សង្គមអន្តរជាតិ​
អន្តរជាតិ
ស្ត្រី​អាមេរិកាំង​ម្នាក់​ជាប់​ឯតទគ្គ​កម្ម​គូទ​ធំជាងគេ​ក្នុង​ពិភពលោក
07, Jun 2015 , 1:49 pm        
រូបភាព
ដោយ: ធីតា

នាង Kim Kardashian និង​នាង Niki Minaj ដែល​តែងតែ​ត្រូវគេ​ចំអន់​លេងសើច​ពី​រឿង​កំប៉េះគូទ​ធំ​នោះ ពេលនេះ ពួកនាង​រកឃើញ​គូប្រកួត​ប្រជែង​ហើយ។ Mikel Ruffinelli រស់នៅ​រដ្ឋ California ជាប់​ឯតទគ្គ​កម្ម​ពិភពលោក​ជា​ផ្លូវការ ខាង​មាន​កំប៉េះគូទ​ធំជាងគេ​ដែលមាន​អង្កត់ផ្ចិត​ជិត ២,៤ ម៉ែត្រ។



ស្ត្រី​អាយុ ៣៩ ឆ្នាំ ដែលមាន​ទម្ងន់​រហូតដល់ ១៩០ គីឡូក្រាម​រូបនេះ មាន​មោទនភាព​ចំពោះ​រូបរាង​របស់គាត់​ដែលមាន​តែមួយគត់​ក្នុង​លោក។ គាត់​បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​ថា៖ « ខ្ញុំ​ស្រឡាញ់​រូបរាង​ខ្ញុំ​ណាស់។ ខ្ញុំ​គ្មាន​ហេតុផល​អ្វីដែល​ត្រូវ​សម្រក​ទម្ងន់​នោះទេ »។ ស្ត្រី​ជា​ម្តាយកូន​បួន​នាក់​នេះ​បាន​បន្តទៀតថា៖ « មុន​ពេលដែល​ខ្ញុំ​មានកូន ខ្ញុំ​ក៏​ធ្លាប់មាន​ពោះ​រាបស្មើ​ដែរ តែ​បន្ទាប់ពី​ខ្ញុំ​មានកូន ខ្លាញ់​ក៏បាន​ទៅ​ប្រមូលផ្តុំ​នៅត្រង់​ចង្កេះ »។ គាត់​បាន​អះអាងថា មាន​បុរស​ជាច្រើន​ដែល​យល់ថា គាត់​ជាម​នុស្ស​គួរ​ឲ្យ​ទាក់ទាញ។ គាត់​ពន្យល់ថា៖ « ប្រុសៗមិន​ចូលចិត្ត​ស្រី​ស្គម​ទេ។ ខ្ញុំ​គិតថា ស្រីៗគួរតែមាន​សាច់ឈាម ទើប​គួរ​ឲ្យ​ទាក់ទាញ »៕



© រក្សាសិទ្ធិដោយ thmeythmey.com