ជាតិ
រូបត្លុក
កសិករ​ខ្មែរ​ពិបាកចិត្ត​ពីរដង​ក្នុង​មួយឆ្នាំ មូលហេតុ​អ្វី?
14, Jul 2015 , 11:40 am        
រូបភាព
ដោយ:


ភ្នំពេញ៖ មុនពេល និង​ក្នុងខណៈពេល​កំពុង​ដាំ​ដុះ កសិករ​ខ្មែរ​ពិបាកចិត្ត​រឿង​កង្វះខាត​ទឹកភ្លៀង​ដើម្បី​ស្រោចស្រព​ដំណាំ​គ្រប់​ប្រភេទ ជាពិសេស ដំណាំ​ស្រូវ ពីព្រោះ ប្រទេស​ក្រីក្រ​មួយ​នេះ ប្រឈម​នឹង​កង្វះខាត​ប្រព័ន្ធធារាសាស្ត្រ។ បញ្ហា​មួយទៀត ដែល​កសិករ​ខ្មែរ​ពិបាកចិត្ត​ដែរនោះ គឺ​នៅពេលដែល​ទទួលបាន​ទិន្នផល​ស្រូវ​ហើយ តម្លៃ​ស្រូវ​ត្រូវបាន​ឈ្មួញ​ក្រឡុក​ហាងឆេង​ទម្លាក់​តម្លៃ។ សរុបសេចក្តី​មកវិញ ញើស​កសិករ បានត្រឹមតែ​ចិញ្ចឹម​ក្រពះ​ប្រចាំឆ្នាំ​ប៉ុណ្ណោះ។ ប្រសិនបើ​មាន​សមាជិកគ្រួសារ​កសិក​រណា​ម្នាក់​ធ្លាក់ខ្លួន​ឈឺ ពេលនោះ ដីស្រែ​អាច​នឹងត្រូវ​ម្ចាស់​លក់​ដើម្បី​ព្យាបាល​ជំងឺ​បន្ថែមទៀត៕




© រក្សាសិទ្ធិដោយ thmeythmey.com