អត្ថបទពាណិជ្ជកម្ម
អីយ៉ា! ឈុត​អាហា​រថ្មី​លក្ខណៈ​ប្រពៃណី​អាស៊ី
18, Jul 2015 , 12:53 pm        
រូបភាព
ដោយ: ថ្មីៗ
ថ្មីៗនេះ​ភោជនីយដ្ឋាន​កូនកាត់​បុរាណ​អាស៊ី​ឈ្មោះថា ហ័ង យីន (Hoang Yen) កំពុង​ផ្តល់ជូន ឈុត​មុខម្ហូប​ថ្មី​បែប​លក្ខណៈ​ប្រពៃណី​អាស៊ី​សុទ្ធសាធ សម្រាប់ ភ្ញៀវ​ជាតិ និង​អន្តរជាតិ។

លំអរ​ដោយ ក្បូរក្បាច់ រចនាបថ​បែប​បុរាណ និង​ការតុបតែង​ល្អ​ប្រណីត ភោជនីយដ្ឋាន ហ័ង យីន នាពេលនេះ​កំពុង​ផ្តល់ជូន​ឈុត​អាហារ​ពិសេស សម្រាប់​អាហារ​ពេលព្រឹក និង​ថ្ងៃត្រង់។

មុខម្ហូប​ពិសេស​សម្រាប់​ឈុត​អាហារ​ពេលព្រឹក​រួមមាន នំ​បញ្ចុក​ក្តាម ជាមួយ តែ​ទឹកកក កាហ្វេ, នំ​បញ្ចុក​សាច់ជ្រូក​អាំង​ជាមួយ តែ​ទឹកកក កាហ្វេ, និង នំ​បញ្ចុក​សាច់គោ ជាមួយ តែ​ទឹកកក កាហ្វេ។ មិនតែប៉ុណ្ណោះ អតិថិជន ហ័ង​យីន​អាច​រីករាយ ទទួលទាន​ឈុត អាហារ​ថ្ងៃត្រង់ ដែលមាន​មុខម្ហូប​ច្រើនបែប​សម្រាប់​ជ្រើសរើស ដោយ​គ្រាន់តែ​ចំណាយ ត្រឹមតែ តម្លៃ 7.9 & 10.9 ដុល្លារ​ប៉ុណ្ណោះ។

ត្រី​ទី​ឡាប់​យ៉ា​ក្រហម​បំពង​ទឹក​ជ្រ​ល់​បែប​ថៃ, មាន់​ឆា​គល់​ស្លឹកគ្រៃ​ម្ទេស អមដោយ​អាហារ សម្រន់ ស៊ុប​ប្រហិត​ត្រី​ជាមួយ​ស្អំ​បារាំង ម្រះ​ចៀន​ពង​ទា​ជា​ម្ហូប​បន្ថែម និង មាន​តៅហ៊ូ​តែ​បៃតង​ជា​បង្អែម គឺជា​ជម្រើស​មួយ ក្នុង​បញ្ជី​រាយ​មុខម្ហូប ឈុត​អាហារ​ថ្ងៃត្រង់​ពីថ្ងៃ​ច័ន្ទ​ដល់ ថ្ងៃ​សុក្រ។

អង្គុយ​ទទួលទាន​បណ្តើរ ជជែក​គ្នា​លេង​បណ្តើរ លោកស្រី ទេព ដាវី បាន​ឲ្យ​ដឹងថា លោកស្រី​តែងតែ​អញ្ជើញ​មក​ទទួលទាន​អាហារ​នៅ ភោជនីយដ្ឋាន ហ័ង យីន ជាមួយ​ក្រុមគ្រួសារ​រប​ស់លោក​ស្រី ដោយសារតែ តម្លៃ​សមរម្យ បរិយាកាស​ល្អ និង អាហារ​មាន​រសជាតិ​អាហារ​ឈ្ងុយឆ្ងាញ់។
 
“ខ្ញុំ​ចូលចិត្ត​រាល់​មុខម្ហូប​របស​ហ័ង​យីន! ជាពិសេស​ឈុត​អាហារ​ពេលព្រឹក​ថ្ងៃនេះ​តែម្តង​គឺ នំ​បញ្ចុក សាច់​ក្តាម ពិត​ជាមាន​រសជាតិ​ឆ្ងាញ់​ប្លែក​មែន។

លោក Duy អ្នកគ្រប់គ្រង​ភោជនីយដ្ឋាន ហ័ង យីន បាន​ឲ្យ​ដឹងថា ភោជនីយដ្ឋាន​របស់លោក​តែងតែ​បង្កើត​និង​ខំ​ច្នៃប្រឌិត​នូវ មុខម្ហូបថ្មីៗនិង​ប្លែក ដើម្បី​បំពេញតម្រូវការ​បស់​អតិថិជន។ ឈុត​អាហារ​ពេលព្រឹក​និង​ថ្ងៃត្រង់ គឺ​ពិតជា​មានតម្លៃ​សមរម្យ រសជាតិ​ឆ្ងាញ់ សេវាកម្ម​ទាន់​រហ័ស ប្រកបដោយ​ស្តង់ដា​ខ្ពស់​។

“បន្ទាប់ពី​ផ្តល់ជូន ឈុត​អាហារ​ពេលព្រឹក​និង​ថ្ងៃត្រង់​មួយរយៈ​មក គឺ​ពិតជា​មានការ​គាំទ្រ​ខ្ពស់​ពី​សំណាក់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​គួរ​ឲ្យ​គត់​សម្គាល់។ ភោជនីយដ្ឋាន​ខ្ញុំ​នឹង​ខិតខំ​ច្នៃ​នូវ​មុខម្ហូប​បែប​ប្រពៃណី ឆ្ងាញ់​ប្លែក​ជាច្រើន​មុខ​ទៀត ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន។

គួររំលឹកថា​ភោជនីយដ្ឋាន ហ័ង យីន ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ 1990ហើយ​បានទទួល កេ​រ្តិ៏​ឈ្មោះ​ល្បីល្បាញ​យ៉ាង​ឆាប់រហ័ស​គួរឱ្យកត់សម្គាល់ នៅក្នុង​ចំណោម​ភោជនីយដ្ឋាន ជាច្រើន​ក្នុងប្រទេស​វៀតណាម។

បច្ចុប្បន្ន ភោជនីយដ្ឋាន ហ័ង យីន ក្លាយ​ទៅ ភោជនីយដ្ឋាន​អាហារ​ជាទី​ពេញចិត្ត​ពី​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ តាមរយៈ​របៀប​នៃ​ការ​ចំអិន​តាម​ប្រពៃណី ចុងភៅ​មាន​ជំនាញ​និង ភាពប៉ិនប្រសព្វ ម្លូ​ប​អាហារ​មាន​អនាម័យ​និង​រសជាតិ​ឆ្ងាញ់ និង​សេវាកម្ម​ល្អ។

អតិ​ជិន​អាចធ្វើ​ការទំនាក់ទំនង ភោជនីយដ្ឋាន ហ័ង យីន តាមរយៈ​អាស័យដ្ឋាន #35 ផ្លូវ ២៩៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ ឬ ទូរស័ព្ទ​លេខ Tel: 069 531 777/ 069 703 777។

(អត្ថបទ​ពាណិជ្ជកម្ម)




© រក្សាសិទ្ធិដោយ thmeythmey.com