អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ជនជាតិ​រ៉ូ​ហ៊ីង​យ៉ាប​ន្ត​ប្រឹងរក​មធ្យោបាយ​គេច​ពី​ភូមា​ទោះ​ជួប​គ្រោះថ្នាក់​ក៏ដោយ
19, Jun 2015 , 10:21 am        
រូបភាព
ដោយ: ថ្មីៗ
ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ដែល​រស់នៅក្នុង​រដ្ឋ រ៉ា​ក់​ឃី​ន ភាគ​ខាងលិច​ប្រទេស​មី​យ៉ាន់​ម៉ា​បាន​បន្ត​ស្វែងរក​មធ្យោបាយ​ដើម្បី​ចាក​ចេញពី​ប្រទេស​មី​យ៉ាន់​ម៉ា បើទោះបីជា​ពួកគេ​ជួប​គ្រោះថ្នាក់​រាប់​ជំពូក​ដូចជា ត្រូវរ​សាត់អណ្តែត​នៅ​កណ្តា​សមុទ្រ ពេលខ្លះ​ត្រូវគេ​ជួញដូរ​ជា​ទាសករ​ក៏មាន និង​ប្រឈម​ការ​រឹតបន្តឹង​តាម​ច្រកព្រំដែន​ក៏ដោយ។



ការរត់​ភៀសខ្លួន​នៅតាម​សមុទ្រ​នៅ​អាស៊ីអាគ្នេយ៍​បាន​ទាក់ទាញ​ការយកចិត្តទុកដាក់​ពី​សហគមន៍​អន្តរជាតិ ដែល​សកម្មភាព​នេះ​ធ្វើឡើង​ដើម្បីអោយ​ឲ្យ​អន្តរជាតិ​ដឹង​ពី​ស្ថានភាព​របស់​ពួកគេ​បច្ចុប្បន្ន។ ថ្មីៗនេះ​ជនភៀសខ្លួន​ជាង៤០០នាក់​ដែល​រស់រានមានជីវិត​ក្រោយ​ការជួយ​សង្គ្រោះ បាន​សិទ្ធិ​ជ្រកកោន​ជា​បណ្ដោះអាសន្ន​ក្នុងប្រទេស​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​មី​យ៉ាន់​ម៉ា។ រីឯ​ជនភៀសខ្លួន​ជាង ២០០០នាក់​ផ្សេងទៀត​អាច​កំពុង​រសាត់អណ្តែត​តែលតោល​នៅ​សមុទ្រ​នៅឡើយ។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ត្រួតពិនិត្យ ។ ចំពោះ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា ឲ្យ​តែ​បាន​ចាក​ចេញពី​មី​យ៉ាន់​ម៉ា​ទៅកាន់​ទឹកដី​ផ្សេងទៀត ពួកគេ​មិន​រួញរា​ឡើយ ទោះជា​គ្រោះថ្នាក់​ខ្លាំង​ប៉ុណ្ណោះ​ក៏ដោយ។

លោក Eleiase ដែលជា​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ម្នាក់​ក្នុងចំណោម​ជនភៀសខ្លួន​នោះបាន​អះអាងថា ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ត្រូវ​រស់នៅ​ក្រោម​ការគំរាមកំហែង​និង​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​ជាច្រើនលើក​ច្រើនសារ​មក​ហើយ។លោក​បាន​បន្ត​រថា៖ «ជីវិត​ប្រចាំថ្ងៃ​របស់​យើង​គឺមាន​ការលំបាក​យ៉ាងខ្លាំង»។ទោះបីជា​យ៉ាងណាក៏ដោយ ការចោទប្រកាន់ និង​ការលើកឡើង​របស់លោក Eleiase ត្រូវបាន​បដិសេធចោល​ទាំងស្រុង​ដោយ​មេដឹកនាំ​រដ្ឋ​រ៉ា​ក់​ឃី​ន លោក  Maung Ohn។

គួរបញ្ជាក់​ផងដែរ​ថា រដ្ឋាភិបាល​បាន​សង្កត់ធ្ងន់ថា បើសិនជា​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​នៅតែ​ទាមទារ​កំណត់​អត្តសញ្ញាណ​ខ្លួនឯង​ថា​មិនមែនជា​ជនជាតិ​បែន​កាលី របស់​បង់​ក្លា​ដែ​ស វា​នឹង​បង្ក​ការលំបាក​សម្រាប់​ភាគី​ទាំងសងខាង ដែល​មិន​ធ្លាប់​ឯកភាពគ្នា​លើ​ការកំណត់​សញ្ជាតិ​ប្រជាជន៕

ដោយ Sopheak 



© រក្សាសិទ្ធិដោយ thmeythmey.com