អន្តរជាតិ
បុរស​ម្នាក់​ប្លន់​ធនាគារ​ដោយ​ប្រើ​ឧបករណ៍​ម៉ាស្សា​ផ្លូវភេទ
19, Jun 2015 , 8:19 pm        
រូបភាព
ដោយ: ធីតា
ចោរ​ម្នា​ក់បាន​ចូល​ប្លន់​ធនាគារ​មួយ​នៅ​សហរដ្ឋអាមេរិក ដោយ​គំរាម​បោក​គ្រាប់បែក។ តែ​តាម​ការពិត ចោរ​នោះ​ពុំមាន​អាវុធ​គ្រោះថ្នាក់​អ្វី​ទេ គឺ​មានតែ​ឧបករណ៍​ម៉ាស្សា​ប្រដាប់ភេទ​មួយ​តែប៉ុណ្ណោះ។



ជនពាល​បាន​ចូលទៅក្នុង​ធនាគារ​មួយ​ដែល​ស្ថិតនៅ​ជាយក្រុង Pittsburgh ដោយ​គំរាម​បោក​គ្រាប់បែក។ គេ​បានបង្ហាញ​ខ្សែ​ដែល​ចេញពី​ក្នុង​អាវ​របស់ខ្លួន ហើយ​គំរាម​យកប្រាក់។ បន្ទាប់មក បុរស​អាយុ៣៥ឆ្នាំនេះ​បាន​ជិះ​រថយន្ត​តូ​យូ​តា​រត់គេចខ្លួន។ បន្តិចក្រោយមក ប៉ូលិស​បាន​រកឃើញ​ថង់​មួយ​នៅលើ​កៅអី។ នៅក្នុង​ថង់​នោះ មាន​លុយ និង​ឧបករណ៍​ដែល​ជនពាល​ប្រើប្រាស់​ដើម្បី​គំរាម​បុគ្គលិក​ធនាគារ។

ក្រុម​អ្នកដោះមីន​បាន​ទៅដល់​កន្លែងកើតហេតុ ហើយ​បាន​បំផ្លាញ​ឧបករណ៍​ដែល​គេ​សង្ស័យថា ជា​អាវុធជាតិផ្ទុះ។ តាមពិត វា​គ្រាន់តែ​ជា​ប្រអប់​ទូរស័ព្ទដៃ​ដែលមាន​ឧបករណ៍​ម៉ាស្សា​ប្រដាប់ភេទ​នៅក្នុង​នោះ​តែប៉ុណ្ណោះ។

ជនពាល​នឹងត្រូវ​បញ្ជូន​ខ្លួន​ទៅ​តុលាការ ដើម្បី​ឆ្លើយតប​នឹង​បទចោទប្រកាន់​ជាច្រើន​ដូចជា ប្លន់ និង​កាន់កាប់​អាវុធ​ធន់​ធ្ងន់៕




© រក្សាសិទ្ធិដោយ thmeythmey.com