អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ឥណ្ឌា​និង​បង់​ក្លា​ដែ​ស​សម្រេចបាន​កិច្ចព្រមព្រៀង​ប្រវត្តិសាស្ត្រ​ទាក់ទង​នឹង​ដី​ភូមិ​តាម​ព្រំដែន
07, Jun 2015 , 10:01 am        
រូបភាព
ដោយ:

ក្នុង​ទស្សនកិច្ច នៅ​ទីក្រុង​ដា​កា ប្រទេស​បង់​ក្លា​ដែ​ស ថ្ងៃ​សៅរ៍​ម្សិលមិញ នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក ណារិន​ដ្រា ម៉ូ​ឌី និង​នាយករដ្ឋមន្ត្រី​បង់​ក្លា​ដែ​ស លោកស្រី ស្ហែ​ក ហា​ស៊ីណា បាន​ចុះហត្ថលេខា​លើ​េ​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ​ស្តីពី​ដី​ភូមិ​និង ប្រជាជន​តាម​ព្រំដែន​នៃ​ប្រទេស​ទាំង។



កិច្ចព្រមព្រៀង ប្រវត្តិសាស្ត្រ​នេះ​មាន​ទិសដៅ​បិទ​បញ្ចប់​វិបត្តិ​ដី​ភូមិ​និង​ប្រជាជន​ដែល រស់នៅ​តាម​ព្រំដែន​រវាង​ឥណ្ឌា​និង​បង់​ក្លា​ដែ​ស ជួយ​អោយ​ពួកគេ​មាន​អត្តសញ្ញាណ​ពិតប្រាកដ។ កិច្ចព្រមព្រៀង​តំរូវអោយ​ឥណ្ឌា​និង​បង់​ក្លា​ដែ​ស​ផ្តោះ​ប្តូរ​ដីភូមិតូចៗ ប្រមាណ២០០ អោយ​គ្នា​ទៅវិញទៅមក។ ដី​ភូមិ​ភាគច្រើន​ស្ថិត​នៅជាប់​ព្រំដែន​ផ្លូវការ​រវាង​ប្រទេស​ទាំង។

គិត​ជា​តួលេខ ដី​ភូមិ​ប្រជាជន​ឥណ្ឌា​ដែល​ស្ថិតក្នុង​ទឹកដី​បង់​ក្លា​ដែ​សមាន១០៦ ហើយ​ដី​ភូមិ​ប្រជាជន​បង់​ក្លា​ដែ​ស​ដែល​ស្ថិតក្នុង​ទឹកដី​ឥណ្ឌា​មាន។ ដោយសារតែ​ស្មុគស្មាញ​បែបនេះ ទើបបានជា​ប្រជាជន​ប្រមាណ៥២០០០នាក់​នៅ​ទីនោះ គ្មាន​អត្តសញ្ញាណ​ពិតប្រាកដ បើទោះជា​គេ​ដឹងថា ពួកគេ​ត្រូវតែមាន​សញ្ជាតិ​ឥណ្ឌា រឺក៏​បង់​ក្លា​ដែ​ស​ក្តី។

ប្រភព​នៃ​បញ្ហា​ចាប់​កើតមាន​ចាប់ពី​ឆ្នាំ១៧១៣ ពេល​ស្តេច២អង្គ​មកពី​នគរ២ផ្សេងគ្នា ក្នុង​ជំនាន់​នោះ បាន​យក​ទឹកដី មក​ដាក់​ភ្នាល់​ល្បែង​គ្នា។ ម្ល៉ោះហើយ​បានជា​ក្សត្រ​ទាំង២កាត់​ដី​អោយ​គ្នា​ទៅវិញទៅមក ពេល​ឈ្នះ​រឺ​ចាញ់​រៀងខ្លួន ធ្វើអោយ​ប្រជាជន​ទ្រាំ​រស់​តាម​ស្ថានភាព​នោះ​ត​រហូតមក។ ក្នុង​ឆ្នាំ១៩៤៧ ពេល​អង់គ្លេស​ពុះ​ចែក​ទឹកដី​ឥណ្ឌា និង​ប៉ា​គី​ស្ថាន ដី​ភូមិ​ទាំងនេះ​ក៏​បែកចេញ​ទៅតាម​នោះរៀងៗខ្លួន​ទៀត។ ហើយ​ពេល​បង់​ក្លា​ដែ​ស​ធ្វើសង្គ្រាម​ផ្តាច់ខ្លួន​ពី​ប៉ា​គី​ស្ថាន ក្នុង​ឆ្នាំ១៩៧១ ដី​ភូមិ​និង​ប្រជាជន​ក៏​រឹតតែ​ចែកដាច់​តាម​នោះ​ទៀត។

ដោយសារ​ដី​ភូមិ​របស់ខ្លួន​មិន​ស្ថិតក្នុង​ប្រទេស​ដើមកំណើត​ខ្លួន ប្រជាជន​នៅតាម​ភូមិ​ទាំងនេះ​បាន​ក្លាយជា​ប្រជាជន​ដែល​គ្មាន​ទឹកដី គ្មាន​អត្តសញ្ញាណ​ពិតប្រាកដ ហើយ​អាជ្ញាធរ​ឥណ្ឌា​និង​បង់​ក្លា​ដែ​ស​ទៀតសោត​ក៏​ពិបាក​នឹង​ផ្តល់​ក្រដាស​ស្នាម អោយ​ពួកគេ​ដែរ។ យោងតាម​កិច្ចព្រមព្រៀង​ប្រវត្តិសាស្ត្រ​រវាង​ឥណ្ឌា​និង​បង់​ក្លា​ដែ​ស សម្រេចបាន​ម្សិលមិញ​នេះ ពេល​ប្រទេស​ទាំង២ដោះដូរ​ដី​ភូមិ​គ្នា ប្រជាជន​តាម​ដី​ភូមិ​ទាំងនេះ​អាចមាន​សិទ្ធិ​ជ្រើសរើស​ប្រទេស ដែល​ខ្លួន​ចង់​រស់នៅ៕




© រក្សាសិទ្ធិដោយ thmeythmey.com