ជាតិ
សង្គមជាតិ
​មន្ត្រី​ជា​ន់​ខ្ពស់​ប៉ូ​លីស​​ព្រ​មា​នអា​​ជ្ញា​ធរ​​ដែ​​​ល​​ជា​អ្នក​ស​​​ម​គំ​​និត​ជា​​មួ​យ​អ្នក​​នាំចូ​ល​​ផ​លិ​​ត​ផ​​ល​កែ្ល​ង​​​ក្លា​យ​​
09, May 2015 , 1:48 pm        
រូបភាព
ដោយ: ថ្មីៗ

ភ្នំពេញ៖ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​លោក ឯម សំអាន បាននិយាយថា អាជ្ញាធរ​នឹងធ្វើ​ការដាក់ពិន័យ ឬ​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់​ជាដាច់ខាត ប្រសិនបើ​អាជ្ញា​ធរមាន​សមត្ថកិច្ច​បណ្តែតបណ្តោយ និង​ចូលរួម​សមគំនិត​បំបាត់​ភ័ស្តុតាង ព្រមទាំង​បន្ធូ​បន្ថយ​ការដាក់បន្ទុក​ទៅលើ​ជនល្មើស​ដែលជា​អ្នក​ចែកចាយ​ផលិតផល​ក្លែងក្លាយ​នៅ​ទីផ្សា​កម្ពុជា។



យោងតាម​ការផ្សាយ​រប​ស់អគ្គ​ស្នងការ​នគរ​បាល​ជាតិ លោក ឯម សំអាន បានដាក់​បញ្ជារ​ឲ្យ មន្ត្រី​មាន​សមត្ថកិច្ច​ត្រូវ​ធានាបាន​ថា រាល់​ភ័ស្តុតាង និង​ផលិតផល​ដែល​ចុះបង្ក្រាប​នោះ​គឺជា​ផលិតផល​ក្លែងក្លាយ​ពិតប្រាកដ។

លើសពីនេះ មន្ត្រីជាន់ខ្ពស់​រូបនេះ បញ្ជាក់​ជាដាច់ខាត ចំពោះ​ការសម្របសម្រួល​ក្រៅ​ប្រព័ន្ធ ច្បាប់​ទាំងឡាយ ដើម្បី​ជា​ថ្នូរ​នឹង​ការដោះលែង​ឲ្យ​រួចខ្លួន។ «ត្រូវ​ជៀសវាង​ដាច់ខាត​លើ​ការសម្របសម្រួល​ក្រៅ​ប្រព័ន្ធ​ណាមួយ ដែល​ធ្វើ​ឲ្យ​ជនល្មើស​រួចផុត​ពី​សំណាញ​ច្បាប់ ហើយ​រាល់​ប្រតិបត្តិការ​ចុះបង្ក្រាប បង្ការ​ផលិតផល​ក្លែងក្លាយ​ត្រូវធ្វើ​ការគោរពវិន័យ សីលធម៌ និង​ការទទួលខុសត្រូវ​ខ្ពស់​ទៅនឹង​ភារកិច្ច​របស់ខ្លួន»។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ឯម សំអាន ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មន្ត្រី នៅ​រសៀល​ថ្ងៃទី៨ ម្សិលមិញ៕





© រក្សាសិទ្ធិដោយ thmeythmey.com