារជាតិ​សហរដ្ឋអាមេរិក​លោក Ash Carterដែល​កំពុង​ផ្តើម​ទស្សនកិច្ច​នៅក្នុង​ប្រទេស​ជាស​ម្ព​ន្ធ័​របស់ខ្លួន​នៅ​តំបន់​អាស៊ី​បូព៌ា​រួមមាន​ជប៉ុន​និង​កូរ៉េខាងត្បូង​ដើម្បី​ពិភាក្សា​ពី​បញ្ហា​នៃ​ការវិវត្តន៍​នៃ​អាវុធ​នុយ​ក្លែ​អ៊ែរ​របស់​កូរ៉េខាងជើង។

ជាមួយគ្នានេះ​ប្រមុខ​ការពារជាតិ​សហរដ្ឋអាមេរិក​លោក Ash Carter បាន​ប្រតិកម្ម​ទៅនឹង​ការបាញ់​គ្រាប់​មី​ស៊ី​ល​នេះ​ថា « វា​គ្រាន់តែ​ជាការ​បង្ហាញថា​តើ​ភាព​តានតឹង​នៅក្នុង​ឧបទ្វីប​កូរ៉េ​មាន​ស្ថានភាព​បែបណា ហើយ​ហេតុផល​នេះ​ដែល​លោក​ត្រូវបំពេញ​បេសកកម្ម​នៅទីនេះ»។លោក Carter ក៏បាន​បន្ថែមទៀតថា «ប្រសិនបើ​ការបាញ់​នោះ​គឺជា​ការ​សារ​ស្វារ​គម​ន៍​មែន​នោះ​ខ្ញុំ​ពិតជា​រីករាយ»។

មួយវិញទៀត​លោក Carter ក៏បាន​បញ្ជាក់ថា​កូរ៉េខាងត្បូង​គួរតែមាន​ការបំពាក់​ប្រព​ន្ធ័​ការពារ​ជាមួយនឹង​ការបាញ់​គ្រាប់​មី​ស៊ី​ល។ហើយ​បើសិន​កូរ៉េខាងជើង​នៅតែ​បន្តសកម្មភាព​បែបនេះ​ជម្រើស​ចុងក្រោយ​គឺ​មានតែ​ការតំឡើង​បន្ទាយ​ការពារ​កម្រិត​ខ្ពស់ (THAAD) ដែល​រុស្ស៊ី​និង​ចិន​បាន​ប្រឆាំង​មិន​ឲ្យ​មាននៅ​ក្នុង​ឧបទ្វីប​កូរ៉េ។

យ៉ាងណាក៏ដោយ​នេះ​មិនមែន​លើកទីមួយ​ដែល​កូរ៉េខាងជើង​បាញ់​គ្រាប់​មី​ស៊ី​ល​នៅក្នុង​ដែនសមុទ្រ​ដែលជា​ព្រំប្រទល់​រវាង​កូរ៉េ​ទាំងពីរ​នោះ​ហើយក៏​គ្មាន​សញ្ញា​ណាមួយ​ដែល​ធ្វើ​ឲ្យ​អាមេរិក​ត្រូវ​តក់ស្លុត​ជាមួយនឹង​ការបាញ់​គ្រាប់់​នេះ​ព្រោះ​មាន​ទាហាន​អាមេរិក​រាប់ពាន់នាក់​កំពុង​ឈរជើង​នៅក្នុង​ទឹកដី​កូរ៉េខាងត្បូង​ស្រាប់។

គួរ​រម្លឹក​ផងដែរ​គិត​ចាប់ពី​ពេលដែល​កូរ៉េខាងត្បូង​និង​សហរដ្ឋអាមេរិក​បានចាប់ផ្តើម​សមយុទ្ធ​យោធា​ប្រចាំឆ្នាំ​ទ្វេភាគី​ចាប់ពី​ខែមីនា​កន្លងមក​ការប្រឈមមុខគ្នា​នៅ​ឧបទ្វីប​កូរ៉េ​បាន​ឡើង​កំដៅ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ។ក្នុងនោះ​រដ្ឋាភិបាល​ក្រុង​ព្យ៉ុ​ង​យ៉ាង​ក៏បាន​ប្រកាសសង្គ្រាម​ជាមួយ​សហរដ្ឋអាមេរិក​ក៏ដូចជា​កូរ៉េខាងត្បូង​ផងដែរ​លើ​ការរំលោភ​ដែន​អធិបតេយ្យ​ជាពិសេស​នោះ​នៅក្នុង​ដែនសមុទ្រ​ដែលជា​ព្រំប្រទល់​រវាង​ប្រទេស​ទាំងពីរ៕




© រក្សាសិទ្ធិដោយ thmeythmey.com