ជាតិ
ដំណាក់កាល​ដណ្តើម​គ្នា​រស់​ឆ្លងកាត់​ហើយ តែ​ប្រឈម​ដល់ពេល​ដណ្តើម​គ្នា​ចង់​មានបាន!
24, May 2015 , 8:00 am        
រូបភាព
ក្រោយ​សង្គ្រាម​ឆ្នាំ១៩៧៩ ប្រជាពលរដ្ឋ​ខ្មែរ​មានតែ​បាតដៃ​ទទេ។ ម្នាក់ៗកាលណោះ គ្រាន់តែ​ដណ្តើម​គ្នា​សុំ​តែ​រស់​ដើម្បី​បំពេញ​ក្រពះ​ប៉ុណ្ណោះ។ ៣៥ឆ្នាំ​ក្រោយមក ប្រទេសជាតិ​រីកចម្រើន មានន័យថា សម្បូរ​រថយន្ត សម្បូរ​ទូរ​សព្ទ សម្បូរ​វីឡា សម្បូរ​ភោជនីយដ្ឋាន សម្បូរអ្វីៗគ្រប់យ៉ាង។



នៅពេលដែល​ប្រទេសជាតិ​សម្បូរ​សប្បាយ​យ៉ាងនេះ ប្រជាពលរដ្ឋ ជាពិសេស អ្នកមាន​ទ្រព្យសម្បតិ្ត​ចាប់ផ្តើម​ដណ្តើម​គ្នា​ចង់មានចង់បាន​កាន់​តែ​ខ្លាំង​ឡើង។ ដំណាក់កាល​នេះ បុគ្គល​ខ្លះ​ហ៊ាន​ធ្វើអ្វីៗគ្រប់យ៉ាង​អោយតែបាន​ទ្រព្យ ដូចជា ពុករលួយ លក់​ឧ​ត្ត​ម​គតិ និង​ហ៊ាន​ធ្វើអំពើផ្សេងៗអោយតែបាន​លុយកាក់ មាសប្រាក់ យកមក​ដាក់​នៅក្នុង​ទូរ​ដែក​របស់ខ្លួន។ ដំណាក់កាល​ដណ្តើម​គ្នា​ចង់មានចង់បាន​នេះ គឺជា​ដំណាក់​ដែល​រដ្ឋាភិបាល​ពិបាក​ដោះស្រាយ​បំផុត៕



© រក្សាសិទ្ធិដោយ thmeythmey.com