ជាតិ
ពីនេះ ពីនោះ
រៀន​តាម​ប៉ា
20, Jun 2015 , 11:00 am        
រូបភាព
ដោយ: ថ្មីៗ
បងធំ​ដ៏​ល្បីឈ្មោះ​នៃ​ពិភព​អ្នកលេង​ម្នាក់ កំពុង​អប់រំ​ប្រៀនប្រដៅ​កូនប្រុស ពី​មូល​ហេតុដែល​កូន​ខ្លួន​បាន​ដើរ​បង្ករឿង រហូត​ធ្វើអោយ​គាត់​ឈឺក្បាល វិលមុខ ដោះស្រាយ​គ្មាន​ថ្ងៃ​លោះ​សោះ។



ឪពុក៖ ប៉ា​យល់ថា កូន​ឯង​ធ្វើ​ជ្រុល​បន្តិច​ហើយ បើ​មានរឿង​អី​ជាមួយ​នរណា ក៏​គួរ​និយាយស្តី​អោយដឹង​សាច់រឿង​ជាមុនសិន។ បើ​និយាយ​គ្នា​មិនត្រូវ​ចាំ​ចាត់ការ មិនមែន​រឿង​អី បាញ់​ប្រ៉ា​វ​ភ្លាម​នោះទេ ឯង​ធ្វើ​បែប​ហ្នឹង​ប៉ា​ពិបាក​ដោះស្រាយ​ណាស់!

កូន៖ ប៉ុន្តែ​ខ្ញុំ​មាន​ហេតុផល​ណា​ប៉ា ខ្ញុំ​មិនមែន​ធ្វើ​អ្វី​តក់ក្រហល់ ដោយ​អត្តនោម័ត​ទេ។ ការដែល​ខ្ញុំ​បាញ់​កូនទាហាន​ស្លាប់ ក៏​ព្រោះតែ​វា​សម្លឹង​មើលមុខ​ខ្ញុំ ហើយ​កូន​គ្រូ​នៅ​សាលា​ក៏​ដូចគ្នា​ដែរ ខ្ញុំ​បាញ់​វា ក៏​ព្រោះតែ​វា​មិនអោយ​ខ្ញុំ​ចម្លង​កិច្ច​ការធ្វើ​នៅផ្ទះ។ ចំណែកឯ​កូន​ប៉ូលិស​ដែល​ខ្ញុំ​ផ្តាច់ជីវិត​វា កាលពី​ម្សិលមិញ ក៏​ព្រោះតែ​វា​ធ្វើ​ឫក ដូចជា​ចង់​ដណ្តើម​សង្សារ​ខ្ញុំ។ ខ្ញុំ​ធ្វើ​ដូច​ប៉ា​គ្រប់យ៉ាង ខ្ញុំ​មាន​កំហុស​ត្រង់ណា​ប៉ា?

ឪពុក៖ ខុសគ្នា​វើ​យ! គឺ​ពេល​អញ​ធ្វើ អញ​មាន​អាយុ ៥០ឆ្នាំ​ជាង​ទៅហើយ ! ចំណែក​ឯង ទើបតែ​អាយុ១0ឆ្នាំ​សោះ ហ៊ាន​ដល់​ម្លឹ​ង​ទៅហើយ៕

ផ្តល់​សិទ្ធិ​ដោយ www.health.com.kh



© រក្សាសិទ្ធិដោយ thmeythmey.com