អន្តរជាតិ
ស្ត្រី និង​កសិករ​ ជា​គោលដៅ​គណបក្សនយោបាយ​មី​យ៉ាន់​ម៉ា​ក្នុងពេល​បោះឆ្នោត​ខាងមុខ
04, Jun 2015 , 11:00 am        
រូបភាព
ដោយ:
ខណៈ​ការបោះឆ្នោត​ជា​សកល​របស់​មី​យ៉ាន់​ម៉ា​ខិតជិត​មកដល់​គណបក្សតូចៗចាប់ផ្តើម​បង្កើត​ឡើងជា​បន្តបន្ទាប់​ដើម្បី​ប្រកួតប្រជែង​ដណ្តើម​កៅអី​នៅក្នុង​សភា​ឆ្នាំ២១០៥នេះ។ដោយ​ឃើញ​ប្រជាជន​មី​យ៉ាន់​ម៉ា​ភាគច្រើន​ជា​កសិករ គណបក្ស​ថ្មី​មួយ​ត្រូវបាន​បង្កើតឡើង​ដោយរ​ពឹង​ថា​នឹងមាន​ការគាំទ្រ​ពី​សំណាក់​ប្រជាជន​ច្រើន​ព្រោះ​គោលការណ​បក្ស​គេ​ផ្តោត​សំខាន់​នោះ​គឺ​វិស័យ​កសិកម្ម។



យោងតាម​ការបញ្ជាក់រ​បស់​ប្រធាន​គណបក្ស​អភិវឌ្ឍ​កសិករ​មី​យ៉ាន់​ម៉ា​លោក Kyaw Swar Soe យ៉ាងហោចណាស់​មាន​ប្រជាជន​មី​យ៉ា់ន់​ម៉ា​ប្រមាណ៧០ភាគរយ​នៃ​ប្រជាជន​សរុប៥១លាន​នាក់​កំពុង​រស់នៅ​ដោយ​អាស្រ័យ​លើ​ការប្រកបមុខរបរ​ក​សិ​កម្ម។ តួលេខ​ដ៏​ច្រើន​នេះ​បាន​ជំរុញ​ឲ្យ​គណបក្សនយោបាយ​ថ្មី​បង្កើត​គោលនយោបាយ​ដើម្បី​ប្រកួតប្រជែង​គណបក្សនយោបាយធំៗដើម្បី​ទាក់ទាញ​ការគាំទ្រ​ពី​ប្រជាជន​ដែលជា​កសិករ។

គោលការណ៍​ស្នូល​ដែល​គណបក្ស​ថ្មី​ប្រើប្រាស់​ដើម្បី​ទាញ​សន្លឹកឆ្នោត​នោះ​គឺ​បង្កើត​ឲ្យ​មាន​ធនាគារ​ម​ផ្តល់ប្រាក់​កម្ចី​ដល់​កសិករ​ដើម្បី​បង្កបង្កើន​ផលដំណាំ​កសិកម្ម​របស់​ពួកគេ។លោក​Kyaw Swar Soe ក៏បាន​លើក​ពី​ចំណុច​ខ្វះខាត​មួយ​ដែល​អ្នកនយោបាយ​តែងតែ​ធ្វើ​ខុសពី​ការចង់បាន​របស់​ប្រជាជន។នោះ​គឺ​គណបក្សនយោបាយ​ធំ​តែងតែ​លើកឡើង​ពី​ការលើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ​ខណៈ​អ្វីដែល​ប្រជាជន​ចង់បាន​នោះ​គឺ​គោលនយោបាយ​ជំរុញ​វិស័យ​កសិកម្ម​ដើម្បី​ជួយ​ឲ្យ​ការងារ​បង្កបង្កើនផល​របស់គេ​កាន់​ល្អ​នោះទេ។

ជុំវិញ​នៃ​ការបោះឆ្នោត​ខាងមុខ​នេះដែរ​មាន​គណបក្សនយោបាយ​ថ្មី​ផ្សេង​ច្រើន​ទៀត ដែល​បាន​សម្លឹង​ឃើញ​ស្ត្រី​មាន​តួលេខ​ច្រើនជាងគេ​ក្នុងចំណោម​ចំនួន​ប្រជាជន​សរុប​ជា​គោលដៅ​សំខាន់​របស់​ពួក​ព្រោះ​ស្ត្រី​ភាគច្រើន​មិនត្រូវ​បាន​គេ​ឲ្យ​តម្លៃ​នោះទេ។ដើម្បី​ទាញ​ការគាំទ្រ​ពី​ក្រុម​នេះ​បក្សនយោបាយ​បានចេញ​គោលនយោបាយ​លើកកម្ពស់​ឲ្យ​ស្ត្រី​ចូលរួម​ក្នុង​កិច្ចការ​នយោបាយ​ដើម្បី​អភិវឌ្ឍ​ប្រទេស។

យ៉ាងណាក៏ដោយ​នេះ​គឺ​គ្រាន់តែ​ជាការ​យល់ឃើញ​មួយផ្នែក​របស់​គណបក្ស​នយោបាយ​នោះទេ។ក៏ប៉ុន្តែ​បើ​យើង​ក្រឡេកមើល​ប្រជាជន​ទូទៅ​របស់​មី​យ៉ាន់​ម៉ា​នោះ គេ​នឹង​ឃើញថា​ក្នុងចំណោម​ជាតិពន្ធុ ១៣៥ក្រុម​សុទ្ធ​តែមាន​តម្រូវការខុសៗគ្នា​អាស្រ័យ​ទៅតាម​វប្បធម៌​និង​តំបន់​ដែល​គេ​រស់នៅ​តែប៉ុណ្ណោះ៕



© រក្សាសិទ្ធិដោយ thmeythmey.com