ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកស្រី រិ​ទ្ធ ច្រឹប ជា​អ្នក​ដេរ​ស្លឹក​ឃុន​មារ​លក់​តាំងពី​អាយុ៣ឆ្នាំ
17, May 2015 , 10:35 am        
រូបភាព
សៀមរាប៖ ប្រជាពលរដ្ឋ​នៅលើ​ភ្នំ​គូលែន មានមុខរ​បរជាកសិក​រ ខ្លះ​ដាំ​ស្រូវ ខ្លះ​ដាំ​ស្វាយចន្ទី ខ្លះ​លក់ដូរ ខ្លះទៀត ជា​អ្នក​ដេរ​ស្លឹក​ឃុន​មារ​លក់។ ស្លឹក​ឃុន​មារ ត្រូវគេ​ដេរ​ជាប់​ជាផ្ទាំងៗ ប្រង់​ជា​ដំបូលផ្ទះ ខ្ទម​អង្គុយលេង។ល។ ជា​ពលរដ្ឋ​រស់នៅ​ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ អ្នកស្រី រិ​ទ្ធ ច្រឹប ប្រកប​របរ​ដេរ​ស្លឹក​ឃុន​មារ តាំងពី​អ្នកស្រី​មាន​អាយុ៣ឆ្នាំ។ រាល់ថ្ងៃ​អ្នកស្រី ត្រូវ​ទៅ​បេះ​ស្លឹក​ឃុន​មារ​នៅក្នុង​ព្រៃ បន្ទាប់មក​យក​វា​ទៅ​ដេរ ដោយ​ក្នុង​មួយថ្ងៃ​អាច​ដេរ​បាន​ច្រើន​ឬ​តិច តាម​កម្លាំង។



ចង់ដឹងថា តើ​មុខរបរ​ដេរ​ស្លឹក​ឃុន​មារ របស់​អ្នក​ភ្នំ​គូលែន​យ៉ាងណា សូម​ស្តាប់​បទសម្ភាសន៍​ខ្លី រវាង​សារព័ត៌មានថ្មីៗ និង​អ្នកស្រី រិ​ទ្ធ ច្រឹប អ្នក​ប្រកបមុខរបរ​នេះ​ដូចតទៅ។















© រក្សាសិទ្ធិដោយ thmeythmey.com