ជាតិ
ពីនេះ ពីនោះ
ស្រឡាញ់​ស្មោះ​ស្ម័គ្រ
21, Jun 2015 , 9:00 am        
រូបភាព
ដោយ: ថ្មីៗ
អាចារ្យ​កាតូលិក​សួរ​កូនកំលោះ​ពេល​រៀបការ៖



អាចារ្យ៖ លោក​ស្រឡាញ់​នាង​ស្មោះស្ម័គ្រ​ទេ?
កូនកំលោះ៖ បាទ, ខ្ញុំ​ស្រឡាញ់​នាង​យ៉ាង​ស្មោះស្ម័គ្រ​បំផុត។

លោក​អាចារ្យ​សួរ​កូនក្រមុំ​ម្តង៖ នាង​ស្រឡាញ់​លោក​ខាង​ស្មោះស្ម័គ្រ​ទេ?
កូនក្រមុំ៖ ចាស, ខ្ញុំ​ស្រឡាញ់​គាត់​ដោយស្មោះ​ស្ម័គ្រ

លោក​អាចារ្យ​សួរ​បន្ថែម៖ អ៊ីចឹង​ប្តី​ទៅណា នាង​ព្រម​តាម​ជាប់​រហូត​ទេ?
កូនក្រមុំ៖ អត់​ទេ! រឿង​ហ្នឹង​ខ្ញុំ​មិនអាច​ធ្វើ​បានទេ ។

លោក​អាចារ្យ៖ ម៉េច​អ៊ីចឹង?
កូនក្រមុំ៖ គាត់​ជា​បុគ្គលិក​ប្រៃសណីយ៍ ថ្ងៃ​ណា​ក៏​ដើរ​ចែក​សំបុត្រ​ពី​ផ្ទះមួយ​ទៅផ្ទះ​មួយ ទាល់តែ​ដល់​ម៉ោង៥ល្ងាច ទើប​ឈប់ អោយ​ខ្ញុំ​តាម​គាត់ត្រុកៗម៉េច​កើត​ទៅ?៕

ផ្តល់​សិទ្ធិ​ដោយ www.health.com.kh




© រក្សាសិទ្ធិដោយ thmeythmey.com