ពីនេះ ពីនោះ
តើពាក្យ «ស្រលះ, ស្រឡះ» មួយណាត្រូវ?
× មនុស្សមួយចំនួននៅតែមិនអាចបែងចែកបានថា ពាក្យមួយត្រូវឬមួយណាខុសនោះទេ។ បើតាមវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ថាពាក្យទាំងពីរនេះត្រឹមត្រូវទាំងពីរ គឺប្រើក្នុងដូច្នេះគ្នា។ អាចសរសេរជា«ស្រលះ» ឬ «ស្រឡះ» ក៏បានដែរ។ ពាក្យនេះមានន័យថា ដែលឥតមានអ្វីទើសទែង ឬបិទបាំងឡើយ។ ឧទាហរណ៍៖ ខ្ពស់ស្រឡះ, ផ្ទះធំស្រឡះ, មេឃស្រឡះ, វាលស្រឡះ។ ល៕
[ដកស្រង់ពីវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]
© រក្សាសិទ្ធិដោយ thmeythmey.com