សង្គមអន្តរជាតិ
អន្តរជាតិ
ស្វ៊ីសជាប្រទេសដែលទទួលបានការពេញចិត្តពីការរួមភេទជាងគេក្នុងពិភពលោក
×
ប្រទេសស្វ៊ីស បានជាប់ចំណាត់ថ្នាក់កំពូលក្នុងបញ្ជី ជាប្រទេសដែលទទួលបានការពេញចិត្តពីការរួមភេទជាងគេក្នុងពិភពលោក។នេះបើយោងតាម លទ្ធផលនៃការស្រាវជ្រាវជាអន្តរជាតិ របស់ស្ថាប័ន Durex ដែលបានធ្វើការស្ទង់មតិ ទៅលើមនុស្សដែលមានអាយុលើសពី ១៦ ឆ្នាំ ចំនួន ២៦ ០០០ នាក់នៅក្នុង២៦ប្រទេសលើពិភពលោក។
បើតាមកាសែត independent ដែលបានចុះផ្សាយពីទិន្នន័យខាងលើនេះ មានមនុស្សតែ ៤៤ ភាគរយ ប៉ុណ្ណោះដែលត្រូវបានគេរកឃើញថា មានការពេញចិត្តយ៉ាងខ្លាំង ពីសកម្មភាពរួមភេទរបស់ពួកគេ។
ស្របពេលដែលប្រទេសស្វីសបានជាប់នៅចំណាត់ថ្នាក់ទីមួយ នៅក្នុងបញ្ជីនោះ ប្រទេសអេស្ប៉ាញ និង អ៊ីតាលី ក៏ស្ថិតនៅចំណាត់ថ្នាក់ទី ២ និងទី ៣ ខណៈពេលដែលប្រទេសប្រេស៊ីលនិង ក្រិក ស្ថិតនៅចំណាត់ថ្នាក់ទី៤ និងទី ៥ ផងដែរ។ ចំណែកេប្រទេសបារាំង ចក្រភព អង់គ្លេស និងសហរដ្ឋអាមេរិក ដែលជាទូទៅត្រូវបានគិតថា ជាប្រទេសមនោសញ្ចេតនាច្រើនជាងគេនោះ បែរជាមិនបានជាប់ក្នុងបញ្ជីក្នុងចំណាត់កំពូលទៅវិញ។
ប្រទេសផ្សេងទៀត ដែលជាប់ចំណាត់ថ្នាក់កំពូលក្នុងបញ្ជី ជាប្រទេសដែលទទួលបានការពេញចិត្តពីការរួមភេទជាងគេក្នុងពិភពលោក គឺមានដូចជា ហូឡង់ ម៉ិកស៊ិក ឥណ្ឌា អូស្ត្រាលី នីហ្សេរីយ៉ា អាល្លឺម៉ង់ និងប្រទេសចិន ជាដើម។
បើយោងតាម Durex ភាពរីករាយខាងផ្លូវភេទ អាចនឹងត្រូវកាត់បន្ថយដោយសារតែ កត្តាអាយុ សុខភាព សតិអារម្មណ៍ និងរាងកាយរបស់មនុស្សម្នាក់ៗ ។ ការឈានដល់ចំណុចកំពូល គឺជាចំណុចចម្បងនៃការពេញចិត្តខាងផ្លូវភេទ ប៉ុន្តែ ៤៨ ភាគរយនៃអ្នកដែលត្រូវសម្ភាសន៍បានឱ្យដឹងថា ជាធម្មតាពួកគេបានឈានដល់ចំណុចកំពូល។ នៅលើពិភពលោក មនុស្សប្រុសអាចឈានដល់ចំណុចកំពូល ច្រើនជាងស្ត្រីពីរដង ក្នុងពេលរួមភេទម្ដងៗ ៕
© រក្សាសិទ្ធិដោយ thmeythmey.com