ជាតិ
ពន្យល់ពាក្យ
ពីនេះ ពីនោះ
«លំបាក»,«ពិបាក» និង«វិបាក» ប្រើក្នុងន័យខុសគ្នាដូចម្តេច?
× ពាក្យ «លំបាក»,«ពិបាក» និង«វិបាក» បើពិនិត្យមើលទៅ ពាក្យទាំងអស់នេះ ដូចជាមានន័យស្រដៀងគ្នា ហើយធ្វើឲ្យពលរដ្ឋ ងាយនឹងប្រើប្រាស់ច្រឡំ។ វចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ថា«លំបាក,ពិបាក និងវិបាក»គឺមានអត្ថន័យ និងការប្រើប្រាស់ខុសគ្នា។
«លំបាក» ជានាមសព្ទ មានន័យថា ការធ្វើបានដោយកម្រ ដែលតោកយ៉ាក ដែលក្រីក្រ។ ឧទាហរណ៍៖ ការរកស៊ី បច្ចុប្បន្ន។ ពិតជាមានផលលំបាក ដោយសារមានការប្រកួតប្រជែងខ្លាំង,មនុស្សក្រលំបាក,មនុស្សមានបាន ដោយភាពតស៊ូនឹងផលលំបាក,រកស៊ីដោយលំបាក ជាដើម។
ពាក្យ«ពិបាក» ជានាមសព្ទ គឺមានន័យថាធ្វើបានដោយកម្រ, ដែលតោកយ៉ាក, ការទ័លក្រ,ផលកម្ម, សេចក្តីទុក្ខ។ ឧទាហរណ៍៖ ពិបាកធ្វើ, ពិបាកចិត្ត, សេចក្តីលំបាកបង្រៀនមនុស្សឱ្យចេះតស៊ូ។
ចំណែកឯ «វិបាក» តែងមានន័យថា ដំណើរចាស់, ទុំ, ឆ្អិន, ការចម្អិន, ការទ្រុឌទ្រោម, ដំណើររលួយ។ ឧទាហរណ៍៖ វិបាកទុក្ខ (ទុក្ខដែលទទួលពីផលបាប)៕
© រក្សាសិទ្ធិដោយ thmeythmey.com