សង្គមអន្តរជាតិ​
អន្តរជាតិ
បារាំង៖ គោមួយ​ក្បាលរ​ត់ទៅ​ពួន​សម្ងំ​លាក់ខ្លួន​ដោយ​មិន​ចង់​ចូលក្នុង​ទីសត្តឃាត
05, Jun 2015 , 11:46 am        
រូបភាព
ដោយ: ធីតា


ដូចជា​មិត្តភក្តិ​របស់​វា​ផ្សេងទៀត​ដែរ សត្វ​គោមួយ​ក្បាល​បាន​សម្តែង​ឲ្យ​ឃើញថា វា​មិន​ចង់​បញ្ចប់ជីវិត ដោយ​ត្រូវ​ក្លាយជា​សាច់គោ​បន្ទះ​ក្នុង​ចាន​សម្រាប់​មនុស្ស​បរិភោគ​ឡើយ។



កាសែត​ប្រចាំ​តំបន់ Lyon របស់​បារាំង​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​នេះ​ថា សត្វ​គោមួយ​ក្បាល​នៅក្នុង​ភូមិ​ដ៏​តូច​មួយ​នៃ​តំបន់ Rhône-Alpes បាន​ព្យាយាម​ប្រឆាំង នៅពេលដែល​គេ​ដឹក​វា​ឲ្យ​ដើរ​ចូលទៅ​ទីសត្តឃាត។ សត្វ​គោ​នោះបាន​បំផ្លាញ​របស់របរ​សព្វ​បែបយ៉ាង រួច​ក៏​រត់គេច​បាត់ទៅ។ វា​បាន​ទៅសម្ងំ​លាក់ខ្លួន​ក្នុង​បរិវេណ​សហគ្រាស​លក់​គ្រឿងសំណង់​មួយ​ដែល​ស្ថិត​នៅក្បែរនោះ។

ដោយ​បារម្ភ​ខ្លាចក្រែង​សត្វ​គោ​នោះ​រត់ឡើង​ទៅលើ​ផ្លូវជាតិ អាជ្ញាធរ​បាន​បិទផ្លូវ​លេខ ៧ ជា​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​ឲ្យ​កង​អាវុធហត្ថ​ចល័ត ៩ នាក់​ចុះមក​អន្តរាគមន៍។ នៅ​ទីបំផុត គេ​ក៏​អាច​គ្រប់គ្រង​សត្វ​គោ​នោះបាន បន្ទាប់ពី​ចាក់​ថ្នាំ​ឲ្យ​វា​ដេកលក់​ចំនួន ៥ ម្ជុល។

ដោយសារ​ជាតិ​ថ្នាំ វា​អាចមាន​ជីវិត​រស់នៅក្នុង​ក្រោល​ជាមួយ​មិត្ត​របស់​វា​បាន​បន្តទៀត ព្រោះថា​គេ​មិនអាច​យក​វា​ទៅ​កាប់យ​កសាច់​បានឡើយ​ក្នុង​រយៈពេល​មួយខែ។ តែមួយ​ខែក្រោយ ម្ចាស់​វា​នឹង​យក​វា​ទៅកាន់​ទីសត្តឃាត​សាជាថ្មី ដោយ​ជៀស​មិន​ផុត៕




© រក្សាសិទ្ធិដោយ thmeythmey.com