សង្គមអន្តរជាតិ​
អន្តរជាតិ
ហិង្សា​ប្រឆាំង​ជន​ស្បែក​ខ្មៅ​រុកកួន​សង្គម​អាមេរិក​កាន់តែខ្លាំង
19, Jun 2015 , 4:43 pm        
រូបភាព
ឃាតករ​វ័យ ២១ឆ្នាំ​ដែល​បានសម្លាប់​មនុស្ស៩នាក់​សុទ្ធតែជា​ប្រជាជន​ស្បែក​ខ្មៅ​នៅ​វិហារ Charleston នារ​ដ្ឋ​South Carolina ត្រូវបាន​ប៉ូលីស​ចាប់ខ្លួន​និង​ស្ថិតក្រោម​ការសួរចម្លើយ។ គេ​សន្និដ្ឋាន​ជាបឋម​ថា ជនដៃដល់​វ័យក្មេង​នេះ​ស្បែក​ស​នេះ ប្រព្រឹត្ត​បទឧក្រិដ្ឋ ព្រោះ​តែមាន​ផ្នត់គំនិត​ស្អប់ខ្ពើម​និង​អើ​ស​រើ​ង​ប្រជាជន​ស្បែក​ខ្មៅ។ អំពើហិង្សា​ប្រឆាំង​ប្រជាជន​ស្បែក​ខ្មៅ​នេះ​កំពុង​ក្លាយជា​រឿង​ស្មុគស្មាញ​បំផុត​សម្រាប់​សង្គម​អាមេរិក។



មានសំឡេង៖



Dylann Roof  ជា​ឈ្មោះ​ឃាតករ​វ័យ ២១ឆ្នាំ ដែល​បានសម្លាប់​រង្គាល​មនុស្ស៩នាក់​ក្នុង​វិហារ​សម្រាប់​ប្រជាជន​ស្បែក​ខ្មៅ​ដែល​ស្ថិតនៅ​ភាគខាងត្បូង​អាមេរិក​ក្នុង​រដ្ឋ South Carolina។ ករណី​បាញ់សម្លាប់​មនុស្ស​គ្មាន​ញរ​ញើ​ត​នេះ​កើតឡើង​កាលពី​យប់​ថ្ងៃ​ពុធ ហើយ​វា​ជា​ករណី​ឧក្រិដ្ឋកម្ម​ប្រឆាំង​ប្រជាជន​ស្បែក​ខ្មៅ​ដែល​ធ្ងន់ធ្ងរ​បំផុត​កម្រ​មាននៅ​ក្នុង​សហរដ្ឋអាមេរិក។ ក្នុង ចំណោម​មនុស្ស ៩នាក់ មាន​ម្នាក់​ជា​សមាជិកសភា​ស្បែក​ខ្មៅ​របស់​រដ្ឋ និង​ស្ត្រី៦នាក់ ។ ជនរងគ្រោះ​ដែល​ព្រឹទ្ធសមាជិក​បក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ South Carolina លោក Clementa Pinckney មាន​វ័យ ៤១ឆ្នាំ ហើយ​លោក​ជា​អ្នកនយោបាយ​ដ៏​មាន​ប្រជាប្រិយភាព​បំផុត​ដែល​តស៊ូ រក​យុត្តិធម៌​ដល់​ប្រជាជន​ស្បែក​ខ្មៅ និង​បញ្ចប់​បញ្ហា​និ​ទណ្ឌ​ភាព​បង្កឡើង​ដោយ​មន្ត្រី​ប៉ូលីស​ស្បែ​កស។

គេ​សន្និដ្ឋាន​ជាមុន​ហើយ​ថា ករណី​សម្លាប់​មនុស្ស​រង្គាល​នេះ គឺ​ដោយសារតែ​ជនល្មើស​មានគំនិត​ស្អប់ខ្ពើម​និង​រើសអើង​ប្រជាជន​ស្បែក​ខ្មៅ។ ប៉ុន្តែ​សកម្មភាព​នេះ​ត្រូវបាន​គេ​ហៅថា ជា​អំពើ​ភេរវកម្ម​ក្នុងស្រុក​នៅ​សហរដ្ឋអាមេរិក។

បើ​យោងតាម​មន្ត្រី​ប៉ូលីស​ដែល​បាន​តាម​ប្រមាញ់​ឧក្រិដ្ឋជន ជនល្មើស​បាន​ចូលទៅក្នុង​វិហារ​អស់​ពេល​ប្រហែល ១ម៉ោង មុន​ចាប់​ផ្តើមធ្វើ​សកម្មភាព​បាញ់សម្លាប់​អ្នក​ទៅ​វិហារ។ ប៉ុន្តែ​ជាបឋម គេ​សន្និដ្ឋានថា ជនល្មើស​នេះ​ធ្វើ​សកម្មភាព​តែម្នាក់ឯង និង​មិន​មានការ​សហការគ្នាជាមួយ​អ្នកណា​ផ្សេងទៀត​ទេ។ ក្រោយ​សម្លាប់​មនុស្ស​អស់៩នាក់ ជនបង្ក​នេះ​បាន​បើករថយន្ត​រថយន្ត​គេចខ្លួន​ដោយ​ចំណាយពេល៤ម៉ោង​ធ្វើដំណើរ​ដល់​រដ្ឋ North  Carolina ឯណោះ។ ក្រោយ​ចាប់ខ្លួនបាន​ជនល្មើស​ត្រូវគេ​បញ្ជូនមក South Carolina វិញ​ដោយមាន​ការធ្វើ​បត្យាប័ន​បញ្ជូន​ខ្លួន​ផងដែរ។ បច្ចុប្បន្ន​ជនល្មើស​កំពុង​ស្ថិតក្រោម​ការឃុំ​ឃាំង និង​ស្ថិតក្រោម​ការសួរចម្លើយ​របស់​ប៉ូលីស។

ការសម្លាប់​រង្គាល​ជនជាតិ​ស្បែក​ខ្មៅ​នៅ​អាមេរិក បានធ្វើ​ឲ្យ​ប្រជាជន​អាមេរិក​ដើមកំណើត​អាហ្វ្រិក​ឯទៀត​ខឹងសម្បារ​ជាខ្លាំង ហើយ​ពួកគេ​បានទាមទារ​ឲ្យ​មាន​ការរក​យុត្ត​ធម៌​ពេញលេញ​ដល់​ពួកគេ​ផង។ បញ្ហា​សម្លាប់​ប្រជាជន​ស្បែក​ខ្មៅ គឺជា​រឿងចម្រូងចម្រាស​ដែល​កើតមាន​យូរ​មកហើយ និង​ជា​បញ្ហា​ចាក់ស្រេះ​មិន​ងាយ​ដោះស្រាយ​ចេញ​ដែរ។ រឿងរ៉ាវ​ដដែល​នេះ​នៅតែ​បន្ត​រុក​គួ​ន​ក្នុងសង្គម​អាមេរិក​នេះ ហើយ​បញ្ហា​និ​ទណ្ឌ​ភាព​ក៏​កើតឡើង​ជាប្រចាំ​ផងដែរ។

រឿងហេតុ​សោកសង្រេង​ថ្មី​សម្រាប់​ប្រជាជន​ស្បែក​ខ្មៅ​នេះ កើតមានឡើង​ប្រមាណ​ពីរ​ខែ​ប៉ុណ្ណោះ ក្រោយ​ពេលដែល​មន្ត្រីប៉ូលិស​ស្បែ​កស​បាញ់សម្លាប់​ជនសង្ស័យ​ស្បែក​ខ្មៅ​ម្នាក់ ដែល​គ្មាន​អាវុធ​ក្នុង​ដៃ​ឈ្មោះ Walter Scott នៅក្នុង​រដ្ឋ North  Carolina ។ មន្ត្រី​ប៉ូលីស​រូបនេះ កំពុង​រង់ចាំ​ការកាត់ទោស ប៉ុន្តែ​ការ​សកម្មភាព​សម្លាប់​ប្រជាជន​ស្បែក​ខ្មៅ​គ្មាន​អាវុធ​ក្នុង​ដៃ​នេះ បាន​ជំរុញ​ឲ្យ​រដ្ឋ South Carolina អនុម័ត​ច្បាប់ ដោយ​បំពាក់​កាមេរ៉ា​លើ​ខ្លួន​មន្ត្រីប៉ូលិស ទូទាំង​រដ្ឋ​ទាំងមូល៕


© រក្សាសិទ្ធិដោយ thmeythmey.com