អន្តរជាតិ
ក្រុម​ឧទ្ទាម Touareg នៅ​ម៉ាលី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព
21, Jun 2015 , 6:30 pm        
រូបភាព
ដោយ:
កាលពី​ថ្ងៃ១៥ឧសភា អាជ្ញាធរ​ប្រទេស​ម៉ាលី​បាន​ចុះហត្ថលេខា​ជាមួយ​រាល់​ចលនា​ក្រុម​ឧទ្ទាម និង​ក្រុម​ប្រដាប់អាវុធ លើ​កិច្ចព្រមព្រៀង​សន្តិភាព​បិទ​បញ្ចប់សង្គ្រាម​ជី​ហាត នៅ​ភាគ​ខាងជើង​ប្រទេស។ ប៉ុន្តែ ក្រុម​ឧទ្ទាម​touareg ជា​ក្រុម​តែមួយគត់​ដែល​គ្មាន​វត្តមាន​ក្នុងពេល​ចុះហត្ថលេខា នៅ​ខែ​មុននេះ ធ្វើអោយ​កិច្ចព្រមព្រៀង​នៅ​ផុយស្រួយ។



ក្រុម​ឧទ្ទាម​touareg  នៅ​ម៉ាលី ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព ថ្ងៃ​សៅរ៍​ម្សិលមិញ ពិតជា​ផ្តល់​ក្តីសង្ឃឹម​យ៉ាងខ្លាំង​ដល់​ប្រជាជន​ម៉ាលី។ កិច្ចព្រមព្រៀង​សន្តិភាព​រវាង​គ្រប់​ក្រុម​ប្រដាប់អាវុធ និង​ក្រុម​ជី​ហាត​ក្នុងស្រុក មាន​ទិសដៅ​បិទ​បញ្ចប់​អំពើហិង្សា នៅ​ភាគ​ខាងជើង​ម៉ាលី។

នៅ​ភាគ​ខាងជើង​ម៉ាលី ក្រុម​ឧទ្ទាម touareg បាន​កាន់កាប់​ដែនដី​ជាច្រើន។ នៅ​ឆ្នាំ២០១២ តំបន់​ដ៏​ធំ​នេះ​បានក្លាយ​ជាទី​តាំង​ប្រតិបត្តិការ​របស់​ក្រុម​ជី​ហាត មុននឹង​កងទ័ព​បារាំង​ចុះទៅ​បេសកកម្ម​ប្រឆាំង​ភេរវកម្ម នៅ​ដើមឆ្នាំ២០១។ ទោះជា​បារាំង​បាន​ជោគជ័យ​ក្នុងការ​កំចាត់​ក្រុម​ភេរវជន​ភាគច្រើន​នៅ​ទីនោះ​ក្តី ក៏​អាជ្ញាធរ​ម៉ាលី​នៅតែ​មិនទាន់​អាច​គ្រប់គ្រង​ក្តាប់បាន​គ្រប់​តំបន់​ដែរ។

ក្រោយពេល​ចុះហត្ថលេខា​សន្តិភាព​រួច​មក ក្រុម​ប្រដាប់អាវុធ និង​ក្រុម​ឧទ្ទាម​បានទាមទារ​អោយ​រដ្ឋាភិបាល​ម៉ាលី​ចរចា​ជាមួយ​ពួកគេ​បន្ថែមទៀត ព្រោះ​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​នេះ មិនបាន​ឆ្លើយតប​តាម​គ្រប់​សំណើ​ដែល​ពួកគេ​ចង់​បានទេ។ កិច្ចព្រមព្រៀង​រវាងរ​ដ្ឋា​ភិ​បាល​និង​ក្រុម​ប្រដាប់អាវុធ​ទាំងនេះ​គ្រោង​បង្កើត​សភា​តំបន់ ដែលមាន​សិទ្ធិអំណាចសំខាន់ៗ ហើយ​ដែល​ត្រូវតែ​ឆ្លងកាត់​ការបោះឆ្នោត​ពី​ប្រជាពលរដ្ឋ​គ្រប់រូប។ ដោយឡែក រដ្ឋាភិបាល​ម៉ាលី​មិន​ចង់អោយ​តំបន់​ទាំងនេះ​មាន​បែបផែន​ជា​សហព័ន្ធ រឺ​ស្វ័យ​ត​ទេ៕




© រក្សាសិទ្ធិដោយ thmeythmey.com