សង្គមអន្តរជាតិ​
អន្តរជាតិ
អគារ​ឈើ​ខ្ពស់បំផុត​ក្នុង​ពិភពលោក​អាច​នឹង​លេច​រូបរាង​នៅ​ក្រុងប៉ារីស
07, Jun 2015 , 11:58 am        
រូបភាព
ដោយ: ធីតា

ប្រទេស​បារាំង និង​កាណាដា​បាន​ចាប់ដៃគ្នា​បង្ហាញ​នូវ​គម្រោង​របស់ខ្លួន នៅ​ដើមខែ​មិថុនា​នេះ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​គំនិត​ច្នៃប្រឌិត​ថ្មី​ក្នុងការ​ស្ថាបនា​ទីក្រុង ដោយមាន​ឈ្មោះថា « កែប្រែ​មុខមាត់​ទីក្រុង​ប៉ារីស​ឡើងវិញ » ។ វា​ជា​គម្រោង​ដ៏​ធំ​នៃ​ការសាងសង់​អគារ​អំពី​ឈើ​ដ៏​ខ្ពស់បំផុត​ក្នុង​ពិភពលោក​ដែលមាន​កម្ពស់ ៣៥ ជាន់។



អគារ​នេះ​មាន​ឈ្មោះថា Baobab ។ នៅក្នុង​គម្រោង​នេះ​ផងដែរ គេ​នឹង​បង្កើត​សហគមន៍​ដែល​រួមបញ្ចូល​រចនាសម្ព័ន្ធ​គ្រប់បែបយ៉ាង​ដូចជា លំនៅដ្ឋាន សួនច្បារ និង​ចំណត​រថយន្តក្រុង​ជាដើម។ នៅពេលនេះ ព័ត៌មាន​លម្អិត​ទាក់ទិន​នឹង​ទំហំ​ពិតប្រាកដ​នៃ​អគារ និង​វត្ថុ​ធាតុ​ដែល​ត្រូវ​ប្រើប្រាស់​ក្នុងការ​សាងសង់​មិនទាន់​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅឡើយ​ទេ។ ប៉ុន្តែ​គោលដៅ​នៃ​គម្រោង​នេះ​គឺ​ដើ​ម្បើ​បង្កើត​រូបភាព​ពិសេស​ដោយឡែក​មួយ​សម្រាប់​ក្រុងប៉ារីស ដោយ​ផ្សារភ្ជាប់​នឹង​ការពង្រឹង​មនោសញ្ចេតនា​ក្នុង​សហគមន៍ និង​ទំនាក់ទំនង​ជាមួយ​យុវជន។ តំបន់​នៅ Pershing Hall ត្រូវបាន​ជ្រើសរើស​ជាទី​តាំង​ល្អ​បំផុត​សម្រាប់​ការបើក​ទំព័រ​សករាជ​ថ្មី​នៃ​វិស័យ​ស្ថាបត្យកម្ម។

ហេតុអ្វី​បាន​គេ​ជ្រើស​រើសយក​ឈើ​មក​ធ្វើជា​គ្រឿង​បង្គុំ​សំខាន់​នៃ​សំណង់ ?
ព្រោះថា​ឈើ​គឺជា​ធាតុ​សំណង់​តែមួយគត់​ដែល​រួមចំណែក​កាត់បន្ថយ​ការ​សាយភាយ​នៃ​ឧស្ម័ន​ផ្ទះ​កញ្ចក់៕


© រក្សាសិទ្ធិដោយ thmeythmey.com