សុខភាព
អន្តរជាតិ
ក្មេងប្រុស​អាយុ៦ឆ្នាំ​ម្នាក់​ទុក​សក់​ឲ្យ​វែង ដើម្បី​ជួយ​កុមារ​មាន​ជំងឺមហារីក
05, Jun 2015 , 7:30 pm        
រូបភាព
ដោយ: ធីតា


អស់​រយៈពេល​ពីរ​ឆ្នាំ​មកហើយ​ដែល​កុមារា​ជនជាតិ​អាមេរិកាំង Christian McPhilamy ត្រូវ​រង​នូវ​ការ​សើចចំអក​ពី​មិត្តភក្តិ និង​ការ​ចំអន់​ពី​មនុស្ស​ធំ​មួយចំនួន ដោយសារតែ​រូបគេ​ទុក​សក់វែង​ដូចជា​ក្មេងស្រី។ ប៉ុន្តែ កុមារា​ដែល​ពេលនេះ​មាន​អាយុ ៨ ឆ្នាំ​មិន​សោកស្តាយ​អ្វី​ឡើយ ព្រោះ​គេ​មាន​ហេតុផល​ជាក់លាក់​គឺ ជួយ​កុមារ​ទាំងឡាយ​ដែល​កើត​ជំងឺមហារីក ហើយ​ត្រូវការពា​ក់សក់​ក្លែងក្លាយ​ដើម្បី​បិទបាំង​ក្បាល​ដែល​បាន​ជ្រុះ​សក់​អស់ ដោយសារតែ​ការព្យាបាល​ដោយ​គីមី​សាស្ត្រ។



ក្មេងប្រុស​នេះ​កើតមាន​គំនិត​មនុស្សធម៌​នេះ​កាលពី​ឆ្នាំ ២០១២ នៅពេលដែល​គេ​មើល​គេហទំព័រ​របស់​មន្ទីរ​ពេទ្យ​សម្រាប់​កូន និង​ម្តាយ​មួយ។ គេ​បាន​ប្រទះឃើញ​ពាណិជ្ជកម្ម​មួយ​ដែល​ជំរុញ​ឲ្យ​អ្នកប្រើប្រាស់​អ៊ី​ន​ធឺ​ណែ​ត​ទាំងអស់​ធ្វើការ​បរិច្ចាគ​សក់​សម្រាប់​កុមារ​មាន​ជំងឺ។ បន្ទាប់ពីនោះ គេ​ក៏​ចាប់ផ្តើម​ទុក​សក់។

នៅ​ទីបំផុត កាលពី​ថ្ងៃ​ពុធ​កន្លងទៅនេះ ក្មេងប្រុស​នេះ​បានប្រគល់​សក់​របស់ខ្លួន​ដែលមាន​ប្រវែង ២៥ ស.ម ទៅ​ឲ្យ​សមាគម Children With Hair Loss ។ បើតាម​សមាគម​នេះ ការបរិច្ចាគ​សក់​ពី​ក្មេងប្រុស​គឺជា​រឿង​ដ៏​កម្រ​មាន​ណាស់៕



© រក្សាសិទ្ធិដោយ thmeythmey.com