សង្គមអន្តរជាតិ​
អន្តរជាតិ
ស្ត្រី​នៅ​ចិន​គូរ​ប្លង់​លើ​ដងខ្លួន ដើម្បី​លក់​ផ្ទះ
06, Jun 2015 , 6:30 pm        
រូបភាព
ដោយ: ធីតា


យើង​ដឹងថា ការ​គូររូប​លើ​ដងខ្លួន​គឺជា​សិល្បៈ​មួយ ប៉ុន្តែ​យើង​មិន​ធ្លាប់​ដឹង​ទេ​ថា វា​ជា​បច្ចេកទេស​នៃ​ការធ្វើ​ជំនួញ។ នៅ​ប្រទេស​ចិន គេ​គូររូប​លើ​ដងខ្លួន​ដើម្បី​ផ្សាយពាណិជ្ជកម្ម​លក់​ផ្ទះ។



តាមពិតទៅ វិធីសាស្ត្រ​ដ៏​ចម្លែក​នេះ​ត្រូវបាន​គេ​ប្រើប្រាស់​រយៈពេល​បី​ឆ្នាំ​មកហើយ​នៅក្នុង​ទីផ្សារ​លក់​ផ្ទះ​ក្នុងប្រទេស​នេះ។ ស្ត្រី​វ័យក្មេង​ត្រូវបាន​គេ​ជ្រើសរើស ដោយ​តម្រូវ​ឲ្យ​លែងខ្លួន​ទទេ​ពាក់កណ្តាល​ខាងលើ ដើម្បី​ឲ្យ​គេ​គូរ​ប្លង់ និង​ទម្រង់​ផ្ទះ រួច​ដើរ​ចុះឡើង​ដើម្បី​ផ្សាយពាណិជ្ជកម្ម។

មកទល់ពេលនេះ អាជ្ញាធរ​ចិន​មិនទាន់​ចាត់វិធានការ​អ្វី​ដើម្បី​ទប់ស្កាត់​ចរន្ត​ថ្មី​នេះ​នៅក្នុង​វិស័យ​អចលនទ្រព្យ​ទេ ប៉ុន្តែ​ក្រុមហ៊ុន​មួយចំនួន​បានទទួល​ការព្រមាន​ពីបទ​រំលោភបំពាន​ផ្លូវភេទ​រួចហើយ។

កាសែត​អាមេរិក The New York Times បាន​ចុះផ្សាយ​កាលពីពេលថ្មីៗកន្លងទៅនេះ​ថា វិស័យ​អចលនទ្រព្យ​ចិន​មានការ​ប្រកួតប្រជែង​គ្នា​យ៉ាងខ្លាំង រហូត​ទីភ្នាក់ងារ​មួយចំនួន​មានគំនិត​ជួល​ជនបរទេស​ជាតិ​ស្បែ​កស និង​ស្បែក​ខ្មៅ ឲ្យ​មក​បង្ហាញ​វត្តមាន​ក្នុង​ទីតាំង​អគារ​របស់ខ្លួន​ដើម្បី​ឲ្យ​រូបភាព​អគារ​មាន​លំដាប់ថ្នាក់​អន្តរជាតិ និង​ដំឡើង​តម្លៃ​ឲ្យ​បាន​ខ្ពស់៕


© រក្សាសិទ្ធិដោយ thmeythmey.com