សង្គមអន្តរជាតិ​
អន្តរជាតិ
បុរស​ម្នាក់​ច្រៀង​ចម្រៀង និង​លេង​ហ្គី​តា ពេល​វះកាត់​ខួរក្បាល
07, Jun 2015 , 6:30 pm        
រូបភាព
ដោយ: ធីតា

នៅក្នុង​សាល​វះកាត់ គ្រូពេទ្យ​កាន់​កាំបិត និង​កន្ត្រៃ​ធ្វើការ​វះកាត់ អ្នកជំងឺ​កាន់​ហ្គី​តា​លេង​តន្ត្រី។ បុរស​ជនជាតិ​ប្រេ​ស៊ី​ល​អាយុ ៣៣ ឆ្នាំ​ម្នា​ក់បាន​ច្រៀង​បទ Yesterday របស់​ក្រុម Beatles និង​លេង​ហ្គី​តា​ផងដែរ ខណៈពេលដែល​គាត់​កំពុង​ទទួល​ការវះកាត់​ដុំ​សាច់​ក្នុង​ខួរក្បាល។



ក្នុង​រយៈពេល ៩ ម៉ោង​នៃ​ការវះកាត់ គ្រូពេទ្យ​បាន​ហាម​លោក Anthony Kulkamp Dias មិន​ឲ្យ​ដេក​ឡើយ ហើយ​ណែនាំ​ឲ្យ​គាត់​និយាយ និង​ច្រៀង​ជា​ហូរហែ នៅក្នុង ៦ ដំណាក់កាល​សំខាន់​នៃ​ព្រឹត្តិ​ប​ត្តិ​ការណ៍​នោះ ដើម្បី​គ្រូពេទ្យ​អាច​ដឹងថា សមត្ថភាព​នៃ​កាយវិញ្ញាណ​របស់គាត់​មិនបាន​ប៉ះពាល់​អ្វី​ឡើយ។

ក្រៅ​ពីបទ​ចម្រៀង​របស់​ក្រុម Beatles អ្នកជំងឺ​ដែលមាន​អាជីព​ជា​អ្នកលេង​ហ្គី​តា​រយៈពេល ២០ ឆ្នាំ​មកហើយ​នេះ បាន​ច្រៀង​បទ​ចម្រៀង​ស្រុកស្រែ និង​បទ​ដែល​គាត់​និពន្ធ​ដោយ​ខ្លួនឯង ដោយ​គ្មាន​ការ​ភ្លេចភ្លាំង។ គាត់​បាន​និយាយថា៖ « គ្រូពេទ្យ​បាន​ឲ្យ​ខ្ញុំ​លេង​បទ​ភ្លេង​ស្រុកស្រែ ខ្ញុំ​នៅចាំ​ច្បាស់ ហើយ​អាច​លេង​វា​បាន »៕


© រក្សាសិទ្ធិដោយ thmeythmey.com